សុខភាព
តើអ្នកត្រូវយល់ដឹងអ្វីខ្លះអំពី ជំងឺរើម (herpes zoster/shingles)?
ជំងឺរើមជាជំងឺ បណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។

ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ (Varicella) ក្រោយពេលជាសះពីជំងឺអុតស្វាយ វីរុសនេះនៅសម្ងំក្នុងប្រព័ន្ធសរសៃប្រសាទ (sensory ganglia) នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ វីរុសនេះនឹងរើឡើងសាជាថ្មី បង្កជាជំងឺរើម។
ក) កត្តាប្រឈម ទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់បុគ្គល ម្នាក់ៗ ដែលកំណត់ដោយ៖
– កត្តាអាយុ (age-related immunosenescence)៖ អត្រាជំងឺកើនឡើង ករណីអាយុកាន់តែច្រើន
– កត្តាជំងឺរ៉ាំរ៉ៃ ឬ ប្រព័ន្ធភាពសុំាចុះខ្សោយ ដោយយថាហេតុ (disease-related immunocompromise or iatrogenic immunosuppression)៖ HIV ថ្នាំពេទ្យ (immunosuppressive drugs) អ្នកជំងឺប្តូរសរីរាង្គ (transplant patients)

ខ) រោគសញ្ញា៖
នៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កម្លាំង ក្តៅខ្លួនស្ទិញៗ ស្រកៀរក្រហាយៗនៅលើស្បែកកន្លែង ដែលវាប្រុងនឹងលេចចេញ។ បន្ទាប់មកទើបវាចេញជាផ្ទាំងក្រហមកំណត់ ដោយពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញម្ខាង ឬដោយផ្នែក មិនដែលចេញទាំងសងខាង ឬព័ទ្ធជុំទេ។ ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះ ក៏សះទៅជាក្រមរ និងបន្សល់ទុកនូវសំលាក ព្រមជាមួយការឈឺចាប់ក្រហាយ(acute neuritis) លើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់ និង ក្រហាយលើស្បែកនេះ អាចតិចឬខ្លាំង អាចវិវត្តន៍ទៅជាឈឺចាប់សរសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia) ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។

គ) វិធីព្យាបាល៖
អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និង ព្យាបាលដោយ acyclovir ឬ valacyclovir ឬ famciclovir។
ឃ) គោលបំណងនៃការព្យាបាល៖
– កាត់បន្ថយភាពធ្ងន់ធ្ងរ និង ការឈឺចាប់ (acute neuritis)
– ឲ្យរបួសឆាប់ជាសះស្បើយ
– ទប់ស្កាត់ការរីករាលដាលរបួសលើស្បែក
– ទប់ស្កាត់ការចំលងវីរុស
– ទប់ស្កាត់ការឈឺរលាកសរសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia)
ង) ប្រការត្រូវយល់ដឹង៖
– ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។
– ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។
– មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែក អ្នកជំងឺរើមទេ។
* ចំពោះអ្នកមិនទាន់កើតអុតស្វាយ ត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។
សូមលោកអ្នកធ្វើអនាម័យខ្លួនប្រាណ និងការពារពីជំងឺអុតស្វាយ និង រើម ហើយប្រសិនបើមានករណីសង្ស័យជាជំងឺនេះ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើស្បែកនៃមន្ទីរពេទ្យកាល់ម៉ែតឲ្យបានឆាប់បំផុត ដើម្បីទទួលការប្រឹក្សា និងព្យាបាលឲ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមប្រុងប្រយ័ត្ន ជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) អាចជាជំងឺមហារីកលំពែងបាន!
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


