សុខភាព
តើសុរាមានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?
នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ចំនួនអ្នកសេពគ្រឿងស្រវឹង នៅលើពិភពលោកកំពុងតែកើនឡើងយ៉ាងច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយមើលឃើញតែភាពសប្បាយ នៅពេលសេពគ្រឿងស្រវឹង អ្នកប្រើប្រាស់ភាគច្រើនបានមើលរំលងនូវផលប៉ះពាល់ជាច្រើនរបស់សុរា ហើយនៅតែបន្តប្រើប្រាស់នៅក្នុងកម្រិតមួយដែលមិនត្រឹមត្រូវ និងគ្រោះថ្នាក់ដោយមិនដឹងខ្លួន។
១) តើអ្នកប្រើប្រាស់នឹងប្រឈមនូវកត្តាអ្វីខ្លះពេលសេពសុរាហួសកម្រិត?
– ជាបឋម ដោយមិនអាចប្រកែកបាន សុរាប៉ះពាល់យ៉ាងខ្លះទៅលើសុខភាព នូវពេលប្រើប្រាស់នៅក្នុងកម្រិតមួយមិនត្រឹមត្រូវ។ ជាឧទាហរណ៍ ស្រាអាចបង្កឲ្យមាន ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដូចជា ជំងឺរលាកលំពែង ជំងឺរលាកថ្លើម និង ធ្ងន់ធ្ងរជាងនេះ គឺជំងឺក្រិនថ្លើម ដែលអាចបង្កឲ្យមាន ជំងឺទាចទឹក ហូរឈាមតាមបំពង់អាហារ និង ជំងឺមហារីកថ្លើម។

– ក្រៅពីនេះ សុរាក៏ចូលរួមជាកត្តាដែល បង្កឲ្យមាន ជំងឺលើសឈាម ជំងឺសរសៃឈាម ជំងឺខ្សោយបេះដូង និងជំងឺស្ទះសរសៃឈាមខួរក្បាលផងដែរ។

– ចំពោះស្ត្រីមានផ្ទៃពោះ សុរាប៉ះពាល់យ៉ាងខ្លាំងទៅលើ កូននៅក្នុងផ្ទៃ ដែលអាចបង្កឲ្យទារកកើតមកមានភាពមិនប្រក្រតីលើរូបរាងកាយ ឬ ស្មារតី។
២) តើគ្រឿងស្រវឹង ប៉ះពាល់តែលើសុខភាពមួយមុខទេឬ?
– គេសង្កេតឃើញថា ការបើកបរយានយន្តដោយស្ថិតនៅក្នុងភាពស្រវឹង ប្រឈមយ៉ាងខ្លាំងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯង ដល់អ្នករួមដំណើរ និងដល់អ្នកដទៃ។


– ម្យ៉ាងទៀត សុរាក៏ជាមូលហេតុចម្បង ដែលបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ ក្នុងសង្គម ការសេពគ្រឿងញៀន ហើយពេលខ្លះអាចឈានទៅការរំលោភសេពសន្ថវៈ ដោយសារតែការបាត់បង់ស្មារតី មិនអាចគ្រប់គ្រងខ្លួនឯងបាន។

“ជាសរុបយើងសង្កេតឃើញថា គ្រឿងស្រវឹងមិនមែនត្រឹមតែ ប៉ះពាល់ដល់ខ្លួនយើងនោះទេ តែវាក៏ប៉ះពាល់ដល់អ្នកដទៃដែលនៅជុំវិញខ្លួនយើងដែរ។ ដូច្នេះជាជម្រើសដ៍ល្អ ប្រជាពលរដ្ឋគ្រប់រូបគួរតែ ជៀសវាងឲ្យបានពីគ្រឿងស្រវឹង និងងាកមករកការហាត់ប្រាណ និងការបរិភោគប្រកបដោយសុវត្ថិភាព ផាសុខភាពឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងសុខភាពឲ្យកាន់តែល្អប្រសើរ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន



