សុខភាព
អ្វីទៅជាជំងឺរន្ធនោមត្បៀតតូច(Rétrécissement de l’urétre)!
ជាធម្មតាបំពង់បង្ហូរទឹកនោមរបស់បុរស គឺជាបំពង់មូល ទន់ និងអាចរីករួមបានក្នុងកំឡុងពេលដែលយើងបត់ជើងតូច។ ការរួមត្បៀតតូចរបស់បំពង់ទឹកនោម គឺជាការរួមតូចទំហំនៃបំពង់បង្ហូរនោម។

ក) មូលហេតុ៖
– ការរួមត្បៀតតូចពីកំណើត(Sténoses congénitales)
• ជាករណីកម្រ
• ការបើកមិនពេញលេញនូវសន្ទះភ្នាស Uro-génitale
– ការរួមត្បៀតតូចមកពីកំហុសបច្ចេកទេស
• ជាករណីដែលច្រើនកើតឡើងជាញឹកញាប់
• កើតឡើងនៅក្រោយពេល ដាក់សុងទឹកនោម ឬការលូកចូលនូវឧបករណ៍ថតឆ្លុះ ដែលបណ្តាលឲ្យរហែកភ្នាសខាងក្នុងរបស់បំពង់បង្ហូរទឹកនោម
– ការរួមត្បៀតក្រោយ ការប៉ះទង្គិចខ្លាំង ដែលបណ្តាលឲ្យរហែកបំពង់បង្ហូរទឹកនោម
– ការរួមត្បៀតក្រោយមានការឆ្លង ជំងឺរលាកបំពង់បង្ហូរទឹកនោម

ខ) រោគសញ្ញា៖
– សញ្ញាពាក់ព័ន្ធនឹងការស្ទះទឹកនោម
• នោមពិបាក ទឹកនោមហូរយឺត ហូរដាច់ៗ ឬស្រក់តក់ៗ
• ការពិបាកនោមអាចកើតឡើងភ្លាមៗ ឬ ដោយយឺតៗ រហូតដល់នោមលែងចេញ
គ) ផលវិបាក៖
– ផលវិបាកបន្ទាប់ពីមានការឆ្លងរោគ
• រលាកក្រពេញប្រូស្តាត
• នោមលែងចេញ
• រលាកបំពង់បង្ហូរទឹកនោម
• ខ្សោយតម្រងនោម


ឃ) ការធ្វើរោគវិនិច្ឆ័យ៖
– រកប្រវត្តិធ្លាប់កើតជំងឺរលាកបំពង់បង្ហូរទឹកនោម ធ្លាប់ដាក់សុងនោម ធ្លាប់ឆ្លុះប្លោកនោម ឬធ្លាប់ប៉ះទង្គិច
– ការពិនិត្យមើលរន្ធនោមត្បៀតតូច ឬក្រិន
– ពិនិត្យមើលពោះ រកស្ទះទឹកនោម ក្នុងប្លោកនោម
– ពិនិត្យទឹកនោមរកមេរោគ
– ការថតដោយចាក់ថ្នាំ ដើម្បីមើលទីតាំងដែលត្បៀត

ង) ការព្យាបាល
– ការព្យាបាល ដោយវះកាត់តាមផ្លូវធម្មជាតិ
• ការពង្រីកបំពង់បង្ហូរទឹកនោម
• ការកាត់កន្លែងត្បៀតតូច ដោយឡាស៊ែ(ម៉ាស៊ីនដង់ដូស្កូប)
• ការដាក់ប្រូតែក្នុងបំពង់ទឹកនោម
– ការព្យាបាលដោយវះកាត់ជួសជុល

សូមបងប្អូន ដែលសង្ស័យថា ខ្លួនមានជំងឺខាងលើ អញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងព្យាបាលនៃជំងឺនេះ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើអ្នកត្រូវយល់ដឹងអ្វីខ្លះអំពី ជំងឺរើម (herpes zoster/shingles)?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស