សុខភាព
ក្រៅពីបែកញើសពេលយប់ អូមីក្រុង មានរោគសញ្ញាធំៗចំនួន ៧ទៀត
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃសៅរ៍ទី០៨ខែមករាឆ្នាំ២០២២ បានប្រកាសរកឃើញករណីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង ឆ្លងក្នុងសហគមន៍ ជាលើកដំបូង។
ករណីនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បុរសរូបនេះបានទៅទីតាំងនានាដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ដ្រាលី មកដល់ភ្នំពេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។
បើងាកទៅមើលប្រទេសអង់គ្លេសឯណោះវិញ វីរុសបំប្លែងខ្លួនអូមីក្រុង កំពុងវាយលុកធ្ងន់ធ្ងរ ហើយបង្កការចម្លងរីករាលដាល។

លោកសាស្ត្រាចារ្យ Tim Spector ដែលដឹកនាំកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE បានបញ្ជាក់ថា ក្រៅពីការបែកញើសពេលយប់ដែលខុសពីរោគសញ្ញាវីរុសបំប្លែងខ្លួនដទៃទៀត, អូមីក្រុង មានរោគសញ្ញាចំនួន៧ផ្សេងទៀតដែលមួយចំនួន ដូចជាជំងឺផ្តាសាយ។
រោគសញ្ញាទាំង៧ទៀតនោះមានដូចជា៖
- រមាស់បំពង់ក
- ហៀរសំបោរ
- អស់កម្លាំង
- កណ្តាស់
- ឈឺខ្នងផ្នែកខាងក្រោម
- ឈឺក្បាល
- ឈឺសាច់ដុំ
យ៉ាងណាក្តី ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសជំរុញ គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹង អូមីក្រុង ហើយថ្នាំបង្ការដូសទី៣ អាចជំរុញប្រសិទ្ធភាពរហូតដល់៧៥ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ សង្កេតខ្លួនឯង! រោគសញ្ញា ៣ របស់ Omicron ខុសពីកូវីដបំប្លែងខ្លួន ប្រភេទផ្សេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


