Connect with us

សុខភាព

សង្កេតខ្លួនឯង! រោគសញ្ញា ​៣ របស់ Omicron ខុសពីកូវីដបំប្លែងខ្លួនប្រភេទផ្សេង

បានផុស

នៅ

ឆ្លងកាត់រយៈពេល ១០ថ្ងៃមកនេះ អ្នកស្រាវជ្រាវផ្នែកសុខភាព បានឱ្យដឹងថា វីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) ហាក់មិនបង្កឱ្យមានអាការធ្ងន់ធ្ងរនោះទេ ខណៈរោគសញ្ញារបស់វា លេចចេញដំបូងៗ ខុសពីកូវីដបំប្លែងខ្លួនប្រភេទមុនៗ។

Permanently exhausted after an infection? - Helmholtz Association of German  Research Centres
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រកំពុងសិក្សា រកវិធីដោះស្រាយជាមួយវីរុសបំប្លែងខ្លួន អូមីក្រុង ដែលជាកូវីដបំប្លែងខ្លួនប្រភេទថ្មី ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង និងរីករាលដាលលឿនបំផុត ហើយអាចគេចផុតពីការការពាររបស់វ៉ាក់សាំង ឬបណ្តាលឱ្យមានផលប៉ះពាល់កាន់តែអាក្រក់ឡើងៗផងដែរ។

នាពេលកន្លងមក អ្នកជំនាញធ្លាប់ឱ្យដឹងថា មនុស្សដែលឆ្លងកូវីដបំប្លែងខ្លួន លេចចេញរោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺផ្តាសាយដែរ។ ប៉ុន្តែចាប់តាំងពីមានវ៉ាក់សាំងមនុស្សដែលធ្វើតេស្តវិជ្ជមានភាគច្រើនមានអាការដូចជា ឈឺក្បាល ហៀរសំបោរ ឈឺបំពង់ក និងកណ្តាស់ប៉ុណ្ណោះ។

What is a Dry Cough? Experts Explain Coronavirus Symptom | Health.com

ដោយឡែក លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee ប្រធានសមាគមវេជ្ជសាស្ត្រអាហ្រ្វិកខាងត្បូង មានប្រសាសន៍ថា រោគសញ្ញារបស់ អូមីក្រុង មិនដូចទៅនឹងកូវីដបំប្លែងខ្លួនប្រភេទផ្សេងឡើយ ខណៈការរកឃើញបច្ចុប្បន្ននេះមានរោគសញ្ញាតែ ៣ សំខាន់ៗប៉ុណ្ណោះគឺ អស់កម្លាំង ឈឺខ្លួន និងឈឺក្បាល។

Coronavirus: Is your fatigue a sign of coronavirus or seasonal infections?  Here's what you need to know right now | The Times of India

ទោះយ៉ាងណា មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា អ្នកជំងឺដែលឆ្លង អូមីក្រុង ភាគច្រើនមិនឈឺធ្ងន់ធ្ងរទេ បើសិនពួកគេធ្លាប់បានចាក់វ៉ាក់សាំងពេញលេញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mirror

ចុចអាន៖ Omicron ឆ្លងសាហាវមែន តែមិនទាន់សម្លាប់អ្នកជំងឺណាម្នាក់ឡើយ

ចុចអាន៖ រឿងរ៉ាវសំខាន់ៗ WHO ដឹងពីវីរុសបំប្លែងខ្លួនថ្មី Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម