ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ចាត់ទុករបាយការណ៍របស់ HRW ថា ធ្វើឡើងក្នុងចេតនានយោបាយ និងស្អប់ខ្ពើម មិនមានអ្វីចម្លែក
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានចាត់ទុករបាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលគេហៅថា Human Rights Watch (HRW)ដែលបានចេញផ្សាយសម្រាប់ឆ្នាំ២០២១ ថា មិនមានអ្វីចម្លែក ហើយធ្វើឡើងក្នុងចេតនានយោបាយ ក្នុងន័យគំនុំគួន និងស្អប់ខ្ពើមរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
កាលពីថ្ងៃ១៣ ខែមករា កន្លងទៅថ្មីៗនេះ អង្គការ Human Rights Watch បានចេញផ្សាយរបាយការណ៍របស់ខ្លួន ដោយធ្វើការរិៈគន់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបន្តធ្លាក់ចុះធ្ងន់ធ្ងរ ដោយសាររដ្ឋាភិបាលបានបង្ក្រាបលើអ្នកនយោបាយប្រឆាំង សកម្មជនសង្គម បរិស្ថាន រួមទាំងបញ្ហានិណ្ឌភាព ការបង្កើតច្បាប់រឹតត្បិតសិទ្ធិមនុស្សជាដើម។ មិនតែប៉ុណ្ណោះ របាយការណ៏ ក៏បានវាយប្រហារធ្ងន់ៗទាក់ទងសកម្មភាព ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ឆ្លើយតបរបាយការណ៍នេះ លោក ជិន ម៉ាលីន អះអាងថា “អត់មានអីចម្លែកទេ អ្នកណាក៏ដឹងដែរថា Human Rights Watch ធ្វើការរាយការណ៍ រិះគន់រដ្ឋាភិបាលក្នុងចេតនានយោបាយ និងស្អប់ខ្ពើមកន្លងមក ដូច្នេះអត់មានអីចម្លែកនោះទេ”។
ចំណែកការលើកឡើងថា ការស្ថានការណ៍សិទ្ធិមនុស្ស ធ្លាក់ចុះដោយសារការអនុវត្តច្បាប់ទៅលើសកម្មជន លោក ជិន ម៉ាលីន អះអាងថា របាយការណ៍នេះ ក៏គ្មានមូលដ្ឋានច្បាស់លាស់ដែរ។ លោកថា របាយការណ៍នេះអត់មានពិនិត្យទៅលើសកម្មជនទាំងអស់នោះ ធ្វើសកម្មភាពបំពានច្បាប់ដែរ ឬក៏អត់ ហើយសមត្ថកិច្ចមានមូលដ្ឋានអ្វីខ្លះ ដើម្បីធ្វើការចោទប្រកាន់ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ ? គេអត់ខ្វល់ទេ ដូច្នេះរបាយការណ៍នេះមិនមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់គ្រប់គ្រាន់នោះទេ។
ពាក់ព័ន្ធការអនុវត្តច្បាប់ និងវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ លោក ជិន ម៉ាលីន អះអាងថា ការចោទប្រកាន់នេះ រឹតតែអត់ត្រឹមត្រូវទៀត ហើយមានស្តង់ដារពីរ។ ដោយសារតែប្រទេសប្រជាធិបតេយ្យធំៗគេអនុវត្តតឹងរឹង ធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត ហើយគេអនុវត្តន៍អ្វីដូចជាកម្ពុជាដែរ ប៉ុន្តែអង្គការមួយនេះមិនរិះគន់ បែរជាមករិះគន់កម្ពុជាទៅវិញ។ ដូច្នេះបញ្ជាក់ថា របាយការណ៍នេះធ្វើឡើងក្នុងចេតនានយោបាយ និងស្តង់ដារពីរ និងក្នុងគោលដៅមួយបន្តុះបង្អាប់ ក្នុងនៃគំនុំគុំកួន និងស្អប់ខ្ពើមកម្ពុជាប៉ុណ្ណោះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ