ជីវិតកម្សាន្ដ
តោះ ចាំកាលទៀត? ដាក់ម៉ាទ្រីប សៀមរាបក៏បាន កំពង់សោមក៏បាន ទៅមើលមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ “ពេលវេលាល្អ អបអរសាទរ សង្ក្រាន្តឆ្នាំថ្មី ២០២២”
ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះពិតជាអស្ចារ្យមែនទែន ជាពិសេសក្នុងទឹកដីអច្ឆរិយសៀមរាបអង្គរ និងទឹកដីតារារះនាទិសនិរតីខេត្តព្រះសីហនុ បន្ទាប់ពីកែប្រែមុខមាត់យ៉ាងខ្លាំងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរ ពេលវេលាល្អសង្ក្រានឆ្នាំថ្មី ឆ្នាំ ២០២២ បន្ទាប់ពីខកខានរយៈពេល ២ ឆ្នាំ។
ដើម្បីចូលរួមអបអរ និងបង្កើនភាពរីករាយជាមួយបងប្អូនខ្មែរយើង ស្រាបៀរ វឌ្ឍនៈ និង ស្រាបៀរ គ្រុឌ នឹង រៀបចំមហាព្រឹត្តិការណ៍ “ពេលវេលាល្អ អបអរសាទរ សង្ក្រាន្តឆ្នាំថ្មី” រយៈពេលពេល ៣ ថ្ងៃពេញពីថ្ងៃទី១ ៤ ដល់ថ្ងៃទី ១៦ មេសា នៅទីតាំងសំខាន់ៗទាំងពីរនេះ។ ខេត្តសៀមរាប ស្ថិតក្នុងបរិវេណ សួនច្បារ មាត់ស្ទឹងសៀមរាប និង ខេត្តព្រះសីហនុស្ថិតនៅលើឆ្នេរទីលានសម្តេចតេជោរ ដែលសុទ្ធសឹងតែជាទីតាំងប្រជុំជនដ៏ល្អបំផុតសម្រាប់ការជួប ជុំ និងគយគន់ទេសភាពនៃពិធីបុណ្យប្រពៃណីខ្មែរក៏រីករាយនេះ។ មហាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត្រ ដោយមានការតុបតែងទីតាំងសម្រាប់ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ ការលេង ល្បែងប្រជាប្រិយខ្មែរ ការចាប់ឆ្នោតយករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ការតាំងលក់ម្ហូបអាហារដ៏សម្បូរបែប ភេសជ្ជៈ ស្រាបៀរវឌ្ឍនៈ និងស្រាបៀរគ្រុឌ ជាស្រាបៀរគុណភាពស្តង់ដាពិត ផលិតពីស្រូវសាលីសុទ្ធ១០០%ដំបូងគេបំផុត នៅកម្ពុជា និងកាន់តែពិសេសគឺការប្រគំតន្ត្រីដ៏អស្ចារ្យពីកំពូលតារាចម្រៀងជាច្រើនរូប និងឌីជេដើម្បីឲ្យបងប្អូនយើងរាំលេង កម្សាន្តដល់យប់ជ្រៅរយៈពេល៣ថ្ងៃពេញ និងមានការផ្សាយផ្ទាល់ពីទីតាំងទាំងពីរលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស PNN ហ្វេសបុកផេករបស់ស្រាបៀរវឌ្ឍនៈ ស្រាបៀរគ្រុឌ និងផេកដៃគូជាច្រើនទៀត។ កុំភ្លេចចូលរួមកម្សាន្តឲ្យបានច្រើនកុះករពីទឹកដីអង្គរខេត្តសៀមរាប និងឆ្នេរសមុទ្រសក្បុសខេត្តព្រះសីហនុ។


Vatanac ព្រីមៀរបៀរ គឺជាស្រាបៀរដែលផលិតចេញពីស្រូវសាលីសុទ្ធ ១០០ភាគរយ ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ Vatanac ព្រីមៀរបៀរ បង្ហាញនូវប្រណិតភាព ដែលសាកសមបំផុតសម្រាប់ការអបអរសង្ក្រាន្តឆ្នាំថ្មី ជួបជុំមិត្តភក្តិបងប្អូន ហើយទទួលបាននូវបទបទពិសោធន៍ថ្មី ភ្លក់រសជាតិដ៏ឆ្ងាញ់ពិសានេះ។
ស្រាបៀរគ្រុឌ តែងតែចែករំលែកពេលពេលាល្អដល់អ្នកគ្រប់គ្នា មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកអាចបង្កើតពេលវេលាល្អៗ ជាមួយមនុស្សជុំវិញបាន។ ពេលដែលលោកអ្នកក្រេប ឱជារសរបស់គ្រុឌដ៏ត្រជាក់លើកដំបូងភ្លាម លោកអ្នកនឹងទទួលបាននូវអារម្មណ៍ ដ៏ល្អ ជាមួយមនុស្សជាទីស្រលាញ់ ព្រមទាំងបរិយាកាសដ៏វិសេសវិសាលបំផុត។ ដូចនេះ សូមបើកគម្របស្រាបៀរ និងទទួលទានដោយក្តីរីករាយ ព្រមទាំងបង្ហាញនូវស្នាមញញឹមសម្រាប់ថាមពលវិជ្ជមាននេះទាំងអស់គ្នា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២១ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ