ជីវិតកម្សាន្ដ
សូដានីតា ទម្លាយនិងព្រមានវិធានការផ្លូវច្បាប់ចំពោះបុគ្គល២រូបពាក់ព័ន្ធរឿងលុយជាង១ពាន់ដុល្លារ
ភ្នំពេញ ៖ តារាសម្តែងអ្នកនាង សូដានីតា ជាការកត់សម្គាល់ឃើញថា កន្លងមកតារាស្រីរូបនេះតែងបញ្ចេញអារម្មណ៍មិនសប្បាយចិត្តលើបុគ្គលមួយចំនួន។ ម្យ៉ាងទៀតនាងក៏បានបង្ហាញសារជាបន្តបន្ទាប់ពាក់ព័ន្ធអ្នកដែលជំពាក់លុយមិនសងផងដែរ។

បើតាមរយៈខ្លឹមសារដែលតារាសម្តែង សូ ដានីតា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានរៀបរាប់ថា មនុស្សកុំខំខ្សែលើខ្ញុំពេកបូកដកគុណចែកដឹងតែចំណេញលើចំណេញ ខ្ញុំអត់ភ្លើទេសូមទូលយកទៅ លុយរកបាន តែបើចង់គិតកេងប្រវ័ញ្ចប្រយ័ត្នបាបកម្មកុំខំសម្តែងអោយគេមើលឃើញថាល្អឡូយ ទាំង ខ្លួនប្រឹងបិទសន្តានដ៏អាក្រក់របស់អ្នកក៏នៅមិនជិតនោះ។
ដោយនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ គេស្រាប់តែឃើញអ្នកនាង សូដានីតា បានបន្តទម្លាយនូវអត្តសញ្ញាណរបស់បុគ្គល២ពាក់ព័ន្ធរឿងបំណុលជាង១ពាន់ដុល្លារនៅលើបណ្តាញសង្គមជាសាធារណៈ។

អ្នកនាង សូ ដានីតា បានបញ្ចេញរូបភាព១សន្លឹកជាមួយខ្លឹមសារថាបងប្អូនជួយមើលមុខមនុស្ស២នាក់ដើរបោកគេត្រឹមលុយ១៥ ០០ដុល្លារ។បងប្អូនបើស្គាល់សូមប្រយ័ត្ន២នាក់ហ្នឹ ងមួយម៉ាត់ណាក៏បោកដែរ ដែលណែនាំមនុស្សម្នាក់ទៀតស្គាល់គ្នាមកបោកលុយ។
អ្នកនាង សូ ដានីតាបន្តទៀតថា គិតទៅតាមទាក់ទង ចាំរយៈពេល១ខែជាងហើយ យើងទាក់ទងគ្រប់សារព័ត៌មានទាំងអស់ឲ្យពួក២នាក់ឯង អស់ផ្លូវដើរ ហើយបើមិនចេញមុខដោះស្រាយទៀតចាំមើលលុយត្រឹម១៥០០ដុល្លារបានឡើងដល់តុលាការអត់ ?បងប្អូនជួយShearផង ។ទុកពេលត្រឹម១អាទិត្យបើមិនអ៊ីចឹងយើងលេងតាមផ្លូវច្បាប់។
បើតាមការកត់សម្គាល់នេះ មិនមែនទើបជាលើកទី ១នោះទេ ដែលតារាស្រី សូ ដានីតា បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តរហូតធ្វើការបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមពាក់ព័ន្ធកូនបំណុលរបស់ខ្លួន។ ជាក់ស្តែងពេលនេះសូដានីតានៅតែបញ្ចេញឈ្មោះនឹងអត្តសញ្ញាណជាបន្តបន្ទាប់៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ