ជីវិតកម្សាន្ដ
អ្នកនាង ខ្ញុង៖ បរាជ័យ បាត់បង់ បែកបាក់ ព្រាត់ប្រាសមិនមែនទើបកើតឡើងលើកទី១សម្រាប់ខ្ញុំទេ
តារាកំប្លែងអ្នកនាង ខ្ញុង កាលពីរសៀលថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២២ គឺបានបង្ហោះសារបង្ហាញពីការឈឺចាប់ជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនជុំវិញរឿងរ៉ាវប្រេះឆាស្នេហ៍ជាមួយស្វាមីនាយ កៃដរ ។ ចំណែកឯនាយ កៃដរ ដែលជាស្វាមីក៏បានបង្ហោះសារដូចគ្នានៅលើគណនីហ្វេសប៊ុកខ្លួនផងដែរ។

យោងតាមការLiveបញ្ជាក់ពីតារាកំប្លែង ខ្ញុង បានរៀបរាប់ទាំងទឹកភ្នែកធ្វើការបកស្រាយថា រឿងហេតុទាំងនេះគឺកើតឡើងដោយសារតែបញ្ហាបន្តិចបន្តូចប៉ុណ្ណោះ ពោលគឺប្រហែលមកពីស្វាមីរបស់នាងចង់បែកទើបរឿងតូចសោះបង្កឲ្យក្លាយទៅជាបញ្ហាបែបនេះ។ អ្នកនាង ខ្ញុង បាននិយាយថា បញ្ហាបានកើតឡើងដោយសារតែគ្រាដែលស្វាមីនាយ កៃដរ ទៅលេងចំការហើយអ្នកនាងបានតេទូរស័ព្ទទៅជាច្រើនដងប៉ុន្តែស្វាមីមិនលើក និងថែមទាំងបិទហើយឆាតមកនិយាយពាក្យមិនល្អដាក់ខ្លួនទៀតផង។ អ្នកនាងបន្តថា ដោយសាររឿងហេតុនេះហើយទើបក្លាយទៅជាបញ្ហារកាំរកុសគ្នាដូច្នេះ។

ដោយឡែកបើចាប់អារម្មណ៍ទៅមើលនាយ កៃដរ ក៏បានបង្ហោះសារជាបន្តបន្ទាប់ដែរថា បង្កើតគ្រួសារមួយបើចែកមិនដាច់រវាងបងប្អូនទេ គឺមិនអស់ទំនាស់ឡើយ។ ដូចម្តេចដែលហៅថា រួមសុខរួមទុក្ខជាមួយប្តីប្រពន្ធ? មិនមែនជាមួយបងប្អូនទេ ,អ្វីដែលខំធ្វើគថ្លង់ និងអធ្យាស្រ័យគិតថា អាណិតលះបង់កាយចិត្តព្រោះស្រលាញ់ព្រោះចង់កែរប្រែតែពេលនេះខ្ញុំអស់សមត្ថភាពហើយ,ខំសន្សំពេលវេលាដើម្បីរៀបប្រព័ន្ធរស់នៅក្នុងគ្រួសារអោយត្រឹមត្រូវ តែគួរស្តាយវាសនាបានកំណត់ថាគ្រួសារមួយនេះមិនអាចរៀបចំកើតទេ ព្រោះខ្ញុំអស់សមត្ថភាពហើយ។

នាយ កៃដរ បន្ថែមទៀតថា ភ្លើងកំពុងនឹងឆេះ មានពួកអាផេះចាក់សាំងអោយឆេះថែម។ ដើម្បីជោគជ័យរបស់ខ្លួនសុខចិត្តបំផ្លាញគេ។ ឈប់រកគ្រូធ្វើអំពើបំបែកខ្ញុំទៀតទៅនាំអស់លុយ ព្រោះពេលនេះខ្ញុំបែកគ្នាហើយ ។ សូមរីករាយនូវអ្វីដែលអ្នកប្រាថ្នាចុះ ។ រីឯអ្នកនាង ខ្ញុង នៅយប់ថ្ងៃទី២២ ខែកញ្ញា ក៏បានបន្តបង្ហោះសារជាបន្តបន្ទាប់ដោយបង្ហាញពីការឈឺចាប់របស់ខ្លួន។

សារដែលគេចាប់អារម្មណ៍ទៀតនោះ គឺអ្នកនាង ខ្ញុង បានរៀបរាប់ផ្តែរផ្តាំកូនថា «ម៉ែមិនដឹងទេថាភាពរឹង មាំរបស់ម៉ែនៅបានប៉ុនណាទៀតដឹងត្រឹមថាពេល នេះម៉ែក៏ហត់ បំណុល សេដ្ឋកិច្ចគ្រួសារ បញ្ហាផ្លូវចិ ត្ត សុខភាព រឿងគ្រួសារ បែកបាក់ ថែប្អូនណាកូន »។ អ្នកនាងក៏បានបញ្ជាក់ដែរថាបរាជ័យ បាត់បង់ បែកបាក់ ព្រាតប្រាស់ វាមិនមែនទើបតែកើតឡើងលើកទីមួយឡើយសំរាប់ខ្ញុំឈឺចាប់ក៏ច្រើនដង ។
តារាកំប្លែង ខ្ញុង បន្ថែមថាការប្រមាថមើលងាយ ក៏ស្គាល់អស់ហើយដែលចាត់ទុក្ខថាយើងជំពាក់កម្មគេពីជាតិមុន រស់ជាតិនេះសំរាប់តែសងកម្ម ម្ចាស់កម្មពៀអើយនៅមានទៀតទេខ្ញុំសុំសងពួកអ្នកអោ យអស់នៅជាតិនេះសូមជាតិក្រោយកុំអោយខ្ញុំរងទុ ក្ខអ៊ីចឹងទៀត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


