Connect with us

ជីវិតកម្សាន្ដ

ខ្ញុង បកស្រាយ និងសុំទោសខ្មែរដែលរស់នៅក្រៅប្រទស ក្រោយប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ”

បានផុស

នៅ

តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានចេញមុខឡាយវីដេអូបកស្រាយ និងសុំទោសមហាជន ពិសេសជនជាតិខ្មែរដែលរស់នៅស្រុកក្រៅ កាលដែលខ្លួនប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ” ធ្វើមានការយល់ច្រឡំ និងរិះគន់មកលើខ្លួនយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការបកស្រាយ និងឡាយសុំទោសជាសាធារណ: នៅលើបណ្តាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី ៤ខែកុម្ភ: ឆ្នាំ២០២៥នេះ អ្នកនាង ខ្ញុង បានរៀបរាប់ទាំងទឹកភ្នែកថា វីដេអូមួយនេះ នាងចេញមុខដើម្បីសុំទោស និងសុំការអាធ្យាស្រ័យពីសំណាក់ជនរួមជាតិទាំងអស់ ដែលជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។

ខ្ញុង រៀបរាប់ថា “ខ្ញុំសុំទោស ប្រសិនបើការនិយាយពីមុនធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូន ប៉ុន្តែរឿងដែលខ្ញុំលើកមកនិយាយកាលថ្មីៗនេះ គឺនិយាយចំពោះតែបុគ្គលម្នាក់ទេ ពោលគឺមិនសំដៅទៅលើមហាជនខ្មែរទូទៅឡើយ ខ្ញុំនិយាយនោះ តែរាជបុត្រសូរ្យកាយប៉ុណ្ណោះ ពាក់ព័ន្ធការញុាំថ្នាំសម្រកទម្ងន់ហើយប្រតិកម្មទៅជាក្អួតធ្លាក់ឈាម ពេលត្រឡប់ទៅប្រទេសគេវិញ។

អ្នកនាង ខ្ញុង បានបន្តថា នាងនិយាយសំដៅលើតែបុគ្គលនេះម្នាក់ទេ ដោយគ្មានចេតនាចំពោះបងប្អូនផ្សេងៗទៀតឡើយប៉ុន្តែអ្នកដែលយកទៅចែករំលែកបន្ត មានការកាត់ពាក្យរហូតមានការភ័ន្តច្រឡំបែបនេះ ធ្វើឱ្យគេស្អប់ខ្លួន ហើយគេព្យាយាមកាត់យកនៅតែកន្លែងមិនល្អ ចំណែកចំណុចល្អៗគេមើលមិនឃើញទេ។

តារាកំប្លែងនាង ខ្ញុង បានបន្តថា “បើមានកំហុសឆ្គងឬប៉ះពាល់ដល់បងប្អូនខ្មែរនៅក្រៅប្រទេសនាង សុំទោ សចំពោះពាក្យសម្តីលើសលួសខ្វះខាតនោះផង។ដោ យឡែករឿងជំពាក់លុយគេហើយត្រូវម្ចាស់គេបង្ហោះនោះនាងមិនខឹងឡើយ”។ នាងទទួលស្គាល់ថា ខ្លួនពិតជានៅជំពាក់លុយគេមែនហើយនាងមិនខឹង ឬស្អប់ទេបើគាត់ជាម្ចាស់បំណុលចង់ផុសក៏ផុសចុះ ប៉ុន្តែអ្វីដែលតូចចិត្ត គឺអ្នកដែលខ្លួនមិនជំពាក់សោះបែរមករិះគន់ជេរប្រមាថធ្ងន់ៗទៅវិញ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម