Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន ៖ ភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជាជាង ២លាននាក់ កើនឡើង ៥៣០ភាគរយ ៥ខែឆ្នាំនេះ

បានផុស

នៅ

រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកទេសចរក្នុងស្រុកមានប្រមាណ ១០លាននាក់។ នេះជាការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយ​វិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃ ១៤ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេស​ចរក្នុងស្រុកប្រមាណ ១៦លាននាក់។ លោក ថោង ខុន បានឱ្យដឹងថា ការសម្រេចបាននេះ គឺប្រហាក់ប្រហែល​ទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ​វិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថា ការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ នឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦។

លោក ថោង ខុន បានបន្តថា ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរនៃវិស័យទេសចរណ៍​កម្ពុជាការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាង ផែនការយុទ្ធសាស្រ្តជាតិនេះឡើង។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ២,២៧​លាន​នាក់​បានធ្វើ​ដំណើរ​មក​ក​ម្ពុ​ជា ពោលគឺមានការកើនឡើង​ជាង ១០០០​ភាគរយ​បើ​ធៀប​ឆ្នាំ​២០២១។ នេះបើតាមទិន្នន័យ​ក្រសួងទេសចរណ៍​ប្រចាំឆ្នាំ​២០២២៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម