ព័ត៌មានជាតិ
សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទទួលបានបណ្ឌិតកិត្តិយសក្នុងស្នាដៃលើកស្ទួយជាតិ
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រខ្មែរ ដ៏ល្បីល្បាញមួយរូបនៅកម្ពុជា លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្រាប់កិច្ចការដែលលោកបានធ្វើដូចជា ការងារសង្គម វប្បធម៌ ប្រវត្តិសាស្ត្រជាដើម។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ការផ្តល់ជូននេះ គឺក្នុងលក្ខខណ្ឌដែលលោកបានធ្វើលើសកម្មភាពផ្សេងៗ ហើយក៏ជាកម្មវិធី ទី៨៥០ របស់លោកក្នុងការធ្វើកិច្ចការដើម្បីសង្គម វប្បធម៌ និងប្រវត្តិសាស្រ្តផងដែរ។ ដោយមើលឃើញពីសមិទ្ធផលដែលលោកបានធ្វើកន្លងមកដើម្បីលើកស្ទួយជាតិ បូករួមជាមួយការទទួលស្គាល់ពីប្រមុខរាជរដ្ឋាភិបាលផងនោះ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក៏បានរៀបចំប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដ៏មានសារៈសំខាន់នេះជូនដល់រូបលោក។
ពិធីផ្តល់ជូននេះ ត្រូវបានប្រគល់ដោយលោកបណ្ឌិត កុល ផេង ដែលជាស្ថាបនិក និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសា្តស្ត្រកម្ពុជា ក្រោមការចូលរួមពីមនុស្សប្រមាណជាង៥០០នាក់។

សូមជម្រាបថា លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មិនត្រឹមតែជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ លោកក៏ជាបុគ្គលមួយរូបដែលមានភាពសកម្ម និងលេចធ្លោនៅកម្ពុជា ព្រមទាំងជួយអភិរក្ស ផ្សព្វផ្សាយ ពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរដល់កូនចៅជំនាន់ក្រោយឱ្យមានការយល់ដឹងជ្រៅជ្រះផងដែរ។ លោកសាស្រ្តាចារ្យ បានខិតខំយ៉ាងខ្លាំងក្នុងការជំរុញឱ្យកូនខ្មែរចេះស្រឡាញ់ និងថែរក្សាវប្បធម៌ខ្មែរ និងប្រវត្តិសាស្រ្តរបស់ខ្មែរ។
ជាមួយនឹងស្នាដែជាច្រើន លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ក៏ត្រូវបានព្រះមហាក្សត្រខ្មែរ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលមានឋានៈស្មើរដ្ឋមន្ត្រីថែមទៀតផង៕

ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


