ព័ត៌មានអន្ដរជាតិ
អស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
ដោយសារកាលៈទេសៈមិនអំណោយផល ក្រុមជួយសង្គ្រោះ បានសម្រេចផ្អាក ការស្វែងរកមនុស្ស ២នាក់ដែលជាប់ក្នុងរូងភ្នំលិចទឹកនៅប្រទេសឡាវ សិន ខណៈក្តីសង្ឃឹមថា ពួកគេអាចនៅមានជីវិត កាន់តែជិតអស់មែនទែនហើយ។

បុរស ២នាក់នេះ ស្ថិតក្នុងចំណោមបុរស ៧នាក់ ដែលជាប់ក្នុងរូងភ្នំ នៅខេត្ត Xaysomboun ភាគកណ្តាលប្រទេសឡាវ ប៉ុន្តែ បុរស ៥នាក់ ត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំរួចទៅហើយ នៅសល់តែ ២នាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់រកឃើញ។
អ្នកទាំងអស់ គឺមកពីខេត្ត Xaysomboun ភាគកណ្តាលប្រទេសឡាវ បាននាំគ្នាដើរចូលទៅក្នុងរូងភ្នំនោះ តាំងពីថ្ងៃពុធ សប្តាហ៍មុន ដើម្បីស្វែងរកកម្ទេចមាស និងបរបាញ់សត្វព្រៃ ប៉ុន្តែជាអកុសល ពួកគេមិនអាចត្រឡប់ចេញមកវិញបានឡើយ ដោយសារតែមាត់រូងភ្នំត្រូវបានបាក់ដីបិទជិតផ្លូវ។

អ្នកទាំង៧ បានចូលក្នុងរូងភ្នំ នៅថ្ងៃទី២០ ខែឧសភា ដើម្បីស្វែងរកកម្ទេចមាស និងបរបាញ់សត្វព្រៃ ប៉ុន្តែជាអកុសល ពួកគេមិនអាចត្រឡប់ចេញមកវិញបានឡើយ ដោយសារតែមាត់រូងភ្នំត្រូវបានបាក់ដីបិទជិតផ្លូវ។
តាមការផ្សាយរបស់ The Star នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦, បុរស ៥នាក់ដែលសង្គ្រោះបានរួចហើយនោះ បានប្រាប់ឲ្យដឹងថា បុរស ២នាក់ទៀត ចូលទៅក្នុងរូងភ្នំជ្រៅពេកនៅមួយផ្នែកទៀត ដូច្នេះហើយទើបធ្វើឲ្យប្រតិបត្តិការជួយសង្គ្រោះ មានភាពស្មុគស្មាញ និងពិបាកខ្លាំង។

តាមសម្តីលោក Lee Kian Lie អ្នកជ្រមុជទឹកម៉ាឡេស៊ី ដែលចូលរួមក្នុងប្រតិបត្តិការសង្គ្រោះ កាលពីថ្ងៃទី២៨ ខែឧសភា, ប្រតិបត្តិការនេះ បានឈានមកដល់ «ទីបញ្ចប់» ហើយ ដោយសារតែហានិភ័យ មានខ្ពស់ជាងឱកាសក្នុងការជួយសង្គ្រោះបុរសទាំងនោះ។
ក្រុមអ្នកដឹកនាំជួយសង្គ្រោះថ្លែងថា មាត់រូងភ្នំ កាន់តែមិនស្រួល ដោយគុណភាពខ្យល់មានគ្រោះថ្នាក់ ហើយទឹកភ្លៀងមូសុងតាមរដូវកាលដែលកំពុងធ្លាក់មក អាចនឹងបង្កឲ្យមានទឹកជំនន់ឆាប់រហ័ស គំរាមកំហែងដល់អាយុជីវិតកាន់តែខ្លាំង។

ក្រុមសង្គ្រោះបន្ទាន់ បានទុកស្បៀងអាហារសម្រាប់រស់រានមានជីវិត នៅតាមចំណុចផ្សេងៗគ្នា ខាងក្នុងរូងភ្នំ ហើយកំពុងបន្តដំណើរការម៉ាស៊ីនបូមទឹកពីខាងក្រៅ ដោយសង្ឃឹមថា នឹងមានអព្ភូតហេតុកើតឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


