សេចក្ដីជូនដំណឹង
ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អបអរសាទរ ឯកឧត្ដម បណ្ឌិត ស សុខា ក្នុងឱកាសចូលកាន់តំណែងផ្លូវការជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ស សុខា ក្នុងឱកាសចូលកាន់តំណែងផ្លូវការជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី ៧ នេះ។

ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ព្រមទាំងក្រុមគ្រួសារ សូម ឯកឧត្ដម បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលំមាំមួន ប្រាជ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំប្រទេសជាតិ មាតុភូមិ និងប្រជាជន ឲ្យកាន់តែរីកចម្រើនរុងរឿងថ្កុំថ្កើងជានិរន្តរ៍។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សូមវត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោកតាមប្រសិទ្ធពរជ័យជូនឯកឧត្ដម បណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ កែ សួនសុភី ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ទាំងអស់ ទទួលបាននូវសិរីសួស្ដី និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


