Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា

បានផុស

នៅ

ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន Danone  Cambodia សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបន្ត យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន រដូវកាលទី ២ ក្រោមប្រធានបទ “សុខភាពកុមារ និងជាតិដែក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និង លោក Van Leeuwen Maarten នាយកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Danone Cambodia និង Myanmar ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដៃគូសហការ អ្នកបង្កើតមាតិកានិងបុគ្គលិកក្រុមហ៊ុន Danone ដែលបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងគោលបំណងរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយអំពីការអនុវត្តសុវត្ថិភាពចំណីអាហារតាមសាលារៀន នៅប្រទេសកម្ពុជា។

ភាពស្លេកស្លាំងដោយសារកង្វះជាតិដែក នៅតែជាបញ្ហាសុខភាពដ៏សំខាន់មួយក្នុងចំណោមកុមារកម្ពុជា អាយុក្រោម៥ឆ្នាំ អាចប៉ះពាល់ដល់ការលូតលាស់ ការផ្តោតអារម្មណ៍ និងលទ្ធផលសិក្សាជាដើម។ ក្នុងថ្ងៃនេះ ក៏មានការដង្ហែរក្បួនដែលជានិមិត្តរូបបង្ហាញពីសារៈសំខាន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារដែលជាសរសរទ្រូងប្រទេសជាតិ តាមរយៈ ការបង្កើតទម្លាប់បរិភោគអាហារដែលមានតុល្យភាព ដើម្បីសុខភាពល្អ ឆ្លាតវៃ និងជោគជ័យក្នុងការសិក្សា។

គំនិតផ្តួចផ្តើមនេះ ក៏បានបង្ហាញពីជម្រើសអាហារូបត្ថម្ភដែលមានសុវត្ថិភាព សមស្របសម្រាប់កុមារ រួមមានទឹកដោះគោទឹក DUMEX Dugro រសជាតិទឹកដោះគោ ប្រទេសវេចខ្ចប់ថ្មី និងគុណភាពស្តង់ដារពីអឺរ៉ុប។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ “ការបង្កើតទម្លាប់បរិភោគអាហារដែលមានតុល្យភាព ក្រុមអាហារសំខាន់ៗទាំងបី និងតិចខ្លាញ់ តិចអំបិល តិចស្ករ គឺមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារកម្ពុជា និងកែលម្អលទ្ធផលសិក្សារបស់ពួកគេ។ ការពង្រឹងការយល់ដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និងការណែនាំអាហារូបត្ថម្ភដ៏ត្រឹមត្រូវ នឹងរួមចំណែកកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែក។”

ឯកឧត្តម Igor Driesmans បានបន្ថែមថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើជាសក្ខីភាពកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Danone ក្នុងទិវាកុមារអន្តរជាតិនេះ។ សហភាពអឺរ៉ុបបន្តគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណាដែលផ្តល់ផលប្រយោជន៍ដល់កុមារ រួមទាំងយុទ្ធនាការសុវត្ថិភាពចំណីអាហារ ដែលរួមចំណែកដល់សុខភាព និងសុខុមាលភាពរបស់ពួកគេ។”

លោក Van Leeuwen Maarten បានបន្ថែមថា៖ ” បេសកកម្មរបស់ Danone គឺនាំមកនូវសុខភាពល្អតាមរយៈចំណីអាហារដល់មនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ យើងរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាកាត់បន្ថយភាពស្លេកស្លាំងដោយកង្វះជាតិដែក តាមរយៈ ការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និងការផ្តល់អាហារូបត្ថម្ភសមស្របដែលមានជាតិដែក និងវីតាមីនស៊ី ដូចជាទឹកដោះគោទឹក DUMEX Dugro  ប្រទេសវេចខ្ចប់ថ្មី គុណភាពស្តង់ដារពីអឺរ៉ុប ជាទឹកដោះគោទឹកដំបូង និងតែមួយគត់ ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។”

យុទ្ធនាការសុវត្ថិភាពចំណីអាហារ នឹងត្រូវធ្វើការផ្សព្វផ្សាយដល់ លោកគ្រូអ្នកគ្រូបង្គោល មាតាបិតា សិស្សានុសិស្ស និងសាធារណជន តាមរយៈប្រព័ន្ធឌីជីថល និងអ្នកបង្កើតមាតិកា ដោយមានគោលបំណង៖

១. ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម អាហារថាមពលអាហារសាងសង់ និងអាហារការពារ  (តិចខ្លាញ់ តិចអំបិល តិចស្ករ)

២. អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី

៣. ការចៀសវៀងភេសជ្ជៈផ្អែម

សូមចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នា!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម