ជីវិតកម្សាន្ដ
មកស្គាល់ក្រុមតន្ត្រីជប៉ុន Ji-Pop ដែលមានសមាជិកជាលោកតាចាស់ៗ ៥ នាក់
លោក Noriyasu Tanioka កសិករដាំផ្លែទំពាំងបាយជូរ ជាមេក្រុម Ji-Pop ដែលមានសមាជិក ៥ នាក់ជាបុរសចំណាស់ៗទាំងអស់ ។

ក្រុមតន្ត្រី Ji-Pop ត្រូវបានទទួលស្គាល់ដោយ Universal Music Japan ក្នុងឆ្នាំ ២០១៦ និងឧស្សាហ៍ដើរសម្ដែងជុំវិញប្រទេសជប៉ុនផងដែរ ។
គួរឲ្យដឹងដែលថា ពាក្យ “Ji” នៅក្នុងក្រុមបានមកពីពាក្យ “បុរសចំណាស់” ព្រោះសមាជិកក្រុម Ji-Pop មានអាយុចាប់ពី ៦៥ ឆ្នាំដល់ ៨៧ ឆ្នាំឯណោះ ។

លោក Noriyasu ដែលជាមេក្រុម មានអាយុ ៧៤ ឆ្នាំហើយ ខណៈសមាជិកដែលចាស់ជាងគេមានឈ្មោះថា Hidetaka Yamada មានអាយុ ៨៧ ឆ្នាំ ប៉ុន្តែគាត់នៅមានកម្លាំងមាំមួនអាចរត់ម៉ារ៉ាតុងមិនចាញ់ក្មេងៗទេ ។

ជាការពិតណាស់ ប្រទេសជប៉ុនមានប្រជាជនចំណាស់ជាងគេបំផុតលើពិភពលោក ព្រោះក្នុងចំណោមមនុស្ស ១០ នាក់ មានអ្នកអាយុលើស ៨០ ឆ្នាំច្រើនជាងម្នាក់ទៅទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មនុស្សម្នាក់ក្នុងចំណោមប្រជាជនជប៉ុន ១០ នាក់ កើនអាយុជាង ៨០ ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


