ព័ត៌មានជាតិ
គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេសរបស់សិស្ស-និស្សិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ តំណាងលោកនាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។

លោក ប៊ុន ភារិន បានបញ្ជាក់ថា ការចុះធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា របស់គណៈប្រតិភូ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នាពេលនេះ ដើម្បីសិក្សាស្វែងយល់អំពីកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់វិទ្យាស្ថាន NPIC នៅលើមុខជំនាញនីមួយៗ ជាពិសេសលើជំនាញបច្ចេកទេស វិស្វកម្ម ដែលសិស្សនិស្សិតមិនត្រឹមតែសិក្សាទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើការអនុវត្តជាក់ស្ដែងតែម្ដង។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ប៊ុន ភារិន ក៏បានធ្វើបទឧទ្ទេសនាមដោយសង្ខេបអំពីប្រវត្តិរបស់វិទ្យាស្ថាន NPIC ជូនដល់គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ រួមនឹងការចូលពិនិត្យមើលផ្ទាល់នូវសកម្មភាពការពារគម្រោង និងប្រឡងបញ្ចប់វគ្គសិក្សារបស់សិស្សនិស្សិតតាមជំនាញទាំងអស់ ដែលមានចំនួនប្រមាណ ១៨០០ នាក់ ផងដែរ។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំនៅកម្ពុជា ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ វិទ្យាស្ថាន NPIC កំពុងបណ្ដុះបណ្ដាលសិស្សនិស្សិតកម្ពុជាចាប់តាំងពីថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត C1, C2, C3 ថ្នាក់បណ្ដុះបណ្ដាលវគ្គខ្លី ថ្នាក់ឧត្ដមសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ ដែលរួមមានជំនាញជាច្រើនដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្ត្រអុបទិក វិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ វិស្វកម្មមេកានិករថយន្ត ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាន NPIC មានដៃគូសហការជាមួយវិស័យរដ្ឋ និងឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួន ២២៦៕







-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច