សេចក្ដីជូនដំណឹង
សម្លការី នំបុ័ង នំបញ្ចុកសាច់គោ ជាង៣០ខ្ទះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា ព្រមទាំង កូនស្រីច្បងធ្វើដោយផ្ទាល់ដៃជូនបងប្អូនជាងសំណង់នៅគម្រោង 6A រាប់ពាន់នាក់ ក្នុងថ្ងៃ១៤កុម្ភៈ ទិវាក្តីស្រឡាញ់!
ក្នុងថ្ងៃ១៤ កុម្ភៈ ជាពេលវេលាដ៏ល្អទិវាក្តីស្រឡាញ់ ក្នុងទឹកមុខសប្បាយរីករាយនាល្ងាចថ្ងៃពុធនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គាឡាក់ស៊ី គ្រុប បានដឹកដៃភរិយា គឺលោកជំទាវ ឈឺន ស្រីម៉ាច និងកូនស្រីច្បង ចាស្មី បានរៀបចំធ្វើសម្លការី នំបុ័ង និងបញ្ចុក ជាង៣០ខ្ទះ ជាកាដូជូនដល់បងប្អូនជាងសំណង់ជាច្រើនពាន់នាក់ដែលកំពុងបម្រើការងារនៅការដ្ឋានគម្រោង 6A។
ជាមួយនឹងក្តីរីករាយទឹកមុខសប្បាយចិត្តទទួលកាដូសម្លការីសាច់គោជាច្រើនខ្ទះត្នោត នំបញ្ចុករាប់រយគីឡូ ព្រមទាំងនំបុ័ងជាច្រើនពាន់ដើម បងប្អូនជាងសំណង់ បានបង្ហាញនូវអារម្មណ៍សប្បាយចិត្តខ្លាំងដែលបានញាំអាហារពេលល្ងាចរួមគ្នាថ្ងៃទីវាក្តីស្រឡាញ់ ដែល អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងបុគ្គលិកក្រោមឱវាទ ជាការចំអិនដោយផ្ទាល់ដៃតែម្តងពីអ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ។ក្នុងពេលកំពុងញាំបណ្តើរនារាត្រីដ៏ត្រជាក់នេះស្ថិតក្នុងបរិយាសរីករាយ បងប្អូនជាងសំណង់បាននិយាយដូចៗគ្នា ដោយសូមគោរពថ្លែងនូវអំណអរគុណសម្រាប់ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់អ្នកឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចែករំលែកនូវក្តីស្រឡាញ់ជូនដល់ពួកគាត់ ព្រមទាំងផ្តល់ឪកាសការងារសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
សូមជម្រាបជូនថា ក្នុងថ្ងៃ១រ៤កុម្ភៈ ទិវាក្តីស្រឡាញ់នេះ អ្នកឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិក បានចំណាយពេលវេលាពេញមួយថ្ងៃ ក្នុងការរៀបចំចំអិនម្ហូប និងសម្លការីសាច់គោច្រើនខ្ទះត្នោត សម្រាប់ជូនដល់ក្រុមការងារនៅតាមដ្ឋាននៃគម្រោងនានារបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដោយបានដឹកយកមកចែកជូនបងប្អូនជាងក្នុងការដ្ឋានតែម្ដង។សូមជម្រាបបន្ថែមថា បងប្អូនជាងសំណង់ជាច្រើនរយនាក់ជារឿយៗតែងតែទទួលបាននូវការយកចិត្ដទុកដាក់ខ្ពស់ទាំងក្នុងពេលបំពេញការងារ និងក្រៅម៉ោងកាងារពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ។ សកម្មភាពនេះ បានបង្ហាញឲ្យឃើញពីការរយកចិត្តទុកផ្តល់ក្តីមេត្តាករុណា។ ជាក់ស្តែង ដូចជាការចែករំលែកក្ដីស្រឡាញ់ក្នុងថ្ងៃក្ដីស្រលាញ់ ១៤កុម្ភៈនេះតែម្តង៕
ខាងក្រោមមកនេះជា សកម្មភាព វីដេអូ របស់អ្នកឧកញ៉ា និង ភរិយា ព្រមទាំងកូនៗ ក្រុមការងារ បុគ្គលិក ចំអិន ម្ហូបអាហារ សូមទស្សនា ទាំងអស់គ្នាដូចតទៅ https://www.facebook.com/share/v/VfHH5RN8szioE7L6/?mibextid=w8EBqM
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ