Connect with us

ព័ត៌មានជាតិ

មន្ត្រីបរិស្ថានខេត្តកោះកុង នៅតែសកម្មលើការផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

បានផុស

នៅ

មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅតែសកម្មលើការផ្សព្វផ្សាយយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» តាមទីវត្តអារាម វិស័យឯកជន និងគ្រឹះស្ថានសិក្សាតាមមូលដ្ឋានដើម្បីជំរុញការលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់កម្ពុជាឱ្យស្រស់បំព្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីក្រសួងបរិស្ថានផ្តួចផ្តើមឱ្យមានជាយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះឡើង ក្រុមមន្រ្តីរបស់មន្ទីរបរិស្ថានបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្សព្វផ្សាយយល់ដឹងដល់ព្រះសង្ឃ បុគ្គលិកក្រុមហ៊ុនឯកជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនកន្លែង។

លោក គាត សូរិយា អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ថា គោលបំណងសំខាន់បំផុត គឺបង្កើនជាចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ស្របនឹងនិន្នាការសកល ដើម្បីប្រទេសយើងស្អាត ភាពស្អាតសម្រាប់យើងទាំងអស់គ្នា។ ការបំពុលបរិស្ថានដោយសារតែប្លាស្ទិកាមានចំនួនច្រើនពី១ថ្ងៃទៅ១ថ្ងៃ។

លោក គាត សូរិយា គូសបញ្ជាក់ដែរថា  ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យ និងប្រសិទ្ធខ្ពស់ខ្ពស់ លុះត្រាទាមទារការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ព្រមទាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀន និងជាពិសេសកម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាស និងប្រជាពលរដ្ឋទាំងអស់គ្នា។

តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង៣៧.០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុង សមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាព ប្រជាពលរដ្ឋដែលអាស្រ័យផលពីទន្លេមេគង្គនេះ។ សំណល់ប្លាស្ទិកទាំងនោះ នឹងបំប្លែងជាមីក្រូប្លាស្ទិក តូចៗពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់សង្វាក់ ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស៕

(អត្តបទៈសិរីវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម