ព័ត៌មានជាតិ
កម្ពុជា និងប្រទេស៣៩ទៀត រួមគ្នាថ្កោលទោសការវាយប្រហារលើកងទ័ពមួកខៀវអង្គការសហប្រជាជាតិនៅលីបង់
កម្ពុជា និងប្រទេស៣៩ទៀត បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារមកលើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលកំពុងបំពេញបេសសកម្មនៅក្នុងប្រទេសលីបង់។ នេះបើតាមសេចក្តីថ្លែងការណ៍ថ្កោលទោសរួមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ ការរួមគ្នាថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីមានការបាញ់ប្រហារចំលើកងរក្សាសនិ្តភាពម្នាក់ឱ្យរងរបួសនៅភាគខាងត្បូងប្រទេសលីបង់។

សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៤០ បានសរសេរថា៖ «យើងថ្កោលទោសយ៉ាងដាច់អហង្ការទៅលើការវាយប្រហារថ្មីៗនេះមកលើកងរក្សាសន្តិភាពអង្គការសហប្រជាជាតិម្នាក់នៅក្នុងប្រទេសលីបង់។ សកម្មភាពវាយប្រហារបែបនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយគួរតែមានការបើកការស៉ើបអង្កេតឱ្យបានត្រឹមត្រូវ»។ ជាមួយនឹងការថ្កោលទោសយ៉ាងនេះ ក្រុមប្រទេសទាំង៤០ ក៏បានចាត់ទុកថា តួនាទីរបស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ គឺមានសារៈសំខាន់ពិសេសណាស់នៅក្នុងតំបន់ដែលកំពុងឡើងកម្តៅមួយនេះ។
ក្រុមប្រទេសទាំង៤០ បានអំពាវនាវដល់គ្រប់ភាគីជម្លោះទាំងអស់គោរពនូវវត្តមានរបស់កងរក្សាសន្តិភាពអង្គការប្រជាជាតិនៅក្នុងប្រទេសលីបង់ រួមទាំងកាតព្វកិច្ចរបស់គេក្នុងការធានានូវសុវត្ថិភាព និងសន្តិសុខរបស់កងទ័ពរបស់ខ្លួនគ្រប់ពេលទាំងអស់។ ដូច្នេះហើយ ពួកគេអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងបន្តការងាររបស់ពួកគេក្នុងការសម្របសម្រួល និងគាំទ្រដល់ការស្វែងរកសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសលីបង់ ក៏ដូចជាតំបន់ទាំងមូល។

គួរសម្រាបជូនថា សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ប្រទេសទាំង៤០រួមទាំងកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីកងរក្សាសន្តិភាពនៃអង្គការសហប្រជជាតិម្នាក់ប្រចាំនៅក្នុងប្រទេសលីបង់ បានរងរបួសដោយសារតែការបាញ់ប្រហារមួយដែលមិនដឹងចេញពីខាងណា ហើយក្រុមណាជាអ្នកធ្វើនោះឡើយ។ កងរក្សាសន្តិភាពដែលរងរបួសពេលនេះ គឺជាកងទ័ពទី៥ហើយ ដែលបានរងគ្រោះព្រោះការបាញ់ប្រហារនៅក្នុងប្រទេសលីបង់។ ត្បិតថា មិនដឹងខាងណាជាបាញ់ប្រហារ ប៉ុន្តែ សារព័ត៌មានបារាំង france24 បានកត់សម្គាល់ថា ការបាញ់ប្រហារនេះ កើតឡើងតែ២ថ្ងៃប៉ុណ្ណោះក្រោយមានការវាយប្រហាររបស់អ៉ីស្រាអែលទៅលើក្រុមសកម្មប្រយុទ្ធ Hezbollah នៅក្នុងប្រទេសលីបង់។
ក្រុមប្រទេសទាំង៤០ បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការពហុភាគីជាមួយនឹងអង្គការសហប្រជាជាតិ។ ក្រុមប្រទេសទាំងនេះ ក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាដំណោះស្រាយផ្សេងៗទៀតរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


