ព័ត៌មានអន្ដរជាតិ
លីបង់ ចាត់ទុកបទឈប់បាញ់ជាមួយ អ៊ីស្រាអែល ជាលក្ខខណ្ឌចាំបាច់បំផុត ដើម្បីបន្តកិច្ចចរចា
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីលីបង់ Joseph Aoun បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ថា បទឈប់បាញ់ជាមួយអ៊ីស្រាអែល គឺជាចំណុចដ៏សំខាន់បំផុត ខណៈគណៈប្រតិភូយោធាអ៊ីស្រាអែល និងលីបង់ កំពុងជួបពិភាក្សាគ្នានៅឯមន្ទីរបញ្ចកោណ។

យោងតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតី បានគូសបញ្ជាក់ថា លោក Aoun បានសង្កត់ធ្ងន់ថា បទឈប់បាញ់គឺជារឿងចាំបាច់បំផុត ដើម្បីបើកផ្លូវឆ្ពោះទៅរក «ជំហានបន្ទាប់ណាមួយ»។
ជាមួយគ្នានេះ លោក រូប៊ីយ៉ូ ក៏បានសង្កត់ធ្ងន់ជាថ្មីផងដែរ អំពីការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះស្ថិរភាព ឯករាជ្យភាព និងអធិបតេយ្យភាពរបស់លីបង់ នៅលើទឹកដីទាំងអស់របស់ខ្លួន ក៏ដូចជាសិទ្ធិមិនអាចកាត់ថ្លៃបាន ក្នុងការសម្រេចវាសនាដោយខ្លួនឯង។
ក្រសួងការបរទេសអាមេរិក បានសម្តែងការកោតសរសើរចំពោះ «ភាពក្លាហាន និងចក្ខុវិស័យ» របស់លោក Aoun ក្នុងការបន្តការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល «សូម្បីតែនៅក្នុងស្ថានភាពដែលក្រុមហេសបូឡា នៅតែបន្តព្យាយាមរារាំងកិច្ចចរចាទាំងនោះ ដោយយកប្រជាជនលីបង់ធ្វើជាចំណាប់ខ្មាំងក៏ដោយ»។
លោក រូប៊ីយ៉ូ បានបញ្ជាក់ជាថ្មីថា ក្រុមហេសបូឡា ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការប្រយុទ្ធគ្នាដែលកំពុងបន្ត ហើយបានសង្កត់ធ្ងន់ លើតម្រូវការឲ្យក្រុមហេសបូឡា បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែលជាបន្ទាន់ ដើម្បីបើកផ្លូវឲ្យមានការបន្ធូរបន្ថយភាពតានតឹង។
ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់បន្ថែមទៀតថា «លោករដ្ឋមន្ត្រីបានអះអាងជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋាភិបាលលីបង់ ខណៈខ្លួនកំពុងធ្វើការដើម្បីចាប់យកឱកាសប្រវត្តិសាស្ត្រមួយនេះ ក្នុងការនាំមកនូវសន្តិភាព ការស្តារឡើងវិញ និងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនរបស់ខ្លួន»។
មន្ទីរបញ្ចកោណ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាយោធាជុំដំបូងរវាងលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ទោះបីជាមានការវាយប្រហារបន្តបន្ទាប់ពីសំណាក់អ៊ីស្រាអែល ទៅលើអ្វីដែលខ្លួនអះអាងថា ជាគោលដៅរបស់ក្រុមហេសបូឡានៅទូទាំងប្រទេសលីបង់ក៏ដោយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


