Connect with us

សន្តិសុខសង្គម

ផ្ទុះសេខ្សែភ្លើង ធ្វើឱ្យឆេះផ្ទះ ១ខ្នង របស់មន្ត្រីនគរបាលម្នាក់ នៅស្រុកពួក ខេត្តសៀមរាប

បានផុស

នៅ

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង របស់មន្ត្រីនគរបាលម្នាក់ និងប្រពន្ធជាគ្រូបង្រៀន ស្ថិតនៅក្នុងភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ សមត្តកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលមកពីការផ្ទុះសេខ្សែភ្លើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ តាន់ ប៊ុនធន់ (ហៅ ឡោ ឡាយ) ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នគរបាល តួនាទីជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប ។ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលឱ្យរងការខូចខាត: ឆេះអស់ផ្ទះ ១ខ្នង ដែលជាប្រភេទផ្ទះឈើលើ បន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលក្បឿង សំយ៉ាបស័ង្កសី ទំហំទទឹង០៩ម៉ែត្រ គុណ បណ្ដោយ១២ម៉ែត្រ ឆេះទាំងស្រុង ក្នុងនោះខូចខាតទ្រព្យសម្បត្តិ មានសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ និង ប្រាក់មួយចំនួន ពុំគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ចំនួន២ គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន ២ ឡាន ។ រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម