Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ផ្តល់ជំនួយយោធា ៥៨០លានដុល្លារទៀត ឲ្យ អ៊ុយក្រែន

បានផុស

នៅ

ចក្រភពអង់គ្លេស បានប្រកាសកញ្ចប់ជំនួយយោធាថ្មីតម្លៃ៤៥០លានផោន (៥៨០លានដុល្លារអាមេរិក) ដើម្បីពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន ចំពេលជម្លោះជាមួយរុស្ស៊ី នៅតែពុះកញ្ជ្រោលខ្លាំង។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី១១ខែមេសាឆ្នាំ២០២៥ ជំនួយនេះនឹងផ្តល់មូលនិធិដល់ការជួសជុលនិងថែទាំឧបករណ៍យោធា ប្រព័ន្ធរ៉ាដា មីនប្រឆាំងរថក្រោះ និងយន្តហោះគ្មានមនុស្សបើករាប់ម៉ឺនគ្រឿង។

ការ​ប្រកាស​នេះ ​ធ្វើ​ឡើង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ក្រុម​ទំនាក់ទំនង​ការពារ​ជាតិ​អ៊ុយក្រែន​ នៅ​ទីក្រុង​ព្រុចសែល ដែល​មាន​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស John Healey និង​សមភាគី​អាល្លឺម៉ង់ Boris Pistorius ជាសហប្រធាន។

​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស John Healey (រូបថត៖ Reuters)

ក្នុងអំឡុងពេលនោះ លោក John Healey បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តជំនួយ ដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងចៀសវាងការខ្វែងគំនិតគ្នាក្នុងចំណោមសម្ព័ន្ធមិត្ត ដែលអាចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។

ជំនួយនេះ គឺស្របតាមការប្តេជ្ញាចិត្តយ៉ាងធំធេងរបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែន ដោយក្នុងនោះរួមមានទាំងការវិនិយោគទំហំទឹកប្រាក់ ១.៦ពាន់លានផោនលើខែលការពារដែនអាកាស និងប្រាក់កម្ចី២.២ពាន់លានផោន ដែលយកពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីផងដែរ។

(រូបថត៖ Reuters)

សូមជម្រាបថា ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់អំណាចអាណត្តិទី២មក ទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនលែងដើរតួនាទីឈានមុខជួយអ៊ុយក្រែន ដើម្បីតទល់ជាមួយរុស្ស៊ីទៀតហើយ ហើយអង់គ្លេសនេះឯងដែលចេញមុខមាត់ជាងគេក្នុងការគាំទ្រទីក្រុងកៀវ។

ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេសបានផ្តល់ជំនួយសរុប១២.៨ពាន់លានផោនដល់អ៊ុយក្រែន។ នេះរួមបញ្ចូលទាំងជំនួយយោធាចំនួន៧.៨ពាន់លានផោន និង៥ពាន់លានផោន នៅក្នុងជំនួយមិនមែនយោធាដែលគ្របដណ្តប់លើជំនួយមនុស្សធម៌ សេដ្ឋកិច្ច និងការកសាងឡើងវិញផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២២ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម