ព័ត៌មានជាតិ
ទេសចរបរទេសមកកម្សាន្តខេត្តសៀមរាបមានកំណើន ខណៈទេសចរក្នុងស្រុកថយចុះនៅខែមីនា
ក្នុងខែមីនាឆ្នាំ ២០២៥ ខេត្តសៀមរាបទទួលបានកំណើនទេសចរបរទេសមកកម្សាន្តកើនឡើង ខណៈទេសចរក្នុងស្រុកមានការថយចុះបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប។
ក្នុងខែមីនាឆ្នាំ ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តមានចំនួន ១១៨ ៩២៧ នាក់ មានការកើនឡើង ៦.៤៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ខណៈភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ ១២៦ ៥០០ នាក់ មានការថយចុះប្រមាណ ៥៦.៤៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤។

ត្រីមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨០៦ ៦៣១ នាក់ ដែលក្នុងនោះភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ ៤០៨ ១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣៩៨ ៥៣១ នាក់។
លោក យឹម សានីរាន មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរ ក៏កត់សម្គាល់ពីកំណើនជើងហោះហើរក្នុងស្រុកដែលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានសៀមរាបអង្គរនៅមួយរយៈចុងក្រោយ ខណៈខេត្តសៀមរាបកំពុងត្រៀមរៀបចំពិធីបុណ្យសង្រ្កាន្តចូលឆ្នាំថ្មី ដែលរំពឹងនឹងទទួលបានទេសចរមកកម្សាន្តរាប់ម៉ឺននាក់។

ទទួលស្គាល់ពីកំណើនជើងហោះហើរក្នុងស្រុក ប៉ុន្តែបើតាមលោក យឹម សានីរាន ជើងហោះហើរពីក្រៅប្រទេសមិនសូវមានការប្រែប្រួលច្រើននោះទេ។
ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបង្ហាញពីស្ថានភាពភ្ញៀវចូលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាបក្នុងខែមីនា និងនៅត្រីមាសទី ១ ឆ្នាំ២០២៥ នៅខែមីនា ឆ្នាំ២០២៥ អាកាសយានដ្ឋានខេត្តសៀមរាប ទទួលបានជើងហោះហើរសរុបចំនួន ៧៦៦ ជើង ក្នុងនោះជើងហោះហើរជាអន្តរជាតិមានចំនួន ៦៤១ ជើង និងជើងហោះហើរក្នុងស្រុកមានចំនួន ១២៥ ជើង។
អាកាសយានដ្ឋានខេត្តសៀមរាប ទទួលបានជើងហោះហើរក្នុងមួយថ្ងៃប្រមាណពី ២៥-២៨ ជើង ដែលមានអ្នកដំណើរចន្លោះពី ២ ៣០០ នាក់ ទៅ ២ ៧០០នាក់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


