Connect with us

ព័ត៌មានជាតិ

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

បានផុស

នៅ

ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០២៥ កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៦២ ៦៦២ កន្លែង នៅ​ទូទាំង​ប្រទេស សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ៣ រួមមាន ៖ វិស័យ​ឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៦២ ៦៦២ កន្លែង ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៥២ ១០៤ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ២ ១៥១ កន្លែង និង វិស័យ​កសិកម្ម​មាន​ចំនួន ៨ ៤០៧ កន្លែង។

ជាមួយ​នេះ នៅ​ខេត្ត​កំពង់ឆ្នាំង មាន​តម្រូវការ​កម្លាំង​ពលកម្ម ១១ ៤៥០ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១១ ៤៥០ កន្លែង។ ខេត្ត​ស្វាយរៀង មាន​តម្រូវការ​កម្លាំង​ពលកម្ម ១០ ៧៨៦ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១០ ៧៥៩ កន្លែង និង ផ្នែក​សេវាកម្ម ២៧ កន្លែង។ ខេត្ត​កំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម ៩ ៤៧៣ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៩ ៤៧៣ កន្លែង។ រាជធានី​ភ្នំពេញ មាន​តម្រូវការ​កម្លាំង​ពលកម្ម ៨ ៤៦២ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៧ ៥១០ កន្លែង និង ផ្នែក​សេវាកម្ម ៩៥២ កន្លែង។

ចំពោះ ខេត្ត​កណ្ដាល មាន​តម្រូវការ​កម្លាំង​ពលកម្ម ៧ ៤០៤ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៧ ៣៦៤ កន្លែង និង ផ្នែក​សេវាកម្ម ៤០ កន្លែង។ ខេត្ត​រតនគិរី មាន​តម្រូវការ​កម្លាំង​ពលកម្ម ៤ ៣០៩ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៥ កន្លែង និង ផ្នែក​កសិកម្ម ៤ ៣០៤ កន្លែង។ ខេត្ត​ក្រចេះ មាន​តម្រូវការ​កម្លាំង​ពលកម្ម ៣ ៨០០ កន្លែង ក្នុង​នោះ ផ្នែក​កសិកម្ម ៣ ៨០០ កន្លែង។ ខេត្ត​តាកែវ មាន​តម្រូវការ​កម្លាំង​ពលកម្ម ២ ៦១១ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ២ ៥៩៨ កន្លែង និង ផ្នែក​សេវាកម្ម ១៣ កន្លែង។ ខេត្ត​កំពង់ចាម មាន​តម្រូវការ​កម្លាំង​ពលកម្ម ២ ០០៥ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១ ៩៦២ កន្លែង និង ផ្នែក​សេវាកម្ម ៤៣ កន្លែង។ ខេត្ត​បន្ទាយមានជ័យ មាន​តម្រូវការ​កម្លាំង​ពលកម្ម ៥១៧ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ២៩ កន្លែង និង ផ្នែក​សេវាកម្ម ៤៨៨ កន្លែង និង ខេត្ត​ផ្សេងៗ មាន​តម្រូវការ​កម្លាំង​ពលកម្ម ១ ៨៤៥ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៩៥៤ កន្លែង សេវាកម្ម ៥៨៨ កន្លែង និង កសិកម្ម ៣០៣ កន្លែង។

ដោយឡែក​ចំពោះ​កម្លាំង​ពលកម្ម​ជាង ៦ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន ៖ អ្នកបញ្ជា​ម៉ាស៊ីនដេរ កម្មករ​ក្នុង​ផលិតកម្ម កម្មករ​ចម្ការ​ដំណាំ អ្នក​បញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែក​ជើង កម្មករ​ខ្ចប់​វេច​​ដោយដៃ យន្តការី និង អ្នក​ដំឡើង​អគ្គិសនី អ្នក​បច្ចេកទេស​ត្រួតពិនិត្យ​ដំណើរការ​ផលិត មន្ត្រី​ឥណទាន និង ប្រាក់កម្ចី បុគ្គលិក​ការិយាល័យ​ទូទៅ អ្នក​ការពារ​សន្តិសុខ និង មុខរបរ​ផ្សេងៗ។

សម្រាប់​យុវជន​ទាំងអស់​ដែល​មាន​បំណង​ចង់​ស្វែង​រក​ការងារ​ទាំង​នេះ សូម​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង ការងារ (NEA) នៃ​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​លេខ​ទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ២០ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម