ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងការងារ បន្តជំរុញសុខដុមនីយកម្មវិជ្ជាជីវៈ តាមរយៈការចុះជួបកម្មករផ្ទាល់
កាលពីព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង ទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយកម្មករ កម្មការិនី នៅរោងចក្រ ស៊ិនគី អឹភែរឹល SHINKI APPAREL (CAMBODIA) CO.,LTD. ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រកបដោយបរិយាកាសរីករាយ និង ភាពស្និទ្ធស្នាល នាពេលនេះ គឺជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់ និង ឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃពួកគាត់ ដើម្បីផ្តល់ជូនជាដំណោះស្រាយជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ ចំណុច របស់ សម្តេចតេជោ និង ទាំង ១០ ចំណុច របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និង ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។


នាឱកាសនោះ លោក ហេង សួរ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកម្មករ-និយោជិត និង គិតគូរធ្វើឲ្យជីវភាពរស់នៅរបស់កម្មករកាន់តែប្រសើរឡើង។ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនកម្មករ-និយោជិត ពីការប្រឹងប្រែងរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាឲ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកម្មករ-និយោជិត និង ម្ចាស់រោងចក្រ សហគ្រាស រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់។ ក្នុងករណីមានបញ្ហាដែលពិបាកដោះស្រាយ ឬ មិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងការងារ សូមទាក់ទងជាបន្ទាន់មកលេខ ១២៨៦ ដើម្បីក្រុមមន្រ្តីផ្សះផ្សាវិវាទរបស់ក្រសួង ឬ មន្ទីរការងារ ចុះសម្របសម្រួល ឬ ពន្យល់ជូន និង លេខ ១២៩៧ សម្រាប់ព័ត៌មានឱកាសការងារ ឬ រៀនជំនាញវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឲ្យមានការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈកម្មវិធី TVET ១,៥ លាន ផងដែរ។


លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង វាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និង អនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់កម្មករ-និយោជិត។ រោងចក្រនេះ មានការគ្រប់គ្រង និង ដំណើរការចង្វាក់ផលិតកម្មទំនើបដោយប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិកម្ម (automation) និង កន្លែងធ្វើការមានផាសុកភាពល្អផងដែរ។ លក្ខខណ្ឌការងារ និង លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារនៅរោងចក្រមានស្តង់ដារខ្ពស់ ហើយកម្មករ-និយោជិត ទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។


ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនេះ កម្មករ-និយោជិត បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និង ផ្តល់ភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី។


រោងចក្រ ស៊ិនគី អឹភែរឹល បានបើកដំណើរការកាលពីឆ្នាំ ២០២៥ ដែលជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ សម្រាប់ផ្គត់ផ្គង់ឲ្យម៉ាកល្បីៗ នៅលើពិភពលោក ដូចជា ម៉ាក UNIQLO។ បច្ចុប្បន្ន មានកម្មករ-និយោជិត បំពេញការងារចំនួន ៦ ៦១៤ នាក់ (ស្រី ៥ ១២៦ នាក់) ដែលទទួលបានលក្ខខណ្ឌការងារល្អ និង អត្ថប្រយោជន៍ផ្សេងៗ ជាច្រើន រួមមាន ៖ កន្លែងសម្រាប់កម្មករ-និយោជិត ទទួលទានអាហារ និង ផ្តល់បាយថ្ងៃត្រង់ដោយមិនគិតថ្លៃជាដើម៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


