ព័ត៌មានជាតិ
កម្ពុជា ប្ដេជ្ញាលុបបំបាត់ពលកម្មកុមារឱ្យអស់ទាំងស្រុងនៅឆ្នាំ ២០២៥
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នៅឆ្នាំ ២០២៥ នេះ ជាឆ្នាំដែលកម្ពុជាបានប្ដេជ្ញាថានឹងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារឱ្យអស់ទាំងស្រុង ពោលគឺលែងឱ្យមានជាបន្តទៀត ដើម្បីអនាគតរបស់កុមារកម្ពុជាមួយដែលទទួលបានឱកាសការសិក្សា រស់នៅស្មើភាព និងអាចទទួលបាននូវជំនាញសមរម្យក្នុងការចូលរួមជាមួយមនុស្សធំអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៥ ក្រោមប្រធានបទ លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករ-និយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់ កាលពីព្រឹកថ្ងៃទី ៥ មិថុនា នៅទីស្តីការក្រសួង លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីលុបបំបាត់ពលកម្មកុមារនេះ ក្រសួងបានរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពីពលកម្មកុមារតាមបណ្តារាជធានី-ខេត្តទាំង ២៥ នៅតាមសិប្បកម្មឡឥដ្ឋ និងក្បឿង ដើម្បីឱ្យម្ចាស់សិប្បកម្ម និងអាណាព្យាបាល ក៏ដូចជាអាជ្ញាធរដែនដីបានយល់ដឹង ដើម្បីចូលរួមទប់ស្កាត់ និងធានាថាមិនមានការប្រើប្រាស់ពលកម្មកុមារនៅក្នុងវិស័យឡឥដ្ឋជាបន្តទៀត ព្រោះថា បញ្ហាពលកម្មកុមារនេះគឺជាបញ្ហារួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់។

លោកស្រីបានបន្តថា «យើងបានប្តេជ្ញាថានឹងបំបាត់ទាំងស្រុងនូវទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅក្នុងឆ្នាំ ២០២៥ នេះ។ ដូចនេះក្នុងករណីសង្ស័យការប្រើប្រាស់ពលកម្មកុមារ សូមរាយការណ៍ជូនមកសមត្ថកិច្ច ដើម្បីចាត់វិធានការ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យកុមារធ្លាក់ចូលទៅក្នុងពលកម្មកុមារ ខណៈពលកម្មកុមារអាចកើតឡើងគ្រប់វិស័យ និងគ្រប់ទីកន្លែង ហើយដើម្បីអនាគតរបស់កុមារកម្ពុជា យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីឧត្ដមប្រយោជន៍កុមារ សិទ្ធិរបស់កុមារ ត្រូវបានការពារ និងលើកកម្ពស់ជានិរន្ត»។

លោកស្រីបានបន្ថែមថា ជាមួយគ្នានេះដែរ ដើម្បីចូលរួមលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករ-និយោជិតវ័យក្មេង ព្រោះថាតាមច្បាប់ការងារ ក៏មានចែងឱ្យកុមារជាកម្មករ-និយោជិតវ័យក្មេង អាចចូលរួមហាត់ការការងារស្រាលៗ ទៅតាមវិស័យមួយចំនួន ដើម្បីឱ្យគាត់ត្រៀមខ្លួនក្នុងការចូលរួមការងារទៅថ្ងៃអនាគតផងដែរ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ