សេចក្ដីជូនដំណឹង
វីតាល់ និងមីជាតិ នាំស្បៀងអាហារ និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឆ្លើយតបទៅនឹងស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ភ្លាមៗនេះ វីតាល់ និងមីជាតិ បានផ្តើមយុទ្ធនាការមួយដ៏កក់ក្តៅក្រោមប្រធានបទ «ខ្មែរដើម្បីខ្មែរ» នាំស្បៀងអាហារ និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងនាមឈាមជ័រខ្មែរដែលជ្រកក្រោមទង់ជាតិតែមួយនៃព្រះរាជាណាចក្រកម្ពុជា វីតាល់ និងមីជាតិ ពិតជាមិនអាចមើលរំលងនូវសេចក្ដីត្រូវការ និងកង្វះខាតនានា ដែលបងប្អូនប្រជាពលរដ្ឋគ្រប់គ្នានៅទីនេះ កំពុងជួបប្រទះនោះទេ។ អំណោយស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលបានយកផ្តល់ជូនគ្រួសារភៀសសឹកនាថ្ងៃនេះ កើតចេញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ បុគ្គលិកវីតាល់-មីជាតិ គ្រប់លំដាប់ថ្នាក់ ទាំងអស់ដែលបានចូលរួមជាសកម្មរៀបចំដោយផ្ទាល់តែម្ដង ត្រឹមតែក្នុងរយៈពេល ១២ម៉ោងតែមុននេះប៉ុណ្ណោះ កាលពីថ្ងៃទី២៧ កក្កដានេះ។

គួរបញ្ជាក់ថា ក្រោមមូលបទ “ខ្មែរដើម្បីខ្មែរ” អំណោយនាំមកជូនថ្ងៃនេះរួមមាន៖ តង់, អង្រឹង, មុង, ភួយ, ក្រម៉ា, ដែកកេស, អំពូលសូឡា, សាប៊ូកក់សក់ និងដុសខ្លួន, ទឹកដោះគោ, អាហារសម្ងួត, ខ្សែចង រួមជាមួយ ទឹកពិសាវីតាល់, មីជាតិ ដែលសុទ្ធសឹងជាស្បៀងអាហារ និងសម្ភារចាំបាច់ខ្វះពុំបានក្នុងគ្រាដ៏លំបាកនេះ។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកជួយ ប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ ឱ្យជួបប្រទះតែសេចក្តីសុខ និងជ័យជំនះ ៕











-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


