ព័ត៌មានអន្ដរជាតិ
ទេសចរអេស្ប៉ាញម្នាក់ត្រូវខ្លាឃ្មុំវាយប្រហារ ក្នុងតំបន់បេតិកភណ្ឌរបស់ប្រទេសជប៉ុន
អ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់បានរងរបួស បន្ទាប់ពីសត្វខ្លាឃ្មុំវាយប្រហារនៅ Shirakawa-go ដែលជាភូមិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅកណ្តាលប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែតុលា។

បុរសទេសចរជនជាតិអេស្ប៉ាញរូបនេះមានអាយុ ៤៤ ឆ្នាំរូបនេះបានរងរបួសដៃ ពេលដើរទៅចំណតឡានក្រុង ប៉ុន្តែត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ហើយបានចេញពីមន្ទីរពេទ្យនៅថ្ងៃដដែលនោះ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរជប៉ុនបានបិទផ្លូវក្នុងស្រុក និងបង្កើនការល្បាត។
គួរបញ្ជាក់ថាឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីការវាយសម្លាប់យ៉ាងសាហាវរបស់សត្ខខ្លាឃុំនៅភាគខាងជើងប្រទេសជប៉ុនកាលពីសប្តាហ៍មុន ។ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបង្ហាញថា ការវាយប្រហាររបស់សត្វខ្លាឃ្មុំរាប់សិបក្បាលកើតឡើងជារៀងរាល់ឆ្នាំ ដែលជំរុញឱ្យប្រទេសជប៉ុនថ្មីៗនេះបន្ធូរបន្ថយច្បាប់ម៉ាញ់សត្វដើម្បីការពារសហគមន៍៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


