Connect with us

សេចក្ដីជូនដំណឹង

លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំក្រុមការងារ មកសួរសុខទុក្ខព្រមទាំងយកអំណោយមកជូនយោធាភូមិភាគ៥ខេត្តបន្ទាយមានជ័យ

បានផុស

នៅ

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយមកជូនយោធាយុទ្ធភូមិភាគទី៥ ដែលកំពុងឈរជើងការពារបន្ទាត់ព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ព្រំដែន កម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានពិធីសំណេះសំណាលសួរសុខទុក្ខ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយុទ្ធភូមិភាគទី ៥ ដែលបានឈរជើង បញ្ជាផ្ទាល់នៅទិសទី១ ខេត្តបន្ទាយមានជ័យនៃយុទ្ធភូមិភាគខេត្តបន្ទាយមានជ័យ និង ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយុទ្ធភូមិភាគទី ៥ ខេត្តបន្ទាយមានជ័យ ព្រមទាំង នាយទាហាន ពលទាហាន ជាច្រើនរូប។  អំណោយ ដែលបានយកទៅចែកជូននោះ មានមីជាតិ ១ ០០០កេស និង ទឹកសុទ្ធ ១ ០០០កេស។

សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីការគាំទ្រ របស់សមរភូមិ ក្រោយជួយដល់សមរភូមិមុខ ។ ជាមួយគ្នានោះ លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ត  តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ខ្មែររួមគ្នាខ្មែរខ្លាំង ខ្មែរសាមគ្គីគ្នាខ្មែរខ្លាំង ថ្ងៃនេះ លោក និងឧកញ៉ា ឡេង និមល តំណាងខ្ពង់ខ្ពស់របស់ «អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា» ប្រធានសហពន្ធ័បូជាការពារយុត្តិធម៌បាននាំមកនៅគ្រឿងឧបភោគបរិភោគមានមី មានទឹកសុទ្ធដើម្បីគាំទ្រពេញទំហឹងដល់កងទ័ពជួរមុខ និងសូមគោរពគាំទ្រពេញទំហឹងចំពោះការសម្រេចរបស់ «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយុទ្ធភូមិភាគទី ៥ ដែលបានឈរជើងបញ្ជាផ្ទាល់នៅទិសទី១ ខេត្តបន្ទាយមានជ័យ នៃយុទ្ធភូមិភាគខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ត ជាពិសេស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចាត់ក្រុមការពារនាំយកអំណោយ មកជូនដល់សមរភូមិមុខ។ 

អំណោយទាំងនេះ បង្ហាញពីការជួយជ្រោមជ្រែង និងលើកទឹកចិត្ត ដល់កងទ័ពដ៏អង់អាចក្លាហាន ក្នុងការការពារទឹកដី។ លោក ឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងថា នឹងយកអំណោយទាំងនេះទៅបែងចែង ឲ្យដល់ដៃដល់បងប្អូនកងទ័ពទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងការពារទឹកដីរបស់យើង។ សូមអរគុណដល់ម្ចាស់ជំនួយទាំងអស់ សូមទទួលបាននូវពុទ្ធពរ ទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​ផែថងថាន ចេញ​មុខ​សុំ​ទោស​​លើក​ទី​២​ត្រឹម​២ថ្ងៃ​ ក្រោម​សម្ពាធ​នយោបាយ​ដ៏ក្តៅ​គគុក​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំក្រុមការងារ មកសួរសុខទុក្ខព្រមទាំងយកអំណោយមកជូនយោធាភូមិភាគ៥ខេត្តបន្ទាយមានជ័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​មុន​​ផ្ទុះ​វិបត្តិ​នយោបាយ​​ថៃ​​​ពេលនេះ​ តើ​ផែថងថាន បានធ្វើអ្វីខ្លះ​​ក្នុងឆាក​អន្តរជាតិ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ព្រឹទ្ធសភា​​ដែលភាគច្រើន​ចេញពីយោធាថៃ ​នឹង​ប្តឹង​ទម្លាក់​​​នាយក​រដ្ឋមន្ត្រី ផែថងថាន​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

លក្ខិណា​ យ៉ានុត ប្រកាសថា ខ្លួននឹងជួយផ្សព្វផ្សាយផលិតផល​ក្នុងស្រុកឥតគិតថ្លៃ ក្នុងស្មារតីខ្មែរតែមួយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី​៨រូប​ដាក់​ពាក្យ​លា​ឈប់​ពីរដ្ឋាភិបាល​​ចម្រុះ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​​

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុល​សងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែង​ពីអំណាច រហូត​ពេលនេះ ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

Sokha Hotels

ព័ត៌មានពេញនិយម