Connect with us

សេចក្ដីជូនដំណឹង

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ភ្លាមៗនេះ វីតាល់ និងមីជាតិ បានផ្តើមយុទ្ធនាការមួយដ៏កក់ក្តៅក្រោមប្រធានបទ «ខ្មែរដើម្បីខ្មែរ» នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមឈាមជ័រខ្មែរដែលជ្រកក្រោមទង់ជាតិតែមួយនៃព្រះរាជាណាចក្រកម្ពុជា វីតាល់ និងមីជាតិ ពិតជាមិនអាចមើលរំលងនូវសេចក្ដីត្រូវការ និងកង្វះខាតនានា ដែលបងប្អូនប្រជាពលរដ្ឋគ្រប់គ្នានៅទីនេះ កំពុងជួបប្រទះនោះទេ។ អំណោយស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលបានយកផ្តល់ជូនគ្រួសារភៀសសឹកនាថ្ងៃនេះ កើតចេញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ បុគ្គលិកវីតាល់-មីជាតិ គ្រប់លំដាប់ថ្នាក់ ទាំងអស់ដែលបានចូលរួមជាសកម្មរៀបចំដោយផ្ទាល់តែម្ដង ត្រឹមតែក្នុងរយៈពេល ១២ម៉ោងតែមុននេះប៉ុណ្ណោះ កាលពីថ្ងៃទី២៧ កក្កដានេះ។

គួរបញ្ជាក់ថា ក្រោមមូលបទ “ខ្មែរដើម្បីខ្មែរ” អំណោយនាំមកជូនថ្ងៃនេះរួមមាន៖ តង់, អង្រឹង, មុង, ភួយ, ក្រម៉ា, ដែកកេស, អំពូលសូឡា, សាប៊ូកក់សក់ និងដុសខ្លួន, ទឹកដោះគោ, អាហារសម្ងួត, ខ្សែចង រួមជាមួយ ទឹកពិសាវីតាល់, មីជាតិ ដែលសុទ្ធសឹងជាស្បៀងអាហារ និងសម្ភារចាំបាច់ខ្វះពុំបានក្នុងគ្រាដ៏លំបាកនេះ។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកជួយ ប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ ឱ្យជួបប្រទះតែសេចក្តីសុខ និងជ័យជំនះ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម