Samean Lay, Author at Kampuchea Thmey Daily

សហគមន៍ជនជាតិដើមភាគតិចប្រមាណ៣០០គ្រួសារនៅរតនគិរី ស្នើអាជ្ញាធរពន្លឿនដោះស្រាយវិវាទដីព្រៃសហគមន៍
តំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី អះអាងថា ប្រជាពលរដ្ឋប្រមាណ ៣០០ គ្រួសារ បានផ្តិតមេដៃស្នើសុំឱ្យអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ជួយពន្លឿនការដោះស្រាយវិវាទដីធ្លីដែលពួកគេចាត់ទុកថាបានប៉ះពាល់ដល់ដីព្រៃអារក្ស និងជីវភាពរស់នៅរបស់សហគមន៍។ ការស្នើនេះ បន្ទាប់ពីដីសហគមន៍សម្រាប់បម្រើឱ្យផលប្រយោជន៍រួម ត្រូវបានក្រុមហ៊ុនឯកជនឈូសឆាយយកធ្វើជាកម្មសិទ្ធិ។

លោក សល់ ជាង តំណាងសហគមន៍ជនជាតិដើមភាគតិចទំពួន បានអះអាងថា ជម្លោះដីធ្លីរវាងសហគមន៍ និងភាគីក្រុមហ៊ុនឯកជន បានអូសបន្លាយជាយូរមកហើយ ដោយការដោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋានមិនទាន់ទទួលបានលទ្ធផលឡើយ។ លោកថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាចំនួនពីរលើក បន្ទាប់ពីពួកគេអះអាងថា មានការទន្ទ្រានលើដីដែលសហគមន៍ប្រើប្រាស់ និងអាស្រ័យផលជាប្រពៃណី។

តាមការអះអាងរបស់តំណាងសហគមន៍ ព្រៃអារក្សមានសារៈសំខាន់សម្រាប់ជីវភាព និងវប្បធម៌របស់ជនជាតិដើមភាគតិច ដោយជាប្រភពប្រមូលអនុផលព្រៃឈើ កន្លែងចិញ្ចឹមសត្វ និងជាទីធ្វើពិធីសែនព្រេនតាមទំនៀមទម្លាប់។ សហគមន៍បារម្ភថា ប្រសិនបើព្រៃនេះបាត់បង់ នឹងប៉ះពាល់ដល់ការរស់នៅ និងអត្តសញ្ញាណវប្បធម៌របស់ពួកគេ។

ជាមួយគ្នានេះ តំណាងសហគមន៍ក៏បានអះអាងថា ក្នុងអំឡុងពេលកើតមានវិវាទ មានការគំរាមកំហែង និងភាពតានតឹងរវាងភាគីទាំងពីរ ហើយបានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនការដោះស្រាយ ដើម្បីបញ្ចៀសការកើនឡើងនៃជម្លោះ និងការពារសិទ្ធិរបស់ជនជាតិដើមភាគតិច។

ដោយឡែក លោក ពុំ តួ ជាជនជាតិដើមភាគតិចកាចក់ បានអះអាងថា សហគមន៍ធ្លាប់បានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ និងតុលាការតាំងពីឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។

គួររំឮកថា ឆ្លើយតបសំណើររបស់លោក សល់ ហ្មើយ ប្រធានសហគមន៍ជនជាតិដើមភាគតិចកាចក់ ភូមិកាណាត, ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១២ បានចេញលិខិតយល់ព្រម ព្រមចុះបញ្ជី សហគមន៍ជនជាតិដើមភាគតិចកាចក់ ភូមិកាណាតដែលមានអាស័យដ្ឋាននៃទីស្នាក់ការកណ្តាល នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ក្នុងលិខិតបញ្ជាក់ថា សហគមន៍ជនជាតិដើមភាគតិចកាចក់ ភូមិកាណាត ត្រូវអនុវត្តតាមលក្ខន្តិកៈដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងធ្វើសកម្មភាពការងារក្នុង​ក្របខ័ណ្ឌជាសមាគមអព្យាក្រឹត មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់ និន្នាការនយោបាយ មិនធ្វើសកម្មភាពបម្រើឱ្យគណបក្សនយោបាយ និងមិនធ្វើជាឧបករណ៍គណបក្ស នយោបាយ ។

ពាក់ព័ន្ធនឹងករណីនេះ កម្ពុជាថ្មីបានព្យាយាមទាក់ទងលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីសុំការបំភ្លឺ ប៉ុន្តែគិតត្រឹមពេលចេញផ្សាយ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយ៕

ដោយ៖ ខៀវ ចាប ភ្នាក់ងារប្រចាំខេត្តរតនគិរី

The post សហគមន៍ជនជាតិដើមភាគតិចប្រមាណ៣០០គ្រួសារនៅរតនគិរី ស្នើអាជ្ញាធរពន្លឿនដោះស្រាយវិវាទដីព្រៃសហគមន៍ appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ មនុស្សមិនអាចចេះគ្រប់រឿង រៀនទទួលស្គាល់ព្រំដែននៃចំណេះដឹង ដើម្បីភាពរីកចម្រើននៃសង្គម
នៅក្នុងពិភពលោកដ៏ស្មុគស្មាញ និងពោរពេញដោយការវិវត្តយ៉ាងរហ័សនាពេលបច្ចុប្បន្ន ចំណេះដឹងរបស់មនុស្សមានវិសាលភាពធំធេងហួសពីការស្មាន។ ក្នុងពិភពលោកមានជំនាញរាប់ពាន់ប្រភេទ ទាំងជំនាញចាស់ដែលជាកេរដំណែល ទាំងជំនាញថ្មីៗដែលកើតចេញពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ។ មិនថាតែក្នុងវិស័យធម្មជាតិ ទស្សនវិជ្ជា សង្គម វប្បធម៌ សាសនា ប្រពៃណី នយោបាយ ច្បាប់ ឬសេដ្ឋកិច្ចនោះទេ សុទ្ធតែជាវិស័យដែលមានទំហំធំធេងនិងស៊ីជម្រៅ។ ក្នុងន័យនេះ ការណ៍ដែលមនុស្សម្នាក់ៗចង់ចេះគ្រប់ជំនាញ ឬដឹងគ្រប់រឿង គឺជាអ្វីមួយដែលមិនអាចទៅរួចឡើយ។

​តាមពិតទៅ មនុស្សម្នាក់ៗមានបទពិសោធនិងចំណេះជំនាញខុសៗគ្នា។ មនុស្សម្នាក់អាចមានភាពប៉ិនប្រសប់ខ្លាំងក្នុងជំនាញមួយឬមួយចំនួនតូច ប៉ុន្តែមិនអាចមានភាពប៉ិនប្រសប់​គ្រប់ជំនាញទាំងអស់បានទេ។ ចំណេះដឹងនិងជំនាញរបស់មនុស្សម្នាក់ៗសុទ្ធតែមានព្រំដែន ហើយគ្មាននរណាម្នាក់អាចដឹងអ្វីទាំងអស់ យល់អ្វីទាំងអស់ ឬអាច​ធ្វើអ្វីៗបានទាំងអស់បាននោះទេ។ សូម្បីតែជំនាញដែលខ្លួនកំពុងកាន់កាប់ ក៏មិនមែនមានន័យថាចេះសព្វជ្រុងជ្រោយឬឈានដល់កម្រិតកំពូលរហូតគ្មានគូប្រៀបនោះដែរ ពីព្រោះគ្រប់វិស័យសុទ្ធតែមានភាពស្មុគស្មាញនិងមានការប្រែប្រួលជានិច្ច។

​ដូចពាក្យចាស់ទូន្មានថា៖ «ចេះឯង ឱ្យក្រែងចេះគេ» ដែលជាការដាស់តឿនឱ្យយើងចេះដាក់ខ្លួន និងទទួលស្គាល់ថា នៅមានអ្នកដទៃទៀតដែលពូកែឬមានចំណេះដឹងក្នុងផ្នែកផ្សេងៗដែលយើងមិនទាន់បានរៀនសូត្រ។ សូម្បីតែទស្សនវិទូក្រិកដ៏ល្បីល្បាញ សូក្រាត ក៏ធ្លាប់បានពោលពាក្យដ៏មានអត្ថន័យជ្រាលជ្រៅថា៖ «ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមិនដឹងអ្វីទាំងអស់»។ សេចក្តីនេះមិនមែនមានន័យថា គាត់មិនមានចំណេះដឹងនោះទេ ប៉ុន្តែវាបង្ហាញពីភាពថ្លៃថ្នូររបស់បញ្ញវន្ត ដែលដឹងថាចំណេះដឹងរបស់មនុស្សគឺគ្មានទីបញ្ចប់ ហើយការទទួលស្គាល់ពីភាពមានកម្រិតរបស់ខ្លួន គឺជាជំហានដំបូងនៃការរៀនសូត្រដ៏ពិតប្រាកដ។

​មនុស្សម្នាក់ៗ ទោះបីមានសញ្ញាបត្រកម្រិតខ្ពស់ឬបានរៀនពីប្រទេសដែលមានប្រព័ន្ធអប់រំជឿនលឿនប៉ុណ្ណាក៏ដោយ ក៏មិនអាចអះអាងថាខ្លួន «ចេះច្បាស់ឥតខ្ចោះ» លើវិស័យរបស់ខ្លួនបានឡើយ។ ក្នុងនាមជាបញ្ញវន្ត យើងមិនត្រូវតាំងខ្លួនជា «សូលុយស្យុងឆ្អែត» នោះទេ។ ការបន្ទាបខ្លួននិងការយកអ្នកដទៃធ្វើជាគ្រូ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីពង្រីក និងផ្ទៀងផ្ទាត់ចំណេះដឹងរបស់យើង។

​ការនិយាយដោយ«ស្មានៗ» ដោយគ្មានភ័ស្តុតាងនិងគ្មានប្រភពច្បាស់លាស់ គឺជារឿងដ៏គ្រោះថ្នាក់មួយដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯងនិងអ្នកដទៃ៖

១. ផលប៉ះពាល់​ចំពោះអ្នកនិយាយនិងស្ថាប័នរបស់ខ្លួន៖

​ការនិយាយដោយគ្មានមូលដ្ឋានធ្វើឱ្យអ្នកនិយាយបាត់បង់ទំនុកចិត្ត និងកិត្តិយសផ្ទាល់ខ្លួន។ នៅពេលការនិយាយនោះត្រូវបានគេរកឃើញថាខុស អ្នកនោះនឹងក្លាយជាមនុស្សដែលមិនត្រូវបានគេជឿទុកចិត្តទៀតឡើយ។ ចំណែកស្ថាប័នវិញ នឹងត្រូវបានគេមើលឃើញថាជាស្ថាប័នដែលខ្វះភាពម៉ឺងម៉ាត់ និងខ្វះគុណភាពក្នុងការត្រួតពិនិត្យព័ត៌មាន ដែលអាចនាំឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងឈានដល់ហានិភ័យផ្លូវច្បាប់ទៀតផង។

២.ផលប៉ះពាល់ចំពោះបុគ្គលឬស្ថាប័នដែលរងការចោទប្រកាន់ខុស៖

​ជនរងគ្រោះនៃការចោទប្រកាន់ខុស នឹងត្រូវរងនូវការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីស្តារឡើងវិញ។ ស្ថាប័នដែលរងការចោទប្រកាន់អាចបាត់បង់ដៃគូសហការឬជួបបញ្ហាប្រតិបត្តិការងារ។ លើសពីនេះ ផលប៉ះពាល់ផ្លូវចិត្តចំពោះបុគ្គលដែលរងគ្រោះ គឺជាបញ្ហាធ្ងន់ធ្ងរដែលមិនគួរមើលរំលង។

៣.ផលប៉ះពាល់ចំពោះសង្គមទាំងមូល៖

​ការនិយាយស្មានៗបំពុលបរិយាកាសព័ត៌មាន បង្កឱ្យសង្គមវង្វេងផ្លូវ និងពិបាកបែងចែករវាងការណ៍ពិតនិងការភូតកុហក។ វាជំរុញឱ្យកើតមានការរើសអើង ការស្អប់ខ្ពើម និងការបែកបាក់សាមគ្គីភាព។ យូរៗទៅ គុណភាពបញ្ញាស្មារតីរបស់សង្គមនឹងចុះថយ ពីព្រោះវប្បធម៌នៃការស្រាវជ្រាវ និងការគិតហ្មត់ចត់បែបវិភាគត្រូវបានជំនួសដោយការចោទប្រកាន់គ្មានមូលដ្ឋាន។

ទន្ទឹមគ្នានោះដែរ សម្រាប់អ្នកសារព័ត៌មាន ដែលជាអ្នកផ្តល់ព័ត៌មានដល់សាធារណជន៖ ការគោរពតាមគោលការណ៍កំណត់ព្រំដែននៃជំនាញគឺជារឿងសំខាន់បំផុត។ មុននឹងសម្ភាសវាគ្មិនណាម្នាក់ អ្នកសារព័ត៌មានត្រូវសិក្សាអំពីប្រវត្តិនិងកំណត់ជំនាញរបស់គាត់ឱ្យបានច្បាស់លាស់។ ការសុំយោបល់មនុស្សខុសជំនាញ ឬការសួររឿងដែលមិនមែនជាជំនាញរបស់វាគ្មិន មិនត្រឹមតែមិនបានប្រយោជន៍ដល់អ្នកអានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមានការបកស្រាយខុសឆ្គងទៀតផង។ ដូចដែល Albert Einstein ធ្លាប់បានលើកឡើងថា៖ «ចំណេះដឹងមានកម្រិត ប៉ុន្តែការស្រមើស្រមៃ (និងការសិក្សា) គឺគ្មានព្រំដែន»។

​សរុបមក ការស្គាល់ខ្លួនឯងឱ្យច្បាស់ ការទទួលស្គាល់ការណ៍ពិត ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការគោរពឱ្យតម្លៃលើវិជ្ជាជីវៈរបស់គ្នា គឺជាសសរស្តម្ភដ៏រឹងមាំនៃសង្គមដែលមានវឌ្ឍនភាព។ ចំណេះដឹងមិនមែនមានទិសដៅសម្រាប់យកទៅអួតអាង ឬជាឧបករណ៍សម្រាប់កម្ទេចកេរ្តិ៍ឈ្មោះអ្នកដទៃនោះទេ ប៉ុន្តែវាគឺជា«ភ្លើងបំភ្លឺផ្លូវ» ដើម្បីបម្រើប្រយោជន៍រួមនិងការអភិវឌ្ឍសង្គមជាតិ។

ក្នុងនាមជាបញ្ញវន្ត និងជាពលរដ្ឋក្នុងយុគសម័យព័ត៌មាន យើងត្រូវចងចាំជានិច្ចនូវពាក្យស្លោករបស់ទស្សនវិទូជនជាតិបារាំង លោក Michel de Montaigne ដែលបានលើកឡើងថា៖ «ការរៀនសូត្រពិតប្រាកដ គឺការដឹងថា តើយើងមិនដឹងអ្វីខ្លះ»។ នេះជាការរំលឹកថា ការទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួនក្នុងវិស័យដែលយើងមិនជំនាញ មិនមែនជាការអាម៉ាស់នោះទេ តែផ្ទុយទៅវិញ វាគឺជាកម្រិតខ្ពស់បំផុតនៃភាពវៃឆ្លាត និងភាពថ្លៃថ្នូរ។

នៅពេលដែលមនុស្សម្នាក់ៗចេះកំណត់ព្រំដែននៃចំណេះដឹងរបស់ខ្លួន ចេះវាស់វែងសមត្ថភាពផ្ទាល់ខ្លួនដោយភាពស្មោះត្រង់ ហើយចេះលំឱនកាយគោរពជំនាញរបស់អ្នកដទៃ នោះសង្គមរបស់យើងនឹងប្រែជាមានសណ្តាប់ធ្នាប់ មានភាពច្បាស់លាស់ មានសាមគ្គីភាព និងការរីកចម្រើនប្រកបដោយគុណធម៌ពិតប្រាកដ។ សូមឱ្យការនិយាយស្តី ការវិភាគ និងការបញ្ចេញមតិរបស់យើងទាំងអស់គ្នា ប្រកបដោយការទទួលខុសត្រូវ ផ្អែកលើទិន្នន័យជាក់លាក់ និងការគោរពជាមូលដ្ឋាន ពីព្រោះកិត្តិយសរបស់បុគ្គល និងស្ថិរភាពរបស់សង្គម គឺស្ថិតនៅលើ«ភាពត្រឹមត្រូវនៃពាក្យសម្តី»ដែលចេញពីការគិតដ៏ជ្រាលជ្រៅ។

ការកសាងសង្គមមួយដែលពោរពេញដោយបញ្ញវន្តមិនមែនមានន័យថាជាសង្គមដែលដឹងគ្រប់រឿងនោះទេ ប៉ុន្តែជាសង្គមដែលគ្រប់គ្នាដឹងពី «តម្លៃនៃការមិនដឹង» ហើយរួមគ្នាស្វែងរកការណ៍ពិតដោយចិត្តស្មោះត្រង់៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា៖ មនុស្សមិនអាចចេះគ្រប់រឿង រៀនទទួលស្គាល់ព្រំដែននៃចំណេះដឹង ដើម្បីភាពរីកចម្រើននៃសង្គម appeared first on Kampuchea Thmey Daily.

រមណីយដ្ឋានទឹកធ្លាក់ «ជីអាំង» នៅក្បែរក្រុងសែនមនោរម្យ កំពុងទាក់ទាញភ្ញៀវទេសចរទៅសម្រាកលំហែកាយ
រមណីយដ្ឋានទឹកធ្លាក់ «ជីអាំង» ដែលស្ថិតនៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ ជាការកត់សម្គាល់ ភ្ញៀវទេសចរក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តនានាតែងទៅលេងកម្សាន្ត សម្រាកលំហែកាយនាចុងសប្តាហ៍។

រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ដោយធ្វើដំណើរតាមផ្លូវក្រាលគ្រួសក្រហមប្រមាណ ២០គីឡូម៉ែត្រ ហើយបន្តចូលតាមផ្លូវមួយខ្សែទៀតប្រមាណ ៤គីឡូម៉ែត្រ ទើបដល់ទីតាំងទឹកធ្លាក់។

ទឹកធ្លាក់ «ជីអាំង» មានលក្ខណៈពិសេស ដោយទឹកហូរធ្លាក់ជាដំណាក់ៗជាច្រើនជាន់ អមដោយព្រៃឈើបៃតងខៀវស្រងាត់ វាលស្មៅធម្មជាតិ និងជួរភ្នំតូចធំដែលលេចត្រដែត ជាពិសេសនៅពេលព្រឹកមានអ័ព្ទស្រាលគ្របដណ្តប់ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងមានបរិយាកាសត្រជាក់ស្រួល ស្ងប់ស្ងាត់ សមស្របសម្រាប់ការសម្រាក និងកម្សាន្តនៅថ្ងៃចុងសប្តាហ៍។

ក្នុងរដូវវស្សា និងដើមរដូវរងា តំបន់នេះកាន់តែមានសម្រស់ទាក់ទាញ ដោយរុក្ខជាតិលូតលាស់ខៀវស្រងាត់ ពពក និងអ័ព្ទអណ្តែតតាមជ្រលងភ្នំ ដែលជាទីពេញនិយមសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ការថតរូប និងការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង។

បច្ចុប្បន្ន ទឹកធ្លាក់ «ជីអាំង» នៅតែអាចចុះងូតទឹក និងលេងកម្សាន្តបាន ទោះបីលំហូរទឹកមានកម្លាំងខ្លាំងជាងរដូវប្រាំងបន្តិចក៏ដោយ។ ប៉ុន្តែ ភ្ញៀវទេសចរត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្ននៅពេលចុះលេងទឹក និងគោរពតាមការណែនាំរបស់អ្នកគ្រប់គ្រងតំបន់។

ជាមួយសម្រស់ធម្មជាតិដ៏ទាក់ទាញ និងបរិយាកាសស្រស់ស្រាយ រមណីយដ្ឋានទឹកធ្លាក់ «ជីអាំង» កំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត និងស្វែងយល់ពីសក្ដានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី៕

ដោយ៖ រៀម សុខហេង

The post រមណីយដ្ឋានទឹកធ្លាក់ «ជីអាំង» នៅក្បែរក្រុងសែនមនោរម្យ កំពុងទាក់ទាញភ្ញៀវទេសចរទៅសម្រាកលំហែកាយ appeared first on Kampuchea Thmey Daily.

ព្រះមហាក្សត្រ៖ ច្បាប់កាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័ន UNCLOS ជាមូលដ្ឋានសំខាន់ពង្រឹងការពារជាតិកម្ពុជា
ក្នុងព្រះរាជសារដែលដាក់ជូនពិធីបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗនេះ គឺជាវិធានការដ៏សមស្រប និងមានសារៈសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដែនសមុទ្រ និងធនធានសមុទ្រ។ ទន្ទឹមនឹងនេះ វាក៏រួមចំណែកបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយផងដែរ។

ក្នុងព្រះរាជសារដដែល ព្រះមហាក្សត្របានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិ ស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងបន្តកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ព្រះអង្គក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ឱ្យចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីរួមគ្នាការពារ និងកសាងមាតុភូមិឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះ ព្រះមហាក្សត្របានសម្តែងព្រះរាជសោមនស្សរីករាយចំពោះសមិទ្ធផលសំខាន់ៗដែលថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាសម្រេចបានក្នុងអំឡុងចន្លោះសម័យប្រជុំកន្លងមក ដោយចាត់ទុកថា សមិទ្ធផលទាំងនោះបានឆ្លុះបញ្ចាំងពីការអនុវត្ត និងការបំពេញតួនាទីស្នូលរបស់រដ្ឋសភាប្រកបដោយគណនេយ្យភាពខ្ពស់ ស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងច្បាប់ជាធរមាន។

ព្រះរាជសារក៏បានកោតសរសើររាជរដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ថា បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងលំនឹងម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទាក់ទាញវិនិយោគ ការបង្កើតការងារ ការបង្កើនសមត្ថភាពផលិត និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។

ព្រះរាជសារបានបញ្ជាក់ទៀតថា សមាជិករដ្ឋសភាបានចុះជួបប្រជាពលរដ្ឋនៅទូទាំងប្រទេសយ៉ាងសកម្ម ដើម្បីស្វែងយល់ពីសុខទុក្ខ ក្តីកង្វល់ និងតម្រូវការរបស់ពលរដ្ឋ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះ សមាជិករដ្ឋសភាក៏បានចូលរួមលើកកម្ពស់សាមគ្គីភាពជាតិ តាមរយៈការគាំទ្រកងកម្លាំងការពារជាតិ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែន ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តឆ្លើយតបចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាងដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ព្រះរាជសារបានចាត់ទុកថា ការណ៍នេះឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ដែលស្រឡាញ់សន្តិភាព ស្អប់សង្គ្រាម និងគោរពច្បាប់អន្តរជាតិ។

សូមជម្រាបថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន៨ជំពូក និង២០មាត្រា ត្រូវបានប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញការហ្វឹកហាត់យោធា ខណៈប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាការប្រញាប់ ដោយសារស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង ខណៈកម្ពុជាមានតម្រូវការកងទ័ពបន្ថែមដើម្បីការពារបូរណភាពទឹកដី៕

The post ព្រះមហាក្សត្រ៖ ច្បាប់កាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័ន UNCLOS ជាមូលដ្ឋានសំខាន់ពង្រឹងការពារជាតិកម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលផ្អាកបុណ្យអុំទូកនៅភ្នំពេញ ដោយផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក ខណៈការរៀបចំពិធីបុណ្យនៅតាមបណ្តាខេត្តនៅតែអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ នេះបើយោងតាមសារាចររាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

តាមសារាចរ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ដោយឡែក ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្ត អាចប្រព្រឹត្តទៅជាធម្មតា ស្របតាមទំនៀមទម្លាប់ ប្រពៃណី និងលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបញ្ជាក់ថា ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត និងកម្មករ រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅរក្សាដដែល ដោយទទួលបានប្រាក់ឈ្នួលធម្មតា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងរដ្ឋបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក យុទ្ធជន គ្រួសារយុទ្ធជន អ្នករងរបួស អ្នកពលី អ្នកកំពុងឈរជើងការពារទឹកដី និងអតីតយុទ្ធជននៅតាមមូលដ្ឋាន។

ការសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលជាព្រះរាជពិធីប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំនេះ ធ្វើឡើងស្របពេលស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅតែស្ថិតក្នុងភាពផុយស្រួយ។ តាមការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បានរំលេចផងដែរថា ភាពតានតឹងនៅព្រំដែនបន្តមានដោយសារយោធាថៃធ្វើសកម្មភាពសាងសង់របង និងសកម្មភាពផ្សេងទៀតដែលរំលោភបទឈប់បាញ់ក្រោមការសម្របសម្រួលអន្តរជាតិក៏ដោយ។

សូមរំលឹកថា កាលពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលក៏បានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញផងដែរ ដោយសារស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃនាពេលនោះមានភាពតានតឹង៕

The post រដ្ឋាភិបាលផ្អាកបុណ្យអុំទូកនៅភ្នំពេញ ដោយផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

កម្ពុជាថ្កោលទោសថៃនាំអ្នកសារព័ត៌មានបរទេសចូលតំបន់អូរស្មាច់ទឹកដីកម្ពុជា ជាការរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ
កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រកាសតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។

ការថ្កោលទោស ប​ន្ទាប់ពីពេលថ្មីនេះៗ យោធាថៃបានដឹកនាំអ្នកសារព័ត៌មានអន្តរជាតិចូលតំបន់អូរស្មាច់ក្នុងទឹកដីកម្ពុជាទទួលស្គាល់ដោយច្បាប់អន្តរជាតិដែលថៃគ្រប់គ្រងដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកន្លងមក។ ជាពិសេសនោះ ថៃបានរៀបចំសេនារីយ៉ូ បង្កើតភស្តុតាងក្លែងក្លាយតាមទំនើងចិត្តបង្កការភាន់ច្រឡំមតិអន្តរជាតិ។

លោក ទេព អស្នារិទ្ធ បញ្ជាក់ថាតំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២ វាក្យខណ្ឌទី ៤) រដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។ ទង្វើរបស់យោធាថៃក្នុងការនាំជនបរទេស និងអ្នកសារព័ត៌មានចូលមកកាន់តំបន់នេះ គឺជារំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ភាគីថៃមិនមានសិទ្ធិ ឬយុត្តាធិការណាមួយក្នុងការធ្វើសកម្មភាពយោធា ឬនាំអ្នកសារព័ត៌មានមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ។

រាល់ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីសកម្មភាពខុសច្បាប់ខាងលើ គឺជាព័ត៌មានដែលត្រូវបានរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃ ដើម្បីបង្កើតជារូបភាពអវិជ្ជមាន និងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាលើ ឆាកអន្តរជាតិ។ លោក ទេព អស្នារិទ្ធ សង្កត់ធ្ងន់ថា៖«យើងសូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ទាំងឡាយណាដែលរៀបចំ និងផលិតឡើងចេញពីសកម្មភាពបំពានទាំងនេះ»។

កម្ពុជា និងថៃ មានយន្តការព្រំដែនទ្វេភាគីជាច្រើន។ ការចូលមកកាន់តំបន់នេះដោយឯកតោភាគី និងដោយគ្មានការអនុញ្ញាតជាមុនដោយអាជ្ញាធរកម្ពុជា ដែលឈរជើងនៅក្នុងតំបន់នោះ មិនត្រឹមតែជាទង្វើផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើពិធីសារការទូត និងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរទៀតផង។

កម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានចេញកំណត់ទូតតវ៉ាយ៉ាងដាច់អហង្ការរួចមកហើយនាពេលកន្លងទៅចំពោះការនាំអ្នកសារព័ត៌មាន ព្រមទាំងអនុព័ន្ធយោធា ចូលមកកាន់តំបន់អូរស្មាច់នេះ។ កម្ពុជានៅតែបន្តប្រកាន់ជំហររឹងមាំនេះដដែល និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវទង្វើបំពានដែលគ្មានការទទួលខុសត្រូវនេះ។ កម្ពុជាខិតខំរក្សាទំនាក់ទំនងល្អជាអ្នកជិតខាង ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើបូរណភាពទឹកដី និងការប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

ឆ្លៀតក្នងឱកាសនេះ អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណជន មេត្តាពិភាក្សា និងពិចារណាឱ្យបានល្អិតល្អន់លើសភាពការណ៍ដែលបាននិងកំពុងកើតឡើងលើទឹកដីរបស់កម្ពុជានេះ ដោយផ្អែកលើមូលដ្ឋាននៃការពិត និងច្បាប់អន្តរជាតិ ចៀសវាងការធ្លាក់ក្នុងឧបាយកលនៃការបង្កើតស្ថានភាព និងប្រឌិតព័ត៌មានដែលរៀបចំដោយភាគីថៃនៅលើទឹកដីកម្ពុជាដោយខុសច្បាប់៕

The post កម្ពុជាថ្កោលទោសថៃនាំអ្នកសារព័ត៌មានបរទេសចូលតំបន់អូរស្មាច់ទឹកដីកម្ពុជា ជាការរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ទស្សនៈអ្នកនិពន្ធ៖ ការពិត និងការយល់ច្រឡំដែលគួរយល់ដឹងពីបញ្ហាទឹកក្នុងអាងទន្លេឥណ្ឌូស (ឥណ្ឌានិងប៉ាគីស្ថាន)
ការអះអាងរបស់ប្រទេសប៉ាគីស្ថាននាពេលថ្មីៗនេះ ដែលថាខ្លួនកំពុងប្រឈមនឹងវិបត្តិទឹកក្នុងអាងទន្លេឥណ្ឌូស (Indus Basin) ហើយទម្លាក់ការទទួលខុសត្រូវទៅលើសកម្មភាពនៅខ្សែទឹកខាងលើ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងទូលំទូលាយក្នុងចំណោមអ្នកជំនាញផ្នែកធនធានទឹក។ ទោះជាយ៉ាងណា ការពិនិត្យផ្អែកលើទិន្នន័យជលសាស្ត្រ កំណត់ត្រាអាងស្តុកទឹក និងការគ្រប់គ្រងប្រតិបត្តិការទឹក បង្ហាញថា ស្ថានភាពជាក់ស្តែងអាចខុសពីការអះអាងនោះ។

ការអះអាងនាពេលថ្មីៗនេះរបស់ប្រទេសប៉ាគីស្ថាន ដែលបានព្យាករណ៍ពីវិបត្តិទឹកដែលជិតកើតមាននៅក្នុងអាងទន្លេឥណ្ឌូស (Indus Basin) និងការទម្លាក់កំហុសលើការប្រែប្រួលនៃលំហូរទឹកទន្លេថាបណ្តាលមកពីសកម្មភាពនៅខ្សែទឹកខាងលើនោះគឺមិនសមហេតុផលទាល់តែសោះនៅពេលពិនិត្យផ្ទៀងផ្ទាត់ជាមួយទិន្នន័យជលសាស្ត្រកំណត់ត្រាអាងស្តុកទឹកនិងតថភាពប្រតិបត្តិការផ្ទាល់របស់ប៉ាគីស្ថាន។ ការវាយតម្លៃយ៉ាងដិតដល់លើភស្តុតាងបានបង្ហាញពីទិដ្ឋភាពខុសគ្នាស្រឡះពោលគឺមិនមែនជាកង្វះខាតទឹកជាប្រព័ន្ធនោះទេ ប៉ុន្តែជាលំហូរទឹកចូលយ៉ាងច្រើនលើសលប់ការបង្ហូរទឹកចេញដ៏ច្រើនទៅខ្សែទឹកខាងក្រោមនិងកម្រិតកំណត់ផ្នែករចនាសម្ព័ន្ធដែលមានជាយូរមកហើយក្នុងការគ្រប់គ្រងទឹក។

លក្ខណៈពិសេសដ៏លេចធ្លោបំផុតនៃវដ្តជលសាស្ត្រឆ្នាំ ២០២៥ គឺអតិរេកទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរដូវ ខារីហ្វ (Kharif – ពីខែមេសាដល់ខែកញ្ញា)។ ផ្អែកតាមទិន្នន័យរបស់អាជ្ញាធរប្រព័ន្ធទន្លេឥណ្ឌូសរបស់ប៉ាគីស្ថាន (IRSA) លំហូរទឹកចូលជាក់ស្តែងមានចំនួន ប្រហែល 122.36 MAF (លានអាកទប់ – Million Acre-Feet) ដែលខ្ពស់ជាងជិត 18% ភាគរយ ធៀបនឹងលំហូរទឹកដែលបានរំពឹងទុក (ប្រហែល 104 MAF) សម្រាប់រដូវកាល Kharif ឆ្នាំ 2025 ។ ម្យ៉ាងវិញទៀត របបទឹកភ្លៀងធ្លាក់ជោកជាំពេញអាងទន្លេបានជួយកាត់បន្ថយតម្រូវការទឹកស្រោចស្រពនិងកាត់បន្ថយសម្ពាធលើការបែងចែកទឹកតាមខេត្តនីមួយៗ។ លក្ខខណ្ឌទាំងនេះ គឺផ្ទុយស្រឡះទាំងស្រុងពីការអះអាងដែលថាមានការខ្វះខាតទឹកធ្ងន់ធ្ងរឬមានការរៀបចំបង្កឱ្យមានការខ្វះទឹកពីខ្សែទឹកខាងលើ។

ចំណុចដែលកាន់តែផ្ទុយពីការលើកឡើងអំពីការខ្វះខាតទឹកនោះ គឺបរិមាណទឹកដ៏ច្រើនលើសលប់ដែលបានហូរហួសពីទំនប់ កូទ្រី (Kotri) ចូលទៅក្នុងសមុទ្រអារ៉ាប់។ ក្នុងអំឡុងរដូវ Kharif ឆ្នាំ2025 បរិមាណទឹកដែលហូរហួសទំនប់ Kotri មានចំនួនជិត 30,848 MAF ពោលគឺខ្ពស់ជាងប្រហែល 71% ភាគរយ បើធៀបនឹងមធ្យមភាគប្រាំឆ្នាំចុងក្រោយ (ដែលមានត្រឹមតែ 18,034 MAF)។ ការហូរហៀរនៃទឹកដ៏ច្រើនទៅខ្សែទឹកខាងក្រោមចូលទៅក្នុងសមុទ្រ (ប្រហែល 3.6 MAF) នៅតែបន្តកើតមាន សូម្បីតែក្នុងរដូវ រ៉ាប៊ី (Rabi – ពីខែតុលា ដល់ខែមីនា) ឆ្នាំ2025 ដែលជារដូវមានលំហូរទឹកទាបក៏ដោយ។

ប្រសិនបើអាងទន្លេនេះជួបប្រទះនឹងការខ្វះខាតទឹកធ្ងន់ធ្ងរដោយសារការជ្រៀតជ្រែកពីខ្សែទឹកខាងលើមែននោះទឹកដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះច្បាស់ជាមិនត្រូវបានបង្ហូរចោលដោយមិនបានប្រើប្រាស់ និងបណ្តោយឱ្យហូរចូលទៅក្នុងសមុទ្រឡើយ។ ផ្ទុយទៅវិញ ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ពីចំណុចខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធស្តុកទឹកការគ្រប់គ្រងទឹកជំនន់ និង ប្រសិទ្ធភាពនៃការបែងចែកទឹកនៅ ក្នុងតំបន់អាងទន្លេភាគខាងក្រោមតែម្តង។

ស្ថានភាពនៃអាងស្តុកទឹកក្នុងអំឡុងពេលដូចគ្នានេះក៏បានធ្វើឱ្យការអះអាងអំពីវិបត្តិជលសាស្ត្រធ្លាក់ចុះខ្សោយផងដែរ ។ ដូចដែល បានរំពឹងទុករដូវ Kharif បានចាប់ផ្តើមជាមួយនឹងកម្រិតស្តុកទឹកទាប ដែលជាបាតុភូតធម្មតាលើកលែងតែអាងស្តុកទឹកទាំងនោះត្រូវបាន រចនាឡើងសម្រាប់រក្សាទឹកទុកឆ្លងរដូវ (carry-over storages) ។ បន្ទាប់មកការរួមបញ្ចូលគ្នារវាងលំហូរទឹកចូលដ៏ច្រើននិងព្រឹត្តិការណ៍ ទឹកជំនន់បានបំពេញអាងស្តុកទឹកសំខាន់ៗយ៉ាងឆាប់រហ័ស។ ត្រឹមខែកញ្ញា ឆ្នាំ 2025 កម្រិតស្តុកទឹកបានកើនឡើងដល់ជិត 99% ភាគរយនៃសមត្ថភាពស្តុក ដែលបង្កើតឱ្យមានស្ថានភាពលទ្ធភាពទទួលបានទឹកកាន់តែរឹងមាំសម្រាប់រដូវ Rabi ឆ្នាំ2025–26 ។

ចំពោះទស្សនវិស័យសម្រាប់រដូវ Kharif ឆ្នាំ2026 ក៏នៅតែមានស្ថិរភាពផងដែរ។ ការព្យាករណ៍អំពីលំហូរទឹកចូលស្ថានីយព្រំដែន (rim-station) មានប្រហែល103.3  MAF សម្រាប់រដូវ Kharif ឆ្នាំ 2026 រួមផ្សំជាមួយនឹងទឹកស្តុកទុកបម្រុងប៉ាន់ស្មានប្រហែល 3.3 MAFដែលខ្ពស់ជាងឆ្នាំមុននិងខ្ពស់ជាងមធ្យមភាគរយៈពេលវែងបង្ហាញថាអាងទន្លេនេះកំពុងឈានចូលវដ្តថ្មីមួយក្នុងស្ថានភាពធូរស្រាលផ្នែកជលសាស្ត្រ ជាជាងការស្ថិតក្នុងស្ថានភាពវិបត្តិ។ ក្នុងពេលជាមួយគ្នានេះ ការព្យាយាមនាពេលថ្មីៗនេះរបស់ប៉ាគីស្ថានក្នុងការបង្ហាញថា ការប្រែប្រួលទឹកនៅក្នុងទន្លេ ឆេណាប់ (Chenab) គឺជាភស្តុតាងនៃការកែច្នៃពីខ្សែទឹកខាងលើ គឺបានមើលរំលងទាំងតថភាពជលសាស្ត្រ និងការអនុវត្តប្រតិបត្តិការជាទម្លាប់នៃគម្រោងវារីអគ្គិសនីដែលមិនប្តូរលំហូរទឹកធម្មជាតិ(run-of-the-river)។

លំហូរទន្លេនៅទីតាំងខ្សែទឹកខាងក្រោមដូចជាម៉ារ៉ាឡា(Marala)គឺរងឥទ្ធិពលពីធម្មជាតិដោយសារទម្រង់នៃការរលាយទឹកកកតាមរដូវកាលនៅភ្នំហិម៉ាល័យ ។ ការប្រែប្រួលនៃកម្រិតធ្លាក់ទឹកកកក្នុងរដូវរងាការរលាយយឺតយ៉ាវ ឬសីតុណ្ហភាពត្រជាក់ក្នុងរដូវផ្ការីក សុទ្ធតែជះឥទ្ធិពលជាធម្មជាតិដល់កម្រិតលំហូរទឹកនៅដើមរដូវកាល។ ការប្រែប្រួលបែបនេះគឺជាលក្ខណៈធម្មតារបស់ប្រព័ន្ធទន្លេហិម៉ាល័យ ហើយវាមិនអាចយកមកបកស្រាយថាជាភស្តុតាងនៃការជ្រៀតជ្រែកដោយចេតនានោះឡើយ។

ប្រតិបត្តិការ (Operational dynamics) នៅតាមគម្រោងវារីអគ្គិសនី ដូចជាគម្រោងវារីអគ្គិសនី បាក់លីហារ (Baglihar) ក៏ត្រូវបានគេយកមកបកស្រាយខុសម្តងហើយម្តងទៀតផងដែរ។ ការគ្រប់គ្រងអាងស្តុកទឹកនៅក្នុងប្រព័ន្ធវារីអគ្គិសនីបែប (run-of-the-river) គឺទាមទារឱ្យមានការបង្ហូរទឹកប្រែប្រួលដែលផ្សារភ្ជាប់ទៅនឹងការលាងជម្រះល្បាប់ភក់ ការថែទាំជាចាំបាច់ការធ្វើឱ្យប្រសើរឡើងនៃថា មពលវារីអគ្គិសនីការគិតគូរពីសុវត្ថិភាពបច្ចេកទេសនិងពិធីសារគ្រប់គ្រងទឹកជំនន់។ ការគ្រប់គ្រងល្បាប់គឺមាន សារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅក្នុងទន្លេតំបន់ហិម៉ាល័យដែលផ្ទុកទៅដោយល្បាប់ភក់ក្រាស់ៗ។

ដូច្នេះការកែសម្រួលប្រតិបត្តិការបណ្តោះអាសន្នក្នុងអំឡុង ពេលលាងជម្រះល្បាប់ ឬវដ្តនៃការថែទាំ គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃដំណើរការរបស់គម្រោង។ អ្វីដែលសំខាន់នោះ គម្រោង Baglihar ធ្លាប់បានឆ្លងកាត់ការពិនិត្យយ៉ាងដិតដល់ជាអន្តរជាតិរួចមកហើយ។ ប្រទេសប៉ាគីស្ថានខ្លួនឯងធ្លាប់បានប្រើប្រាស់ខចែងដោះ ស្រាយវិវាទនៃសន្ធិសញ្ញាទឹកទន្លេឥណ្ឌូស (Indus Waters Treaty) ដែលនាំទៅដល់ការតែងតាំងអ្នកជំនាញឯករាជ្យ (Neutral Expert) ម្នាក់ ក្រោមមាត្រាទី IX និង ឧបសម្ព័ន្ធ F ។

ការសម្រេចរបស់អ្នកជំនាញឯករាជ្យកាលពីឆ្នាំ 2007 បានគាំទ្រដល់ប៉ារ៉ាម៉ែត្ររចនាសម្ព័ន្ធនិងប្រតិបត្តិការសំខាន់ៗនៃគម្រោងនេះដោយបានទាត់ចោលរាល់ការជំទាស់ភាគច្រើនពាក់ព័ន្ធនឹងបរិមាណទឹកបម្រុង(pondage)និងកម្ពស់សុវត្ថិភាពទំនប់(freeboard)។ គម្រោងនេះត្រូវបានបញ្ជាក់ថាមានភាពស៊ីសង្វាក់គ្នាយ៉ាងពេញលេញជាមួយនឹងខចែងនៃសន្ធិសញ្ញាដែលគ្រប់គ្រងលើការអភិវឌ្ឍវារីអគ្គិសនីបែប run-of-the-river។

លើសពីនេះទៅទៀតគេមិនឃើញមានការបង្ហាញពីការខូចខាតជាក់ស្តែងណាមួយនៅខ្សែទឹកខាងក្រោមដែលបណ្តាលមកពីការប្រែប្រួលលំហូរទឹកដូចដែលបានចោទប្រកាន់នោះទេ។ការចោទប្រកាន់ទាំងឡាយភាគច្រើនផ្អែកលើតែរូបភាពជ្រើសរើសមួយផ្នែកការសង្កេតដាច់ដោយឡែកនិងការនិទានរឿងរបស់ប្រព័ន្ធផ្សព្វផ្សាយជាជាងការវិភាគជលសាស្ត្រយ៉ាងម៉ឺងម៉ាត់ដើម្បីរកមូលហេតុពិតប្រាកដការខូចខាតសេដ្ឋកិច្ចឬផលប៉ះពាល់លើវិស័យកសិកម្មដែលអាចវាស់វែងបាន។ មិនមានភស្តុតាងជាក់ស្តែងណាមួយត្រូវបានបង្ហាញដើម្បីផ្សារភ្ជាប់ការប្រែ ប្រួលប្រតិបត្តិការនៅគម្រោងខ្សែទឹកខាងលើ ទៅនឹងផលប៉ះពាល់អវិជ្ជមានរយៈពេលវែងនៅខ្សែទឹកខាងក្រោមឡើយ។

ជាងនេះទៅទៀតការចោទប្រកាន់អំពីការកែច្នៃដែលមានបំណងនយោបាយបានមើលរំលងតថភាពជាក់ស្តែងដ៏សំខាន់មួយ៖ការជ្រៀតជ្រែកដោយចេតនាណាមួយនៅក្នុងប្រតិបត្តិការវារីអគ្គិសនីមិនត្រឹមតែបង្កើតជាការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រតិបត្តិករខ្សែទឹកខាងលើខ្លួនឯងតាមរយៈការកាត់បន្ថយប្រសិទ្ធភាពនៃការផលិតថាមពលនោះទេប៉ុន្តែវាក៏អាចបង្កផលប៉ះពាល់រយៈពេលវែងដល់រោងចក្រផងដែរ។

វដ្តនៃការលាងជម្រះល្បាប់តែម្តងគត់ក្នុងអំឡុងរដូវមូសុងនៅទំនប់ Baglihar អាចបណ្តាលឱ្យខាតបង់ថាមពលអគ្គិសនីប៉ាន់ស្មាន ប្រហែល 150 លានយូនីត និងបាត់បង់ចំណូលដែលទទួលបាន។ ប្រតិបត្តិការលាងជម្រះបែបនេះត្រូវបានធ្វើឡើងដោយប្រតិបត្តិករ ដោយផ្អែកលើហេតុផលបច្ចេកទេសនិងការថែទាំសុទ្ធសាធ។ វាពិតជាពិបាកនឹងទទួលយកបាននូវការអះអាងដែលថាមានការរំខានដោយ ចេតនាខណៈពេលដែលជម្រើសប្រតិបត្តិការទាំងនោះកាត់បន្ថយការផលិតថាមពល និង បង្កឱ្យមានការខាតបង់ហិរញ្ញវត្ថុក្នុងពេលតែមួយ បែបនេះ។

សរុបសេចក្តីមកភស្តុតាងទាំងអស់បានបង្ហាញពីសន្និដ្ឋានយ៉ាងច្បាស់លាស់។ អាងទន្លេឥណ្ឌូសនាពេលថ្មីៗនេះបានជួបប្រទះនូវ លំហូរទឹកចូលខ្ពស់ជាងការរំពឹងទុកការហូរហៀរទឹកយ៉ាងច្រើនទៅខ្សែទឹកខាងក្រោមការងើបឡើងវិញយ៉ាងឆាប់រហ័សនៃកម្រិតទឹកក្នុងអាងស្តុកនិងការព្យាករណ៍ប្រកបដោយស្ថិរភាពទៅថ្ងៃអនាគត។ការប្រែប្រួលនៃការបង្ហូរទឹកទន្លេនៅតែស្ថិតក្នុងវិសាលភាពនៃដំណើរការជលសាស្ត្រធម្មជាតិ និងប្រតិបត្តិការអាងស្តុកទឹកជាស្តង់ដារ។

បញ្ហាប្រឈមដ៏ធំជាងនេះដែលអាងទន្លេនេះកំពុងជួបប្រទះមិនមែនស្ថិតនៅលើការអះអាងបែបស្មានៗអំពីការកាត់ផ្តាច់ទឹកពីខ្សែទឹកខាងលើនោះទេ ប៉ុន្តែគឺស្ថិតនៅលើបញ្ហារចនាសម្ព័ន្ធផ្ទៃក្នុងដែលមិនទាន់បានដោះស្រាយ រួមមាន៖ សមត្ថភាពស្តុកទឹកមានកម្រិត សម្ពាធនៃការកកកុញល្បាប់ភក់ ការប្រើប្រាស់មិនមានប្រសិទ្ធភាព និង សមត្ថភាពនៃការគ្រប់គ្រងទឹក ។ ​ការទម្លាក់កំហុស នៃចំណុចខ្វះខាតក្នុងការគ្រប់គ្រងផ្ទៃក្នុងទាំងនេះទៅលើកត្តាខាងក្រៅ តាមរយៈការបង្កើតរឿងរ៉ាវអំពីកង្វះខាតទឹកដែលប្រឌិតឡើង គឺមិនអាចជួយដោះស្រាយបញ្ហាប្រឈមរយៈពេលវែងដ៏ពិតប្រាកដ​ដែលអាងទន្លេនេះកំពុងប្រឈមមុខនោះឡើយ៕

ដោយលោក Atul Jain អតីតប្រធានគណៈកម្មាធិការមជ្ឈិម ទទួលបន្ទុកកិច្ចការទឹក (Central Water Commission)

The post ទស្សនៈអ្នកនិពន្ធ៖ ការពិត និងការយល់ច្រឡំដែលគួរយល់ដឹងពីបញ្ហាទឹកក្នុងអាងទន្លេឥណ្ឌូស (ឥណ្ឌានិងប៉ាគីស្ថាន) appeared first on Kampuchea Thmey Daily.

ដំណាំកៅស៊ូនៅមណ្ឌលគិរី បន្តទ្រទ្រង់ជីវភាពកសិករ ទោះតម្លៃជ័រធ្លាក់ចុះបន្តិច
ទោះបីវិស័យកសិកម្មមានការផ្លាស់ប្តូរ និងមានដំណាំថ្មីៗជាច្រើនត្រូវបានដាំដុះនៅតាមមូលដ្ឋានក៏ដោយ ក៏កសិករជាច្រើននៅខេត្តមណ្ឌលគិរីនៅតែយល់ឃើញថា ដំណាំកៅស៊ូគឺជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ទោះបីតម្លៃធ្លាក់ចុះបន្តិចក៏ដោយ។

លោក ឆន សារ៉ែន អាយុ៤៥ឆ្នាំ ជាប្រជាកសិកររស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ដំណាំកៅស៊ូជាដំណាំមានអាយុកាលយូរ អាចប្រមូលផលបានជាបន្តបន្ទាប់ និងផ្តល់ប្រាក់ចំណូលជាប្រចាំដល់គ្រួសារ។ ជាពិសេស នៅពេលតម្លៃជ័រកៅស៊ូមានស្ថិរភាព កសិករអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ចំណាយលើការសិក្សារបស់កូនៗ និងវិនិយោគបន្ថែមលើសកម្មភាពកសិកម្មផ្សេងៗ។

លោក សារ៉ែន មានចម្ការកៅស៊ូទំហំ៣ហិកតា ដែលអាចប្រមូលជ័រកៅស៊ូបានចន្លោះពី៥០ ទៅ៦០គីឡូក្រាមក្នុងមួយថ្ងៃ។ សម្រាប់ជ័រកៅស៊ូដែលបានបង្កករួច លោកអាចលក់ឱ្យឈ្មួញក្នុងតម្លៃចន្លោះពី៣,៥០០ ទៅ៣,៦០០រៀលក្នុងមួយគីឡូក្រាម។ លោកបញ្ជាក់ថា បើទោះបីតម្លៃជ័រកៅស៊ូបច្ចុប្បន្នបានធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងដើមឆ្នាំក៏ដោយ ប៉ុន្តែសម្រាប់កសិករដែលមានផ្ទៃដីដាំដុះច្រើនហិកតា ដំណាំកៅស៊ូនៅតែអាចផ្តល់ប្រាក់ចំណូលល្អ និងជួយលើកកម្ពស់ជីវភាពគ្រួសារបាន។

លោក ឆន សារ៉ែន

ក្រៅពីការដាំកៅស៊ូ លោកក៏បានដាំដុះដំណាំរួមផ្សំផ្សេងទៀត ដូចជា ដំណាំស្វាយចន្ទី និងដំណាំម្រេច ដើម្បីបង្កើនប្រភពចំណូល និងកាត់បន្ថយហានិភ័យដែលអាចកើតមានពីការប្រែប្រួលតម្លៃទីផ្សារ ឬគ្រោះធម្មជាតិ។

ខេត្តមណ្ឌលគិរី ត្រូវបានចាត់ទុកថាជាតំបន់មានសក្តានុពលខ្ពស់សម្រាប់ការដាំដុះកៅស៊ូ ដោយសារមានអាកាសធាតុ និងលក្ខខណ្ឌដីសមស្រប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំកៅស៊ូមិនត្រឹមតែបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅតាមសហគមន៍ជនបទផងដែរ។

បច្ចុប្បន្ន ដំណាំកៅស៊ូអចិន្ត្រៃយ៍របស់គ្រួសារ និងក្រុមហ៊ុននៅទូទាំងស្រុកកែវសីមា មានផ្ទៃដីសរុបចំនួន ២,៥៨៤.៨០ហិកតា។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានជំរុញឱ្យកសិករយកចិត្តទុកដាក់លើការថែទាំចម្ការឱ្យបានត្រឹមត្រូវ អនុវត្តបច្ចេកទេសកសិកម្មសមស្រប និងគ្រប់គ្រងចម្ការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យដំណាំកៅស៊ូទទួលបានទិន្នផលល្អ មានគុណភាពខ្ពស់ និងឆ្លើយតបតាមតម្រូវការទីផ្សារ៕

The post ដំណាំកៅស៊ូនៅមណ្ឌលគិរី បន្តទ្រទ្រង់ជីវភាពកសិករ ទោះតម្លៃជ័រធ្លាក់ចុះបន្តិច appeared first on Kampuchea Thmey Daily.