ព័ត៌មានជាតិ
រមណីយដ្ឋានទឹកធ្លាក់ «ជីអាំង» នៅក្បែរក្រុងសែនមនោរម្យ កំពុងទាក់ទាញភ្ញៀវទេសចរទៅសម្រាកលំហែកាយ
រមណីយដ្ឋានទឹកធ្លាក់ «ជីអាំង» ដែលស្ថិតនៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ ជាការកត់សម្គាល់ ភ្ញៀវទេសចរក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តនានាតែងទៅលេងកម្សាន្ត សម្រាកលំហែកាយនាចុងសប្តាហ៍។

រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ដោយធ្វើដំណើរតាមផ្លូវក្រាលគ្រួសក្រហមប្រមាណ ២០គីឡូម៉ែត្រ ហើយបន្តចូលតាមផ្លូវមួយខ្សែទៀតប្រមាណ ៤គីឡូម៉ែត្រ ទើបដល់ទីតាំងទឹកធ្លាក់។
ទឹកធ្លាក់ «ជីអាំង» មានលក្ខណៈពិសេស ដោយទឹកហូរធ្លាក់ជាដំណាក់ៗជាច្រើនជាន់ អមដោយព្រៃឈើបៃតងខៀវស្រងាត់ វាលស្មៅធម្មជាតិ និងជួរភ្នំតូចធំដែលលេចត្រដែត ជាពិសេសនៅពេលព្រឹកមានអ័ព្ទស្រាលគ្របដណ្តប់ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងមានបរិយាកាសត្រជាក់ស្រួល ស្ងប់ស្ងាត់ សមស្របសម្រាប់ការសម្រាក និងកម្សាន្តនៅថ្ងៃចុងសប្តាហ៍។

ក្នុងរដូវវស្សា និងដើមរដូវរងា តំបន់នេះកាន់តែមានសម្រស់ទាក់ទាញ ដោយរុក្ខជាតិលូតលាស់ខៀវស្រងាត់ ពពក និងអ័ព្ទអណ្តែតតាមជ្រលងភ្នំ ដែលជាទីពេញនិយមសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ការថតរូប និងការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង។
បច្ចុប្បន្ន ទឹកធ្លាក់ «ជីអាំង» នៅតែអាចចុះងូតទឹក និងលេងកម្សាន្តបាន ទោះបីលំហូរទឹកមានកម្លាំងខ្លាំងជាងរដូវប្រាំងបន្តិចក៏ដោយ។ ប៉ុន្តែ ភ្ញៀវទេសចរត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្ននៅពេលចុះលេងទឹក និងគោរពតាមការណែនាំរបស់អ្នកគ្រប់គ្រងតំបន់។

ជាមួយសម្រស់ធម្មជាតិដ៏ទាក់ទាញ និងបរិយាកាសស្រស់ស្រាយ រមណីយដ្ឋានទឹកធ្លាក់ «ជីអាំង» កំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត និងស្វែងយល់ពីសក្ដានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី៕
ដោយ៖ រៀម សុខហេង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


