ព័ត៌មានជាតិ
រដ្ឋាភិបាលផ្អាកបុណ្យអុំទូកនៅភ្នំពេញ ដោយផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក ខណៈការរៀបចំពិធីបុណ្យនៅតាមបណ្តាខេត្តនៅតែអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ នេះបើយោងតាមសារាចររាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

តាមសារាចរ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ដោយឡែក ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្ត អាចប្រព្រឹត្តទៅជាធម្មតា ស្របតាមទំនៀមទម្លាប់ ប្រពៃណី និងលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបញ្ជាក់ថា ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត និងកម្មករ រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅរក្សាដដែល ដោយទទួលបានប្រាក់ឈ្នួលធម្មតា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងរដ្ឋបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក យុទ្ធជន គ្រួសារយុទ្ធជន អ្នករងរបួស អ្នកពលី អ្នកកំពុងឈរជើងការពារទឹកដី និងអតីតយុទ្ធជននៅតាមមូលដ្ឋាន។
ការសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលជាព្រះរាជពិធីប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំនេះ ធ្វើឡើងស្របពេលស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅតែស្ថិតក្នុងភាពផុយស្រួយ។ តាមការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បានរំលេចផងដែរថា ភាពតានតឹងនៅព្រំដែនបន្តមានដោយសារយោធាថៃធ្វើសកម្មភាពសាងសង់របង និងសកម្មភាពផ្សេងទៀតដែលរំលោភបទឈប់បាញ់ក្រោមការសម្របសម្រួលអន្តរជាតិក៏ដោយ។
សូមរំលឹកថា កាលពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលក៏បានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញផងដែរ ដោយសារស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃនាពេលនោះមានភាពតានតឹង៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


