lazuly, Author at Kampuchea Thmey Daily

អត្ថាធិប្បាយ ៖ សម្លឹងស៊ីជម្រៅ វិបត្តិពិភពលោក និង ភាពតានតឹង​រវាងចិន-អាមេរិក
ត្រីមាសទីមួយនៃដំណើរការ​ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមពិភពលោកសម្រាប់​ប្រធានាធិបតី Joe Bidenហាក់កាន់តែ​លំបាកជាងមុនហើយ​។ មិនថា បេសកកម្មដោះស្រាយជម្លោះជាមួយចិន វិធីបញ្ចប់សង្គ្រាមដ៏យូរអង្វែងនៅមជ្ឈឹមបូព៌ាឬការរឹតបន្តឹងសម្ព័នមិត្ត​ដែលគួរឱ្យទុកចិត្ត​របស់ខ្លួនឡើងវិញ គ្រប់យ៉ាងស្មុគស្មាញជាងការរំពឹងទុក។

អាមេរិកនិងវិបត្តិនៅអាហ្វហ្គានីស្ថាន

បើមើលតាមលក្ខណៈផ្លូវការ សហរដ្ឋអាមេរិកបានបង្ហាញដោយចំហរ នូវឆន្ទៈដកចេញកម្លាំងទ័ពចំនួន ២,៥០០ នាក់ចុងក្រោយរបស់គេពីប្រទេសអាហ្វហ្គានីស្ថានដែលនេះជាផ្នែកមួយ​ ក្រោមកិច្ចព្រមព្រៀងបន្សល់ពីរដ្ឋបាលលោក Trump វើកាលពីឆ្នាំមុនជាមួយឧទ្ទាមតាលីបង់ ខណៈដែលកំពុងតតាំងក្នុងសង្គ្រាម​ជាមួយរដ្ឋាភិបាលទីក្រុងកាប៊ុល។

តែបើមើលឱ្យស៊ីជម្រៅទៅក្នុងសកម្មភាពិត គ្រប់យ៉ាង​ហាក់នៅឆ្ងាយពីកិច្ចព្រមព្រៀងនោះខ្លាំង។ ដោយសារ​ខាងពួកតាលីបង់ក៏មិនបាន​កាត់បន្ថយការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាលនិងមន្ត្រីស៊ីវិល ខាង រដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏អូសបន្លាយពេលសម្រាប់ការចចាររកសន្តិភាព សហរដ្ឋអាមេរិកដែលបានសន្យាថានឹងដកទណ្ឌកម្មអន្តរជាតិចេ្ពីខាងតាលីបង់ក៏មិនឃើញធ្វើ​។

ឥឡូវនេះ ឧទ្ទាម​តាលីបង់បានបន្តរុញច្រានកងទ័ពរដ្ឋាភិបាលឱ្យខ្ទាតចេញពីមួយកន្លែង​ទៅមួយកន្លែងទៀត ហើយយុទ្ធនាការធ្វើឃាតស្រស់ ទៅលើចៅក្រម អ្នកច្បាប់ មន្ត្រីរដ្ឋ គ្រូបង្រៀន និង​អ្នកសារព័ត៌មាន។ល។

អាមេរិក​ត្រូវប្រឈមមុខនឹងការសម្រេចចិត្តសំខាន់លើសំណួរអំពីថា គួរដកកងទ័ពជាងពីរពាន់នាក់ចុងក្រោយនោះចេញពីកាប៊ុលដូចកិច្ចសន្យាហើយ ឱបដៃមើលអាហ្វហ្គានីស្ថានធ្លាក់ចូលក្នុងការបង្ហូរឈាមផ្ទៃក្នុងជាមួយឧទ្ទាម​ដែលមានប្រៀបជាងរដ្ឋាភិបាល ឬ ក៏នៅបន្ត? ករណីនេះមិនខុសពីឆ្នាំ១៩៧៥នៅកម្ពុជា ដែលសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់បរាជ័យហើយបានដកបុគ្គលិកស្ថានទូតដែលនៅសេសសល់ទាំងអស់ចេញពីរាជធានីភ្នំពេញដោយនៅព្រឹកព្រលឹម ថ្ងៃទី១២ ខែមេសា គឺ៥ថ្ងៃ មុនភ្នំពេញត្រូវដួលរលំ មនុស្ស ២៧៦ នាក់(ជនជាតិខ្មែរជាង១០០នាក់និង អ្នកកាសែតបរទេសដែលមកតាមដានព័ត៌មានអំពីសង្គ្រាមស៊ីវិលរវាងខ្មែរក្រហមកុម្មុយនិស្តនិងរដ្ឋាភិបាលលន់ណុល)ក៏ត្រូវបានគេមកដឹកយកតាមអាកាស​ចាកចេញពីទីវាលបាល់ទាត់ក្បែរស្ថានទូតអាមេរិក ដោយឧទ្ធម្ភាគចក្រចំនួន ៣០ គ្រឿង។BBC

ប្រសិនបៃឌិន ដកចេញ​នូវកងទ័ពចុងក្រោយដូចពាក្យសន្យាក្នុងការ​ចរចាសន្តិភាព ហើយប្រសិនបើរដ្ឋអំណាចនៅទីក្រុងកាប៊ុលដួលរលំអាហ្វហ្គានីស្ថាន ក៏នឹងក្លាយជាប្រទេសដែលចូលទៅក្នុងដៃឧទ្ទាម ដូចលំនាំប្រទេសគុយបានិងកម្ពុជា​ដែរ​។

អតីតមន្ត្រីអាមេរិកខ្លះក៏កំពុងប្រជែងការ​ជំទាស់ថា បៃឌិនគួរតែបញ្ជូនកងទ័ពបន្ថែមទៀតសិន រហូតដល់មានដំណោះស្រាយសន្តិភាពចុងក្រោយនៅកាប៊ុល ខណៈក្រុមជំទាស់នៅអាមេរិក លើកឡើងថា សង្គមមួយដែលកំពុងនឿយហត់នឹងកូវីដ១៩ សង្គ្រាមនៅអាហ្វហ្កានីស្ថានបានធ្វើឱ្យបាត់បង់កងទ័ពជាង ២.៤០០ នាក់និងចំណាយប្រាក់ជាតិច្រើនជាង ២ ទ្រីលានដុល្លារនេះ បង្ហាញ​ថា អាមេរិក​ដល់ពេលត្រូវដើរចេញហើយ។

ប៉ុន្តែ អ្វី​ដែលនៅតែគម្រាម​សហរដ្ឋអាមេរិក ឱ្យតស៊ូ​ពង្រឹង​រក​ផលប្រយោជន៍នៅក្នុងអំណាច​ពិភពលោក រួមមាន ហេតុផល​ វត្តមាន​នៃ​ក្រុមអាល់កៃដា និងក្រុមភេរវករផ្សេងៗទៀតដែលកំពុងដំណើរការ​ខ្លាំងឡើងៗ។

សម្រាប់មូលដ្ឋានទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន​ អ្នកវិភាគលំដាប់​កំពូលៗ បានបញ្ចេញ​មានជំរើសជាមូលដ្ឋានបី៖

១ វត្តមានកងទព័អាមេរិកគួររក្សានៅទីនោះដដែល​ស្នាក់នៅ ហើយគួរ បង្កើនសក្តានុពលវត្តមានយោធាអាមេរិកកាន់តែធំជាងមុនបន្តិចផង ឧត្តមសេនីយ៍ Joseph F. Dunford Jr.,  អតីតប្រធានអគ្គសេនាធិការចំរុះបានណែនាំលោកបៃឌិននៅក្នុងខែនេះ។ អ្នកនយោបាយដដែលបានព្រមានថាប្រសិនបើអាមេរិកចាកចេញនៅថ្ងៃទី ១ ឧសភាដូចកាលដែលបានគ្រោងទុក ពិភពលោក​នឹងបន្សល់នូវភាពវឹកវរសង្គ្រាមស៊ីវិល។ លោកថាការបន្តមានវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិក មានសារៈសំខាន់ក្នុងការជំរុញឱ្យពួកតាលីបានព្រមវិលមកចរចា។

ទោះយ៉ាងណា នៅចុងបញ្ចប់នៃទស្សនីយភាពនេះ អ្នកជំនាញម្នាក់ក្នុងចំនោមអតីតទីប្រឹក្សារបស់លោក ឧត្តមសេនីយ៍ Joseph F. Dunford Jr គឺបរុសដែលមានបទពិសោធន៍ជាមួយសង្គ្រាម​នៅអាហ្វហ្គានីស្ថានលោក Carter Malkasian មានប្រសាសន៍ថា វាដល់ពេលហើយដែលអាមេរិក​ត្រូវចាកចេញទាំងស្រុង។

លោកបានប្រាប់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា ការចាកចេញឥឡូវនេះមានលក្ខណៈគួរឱ្យទាក់ទាញជាងពេលណាៗទាំងអស់ព្រោះថា រាល់ការចចេស​រក្សាកងទ័ពអាមេរិកនៅក្នុងប្រទេសនេះទំនងជាមិនអាចបញ្ចុះបញ្ចូលពួកតាលីបង់ឱ្យចូលចរចាទេ បែរជាឱ្យពួកគេរកបានផលចំណេញនៅនឹងកន្លែងទាំងជាមួយវត្តមានទាហានអាមេរិកទាំង២៥០០នាក់។

ជម្រើស​ទីបីវិញ គឺ​ឱ្យពន្យាពេលការដកទព័រយៈពេល ៦ ខែ ដើម្បីរកកាលវិភាគថ្មីសម្រាប់កិច្ចចរចាសន្តិភាពនិងព្យាយាមផ្នែកការទូតដ៏ស្វាហាប់ជាងនេះ រួមទាំងការសុំជំនួយពីអ្នកជិតខាង ដូចជារុស្ស៊ីនិងចិនដើម្បីដាក់សម្ពាធលើពួកតាលីបង់ឱ្យចរចាគ្នាឱ្យបានម៉ឺងម៉ាត់។ នេះជាគំនិត អតីតប្រេសិតក្រសួងការបរទេសប្រចាំនៅប្រទេសអាហ្វហ្គានីស្ថានលោកស្រី Laurel Miller  ។ លោកស្រីបាននិយាយប្រាប់ញូយ៉កថាមស៍ថា ឥទ្ធិពលដ៏ប្រសើរបំផុតរបស់អាមេរិកទៅលើក្រុមឧទ្ទាម គឺមិនមែនវត្តមានយោធាទេ​តែអាមេរិក​គួរមាន​សមត្ថភាពក្នុងការបង្ហាញពួកគេថា គ្រប់យ៉ាងនឹង​ក្លាយជាអន្តរាគមអន្តរជាតិដែលស្តាប់តាមអាមេរិក។

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនមិនងាយធូរស្រាល
នៅក្នុងបេសកកម្ម ខែដំបូងនៃតំណែងប្រធានាធិបតីរបស់ខ្លួន លោក Joe Biden បានខិតខំយ៉ាងខ្លាំងលើការ​កំណត់ឡើងវិញនូវបណ្តាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិកចាត់ទុកកូរ៉េខាងត្បូងនិងជប៉ុនជាសម្ព័ន្ធមិត្តដែលទុកចិត្តបំផុតរបស់ខ្លួន និងបានផ្តល់សញ្ញាដល់ពួកគេថា ខ្លួននឹងធ្វើការជាមួយប្រទេសទាំងពីរដើម្បីបង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

លោក Biden ក៏សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការត្រីភាគីបន្ថែមទៀតក្នុងការដោះស្រាយជាមួយនឹងការកើនឡើងនៃអំណាចរបស់ចិនលើពិភពលោក។

សម្រាប់ប្រទេសកូរ៉េខាងត្បូង ការខ្សោះជីវជាតិនៃទំនាក់ទំនងទ្វេជាមួយជប៉ុនចាប់តាំងពីប្រធានាធិបតីមូនជេអ៊ីនឡើងកាន់តំណែងក្នុងឆ្នាំ ២០១៧ នេះហាក់ដូចជាបញ្ហាប្រឈមធំមួយផ្នែក​ដោយការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន។ តួលេខពាណិជ្ជកម្មសម្រាប់ឆ្នាំ ២០២០កន្លងមកបាន ពន្យល់ថា ប្រទេសចិនគឺជាទិសដៅឈានមុខគេសម្រាប់ការនាំចេញរបស់កូរ៉េខាងត្បូង ដោយស្រូបយក ២៥,៨ ភាគរយនៃចំនួនសរុប។ បន្ទាប់មកទៀតអាមេរិកមានចំនួន ១៤,៥ ភាគរយប្រទេសវៀតណាមនិងហុងកុងបន្ទាប់ ឯប្រទេសជប៉ុនឈរនៅលំដាប់ទី ៥ ដែលស្រូបយកតែ ប្រមាណ​ជា៤,៩ ភាគរយនៃការនាំចេញរបស់កូរ៉េខាងត្បូង។

ក្នុងនាមជាប្រជាជាតិមួយពឹងផ្អែកលើពាណិជ្ជកម្មដើម្បីការរស់រានរបស់ខ្លួន ប្រទេសកូរ៉េខាងត្បូងមិនអាចព្រងើយកន្តើយនឹងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនបានទេ។

ដែលលំបាកគឺកូរ៉េ មិនអាចងាកចេញពីសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំទីពីរនិងដែលមានសម្ព័ន្ធភាពយោធាជិតស្និទ្ធ។ ហើយក៏មិនអាចព្រងើយកន្តើយចំពោះប្រទេសជប៉ុនដែលនៅតែជាប្រភពដ៏សំខាន់នៃបច្ចេកវិទ្យា​ជឿនលឿនប៉ុន្តែក៏មិនសំខាន់ដូចចិនឬអាមេរិកដែរ។ សម្រាប់ប្រទេសកូរ៉េខាងត្បូង ភាពតឹងតែងរវាងចិននិងអាមេរិកបង្កបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតចំពោះវិបុលភាពនិងសន្តិសុខរបស់ខ្លួនដោយសារតែ​ប្រទេសទាំងពីរដើម្បីរក្សាលំហូរនៃពាណិជ្ជកម្ម។

ការកើនឡើងនៃអំណាច​ប្រទេសចិនក្នុងនាមជាដៃគូសេដ្ឋកិច្ចចាប់តាំងពីទសវត្សឆ្នាំ ១៩៩០មក ស្របពេលជាមួយនឹងការធ្លាក់ចុះនៃសារៈសំខាន់របស់ជប៉ុននៅកូរ៉េពិតបានជះឥទ្ធិពលដល់សហរដ្ឋអាមេរិកដោយកាត់បន្ថយឥទ្ធិពលរបស់ខ្លួននៅក្នុងពាណិជ្ជកម្មមិនថាតែជាមួយ កូរ៉េទេប៉ុន្តែ ជាមួយប្រទេសជាច្រើន។ ដៃគូពាណិជ្ជកម្មកំពូលសម្រាប់ប្រជាជាតិភាគច្រើននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះគឺប្រទេសចិន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។

ករណីសហរដ្ឋអាមេរិកនិងចិនចាប់ផ្តើមឡើងកំដៅ ឬយ៉ាងហោចណាស់ចេញសង្រ្គាមត្រជាក់ថ្មី ហើយបើកូរ៉េខាងត្បូងចង់ចេញមុខ​​សម្របសម្រួលរវាងប្រទេសទាំងពីរគឺពិបាកដដែល ព្រោះជំលោះមានលក្ខណៈជារចនាសម្ព័ន្ធ ឱកាសនៃភាពជោគជ័យគឺទាប។

មធ្យោបាយមួយទៀតសម្រាប់កូរ៉េខាងត្បូងដើម្បីដោះស្រាយស្ថានការណ៍គឺជួសជុលទំនាក់ទំនងជាមួយជប៉ុននិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសកំពុងរីកចម្រើនផ្សេងៗ។ ចំពោះភាពតានតឹងទាំងអស់រវាងកូរ៉េខាងត្បូងនិងជប៉ុនប្រជាជាតិទាំងពីរឃើញថាពួកគេមានជំហរប្រហាក់ប្រហែលគ្នា។ ប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយប្រទេសចិននិងសម្ព័ន្ធមិត្តយោធាជាមួយសហរដ្ឋអាមេរិក។

ក្នុងចំណោមគោលដៅនាំចេញធំ ៗ ទាំង ១៥ ក្រៅពីសហរដ្ឋអាមេរិកមានតែ ៣ កន្លែងទៀតនៅក្រៅតំបន់អាស៊ីគឺអាឡឺម៉ង់ ម៉ិកស៊ិកនិងរុស្ស៊ី។ ប្រទេសម៉ិកស៊ិកជាប់ចំណាត់ថ្នាក់លេខ ១១ គឺជាប្រទេសកំពុងអភិវឌ្ឍន៍តែមួយគត់នៅក្រៅទ្វីបអាស៊ី ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១៥ ។ នៅពេលកំណើនសេដ្ឋកិច្ចងាកចេញពីប្រទេសចិនទៅប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនវ័យក្មេងនិងកំពុងកើនឡើងនោះ ប្រទេសកូរ៉េខាងត្បូងនឹងស្វែងរកឱកាសថ្មីៗដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើជនជាតិចិន។ ប្រទេសប្រេស៊ីល កូឡុំប៊ី អេហ្ស៊ីប អ៊ីរ៉ង់ នីហ្សេរីយ៉ា ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង និងតួកគីសុទ្ធតែមានប្រជាជនច្រើន និងមានសក្តានុពលក្នុងការរីកចម្រើនទៅជាដៃគូសេដ្ឋកិច្ចសំខាន់សម្រាប់កូរ៉េខាងត្បូង។

គំនិតផ្តួចផ្តើមថ្មីនេះ អាចនឹងបង្កើនការពិបាកក្នុងអាណត្តិរបស់ប្រធានាធិបតី Moon និងទំនាក់ទំនងជាមួយអាមេរិក។ យើងរង់ចាំមើលថា តើ លោកបៃឌិនដោះស្រាយចំណោទចាក់ស្រេះនេះដោយមធ្យោបាយណា?

សាយ ពេជ្រ

The post អត្ថាធិប្បាយ ៖ សម្លឹងស៊ីជម្រៅ វិបត្តិពិភពលោក និង ភាពតានតឹង​រវាងចិន-អាមេរិក appeared first on Kampuchea Thmey Daily.

ហេតុផល​ធំៗដែល​មនុស្ស​ជាច្រើន​មិនសម្រេចបានអ្វីសោះក្រោយវ័យ ៥០ ឆ្នាំ
ការសម្រេចបានអ្វីមួយ ទាមទារការយល់ដឹងអំពី​អ្វីដែលខ្លួនចង់បានសម្រាប់ឆាកជីវិត​ឲ្យបាន​ច្បាស់លាស់សិន ។ មនុស្ស​ជាច្រើន​ដឹងត្រឹមថា​ ខ្លួន​ចង់បានផ្ទះ ឡាន និងគ្រួសារមួយ មិនដឹងថា អាជីព​វិជ្ជាជីវៈ​ខុសពីជីវិតឯកជនបែបណាឡើយ ។

វិធីធ្វើឲ្យមានតុល្យភាពជីវិតផ្ទាល់ខ្លួននិងវិជ្ជាជីវៈសំខាន់ខ្លាំងព្រោះ នៅពេលអ្នកកាន់តែចាស់ ការទទួលខុសត្រូវអាជីពនិងផ្ទាល់ខ្លួនរបស់អ្នកទាំងពីររីកលូតលាស់។  ពេលខ្លះវាលឿនពេកក្នុងការគ្រប់គ្រងដំណើរលូតលាស់របស់ផ្នែកទាំងពីរនេះ។ ការរក្សាបាននូវតុល្យភាពជីវិតការងារមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យខ្លួនយើងរីករាយព្រោះយល់ថារស់នៅមាន​តម្លៃនិងមានផលិតភាព ខណៈសុខុមាលភាពរបស់អ្នកដែលនៅជុំវិញយើងក៏ត្រូវការមាន ដើម្បីអាចរក្សាលំនឹងទាំងពីរផ្នែកបាន។

ជោគជ័យ​ខ្លាំង គឺការចាត់ចែងបាននូវតុល្យភាព៖ ការទទួលបានជោគជ័យមិនមែនមានន័យថា រកលុយបានច្រើននោះទេ គឺទទួលបានជោគជ័យនៅគ្រប់ផ្នែកនៃជីវិត។ តុល្យភាពជីវិតសំខាន់ពីរ គឺ​ការងារនិងរឿងគ្រួសារ មួយណាក៏បាត់មិនបានដូចគ្នា ដូច្នេះ​ជាជាង​រើសយកមួយល្អបំផុត យើង​សូវយកទាំងពីរ ទោះបាន​ជោគជ័យ​ត្រឹមកម្រិត​មធ្យម ។ អ្វីដែលសំខាន់គឺការដឹងថា ពេលណាអ្នកកំពុងធ្វើការ និងពេលណាដែលត្រូវនៅជាមួយគ្រួសារ។ មនុស្ស​ខ្លះ​ខ្លាចប្តីប្រពន្ធរហូត​ដល់អនុញ្ញាត្តិឱ្យមកអុ​កឡុក ដល់កន្លែងធ្វើការ​តាមដាន រញ៉េរញ៉ៃជាមួយមិត្តរួមការងារ ពេលពិភាក្សាការងារក៏មានប្តីប្រពន្ធមកអង្គុយស្តាប់ដឹងឮជាមួួយ ការលួចពេលម៉ោងកន្លែងកំពុងធ្វើការទៅដឹកប្រពន្ធប្តី ឬណាត់ជួបស្នេហា ​ ជាទង្វើនៃមនុស្ស​មិនបានការ ដែល​ក្រោយមកគ្មាន​អ្នកណាចង់យកមកទៀតឡើយ សូម្បីត្រឹមជាបុគ្គលិកធម្មតាក្តី។

បានអត្ថប្រយោជន៍ច្រើនបំផុតទាំងពេលវេលាផ្ទាល់ខ្លួននិងពេលវេលាវិជ្ជាជីវៈគឺត្រូវដឹងពីអ្វីដែលអ្នកនៅជុំវិញយើងកំពុងធ្វើ សង្គមវិវត្តដល់ណា និង​គេត្រូវការអ្វីខ្លះ។ មិនអាចយកលេសថាឱបកូន ហើយបោះបង់ចោល​ទីតាំងខ្លួនឯងក្នងសង្គម​ទៅពឹងផ្អែក​តែលើប្តី​ឬប្រពន្ធទេ។  ការរចនាកាលវិភាគជីវិតបានល្អ មានន័យថា យើងដឹងថា បើមានកូនប៉ុន្មាន​អាចរ៉ាប់រង​រួចទាំងពេលវេលា​សម្រាប់ការងារនិងសម្រាប់ស្នេហាក្រុមគ្រួសារ​។

វិភាគពេលវេលាថាពេលណាដែលជីវិត​អាចសម្រុកខ្លាំង វ័យណាទើបសម្រាកបាន? មនុស្ស​ដែលផ្តេកផ្តួលតាមព្រេងនិស្ស័យ មិនមាន​ផែនការច្បាស់ នឹង​មានជីវិត​លំបាកទៅៗ ព្រោះមិនមានតុល្យភាព​រវាងរឿងទាំងពីរ​ ហើយ​ភាគច្រើន​ចុងក្រោយនឹងបរាជ័យ​ទាំងស្រុងដោយសារទាំងការងារនិងស្នេហា បើបាត់ម្ខាងណា​នឹង​មានបញ្ហាដូចគ្នា។

ការសម្រេចបានធំៗក្នុងជីវិត គឺមិនមែន​ចំនួន​កូនៗដែលយើងបង្កើតឡើងមកនោះទេ ​ក៏មិនមែន​តួនាទីធំនៅកន្លែងធ្វើការ​ដែរ។ សមិទ្ធិផល​បី ដែល​មនុស្ស​ជាច្រើន​លើលោកទទួលស្គាល់ថា​ ពិតជាជោគជ័យក្នុងជីវិត​ គឺការរស់នៅ បានសប្បាយចិត្ត (មានពេលដើរកម្សាន្តទាន់នៅដើររួច) ធ្វើការ​បានការគោរព(ចេះគោរពខ្លួនឯងនិងមិនឡេមឡឺម) និងចេះជួយអ្នកដទៃ (បន្សល់ទុកអ្វីមួយ​វិញដល់ផែនដីមុនពេលស្លាប់ទៅ )។

ប្រភព Forbes

ចុចអាន ៖ មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

ចុចអាន ៖ ជំនាញថ្មី ៥ ប្រភេទដែលបញ្ជាលើទីផ្សារ​ពាណិជ្ជកម្ម នាពេលអនាគតបានមាន​អ្វីខ្លះ?

The post ហេតុផល​ធំៗដែល​មនុស្ស​ជាច្រើន​មិនសម្រេចបានអ្វីសោះក្រោយវ័យ ៥០ ឆ្នាំ appeared first on Kampuchea Thmey Daily.

អត្ថាធិប្បាយ៖ ទំនោរកាន់កាប់ក្បាលម៉ាស៊ីនឃោសនាលើអ៊ីនធើណេត និង​អាជីពព័ត៌មាន​ដ៏រង្គោះរង្គើនៅកម្ពុជា
ខណៈដែល​កម្ពុជា មានចុះបញ្ជីប្រព័ន្ធផ្សព្វផ្សាយប្រមាណ​ជា​៣១០ គេហទំព័រនិងទូរទស្សន៍​អន​ឡាញ​​ចំនួន ប្រមាណជា៤០០ ទូរទស្សន៍ចំនួន២០០ ស្ថានីយ៍វិទ្យុចំនួន២២១ និងមាន​ការិយាល័យតំណាងភ្នាក់ងារសារព័ត៌មានបរទេសចំនួន​២២ទីតាំងនោះ​ សំណួរធំនៅពេលនេះគឺថា តើបដិវត្តន៍បច្ចេកវិទ្យា បានជួួយជំរុញ ឬទាញទម្លាក់វិស័យផ្សព្វផ្សាយនៅកម្ពុជា?

របាយការណ៍របស់ statista.com បានបង្ហាញថា ចំនួន​អ្នកទិញ​ទូរសព្ទដៃមកប្រើនៅកម្ពុជា​ ក្នុងចំណោម​ការស្ទង់លើមនុស្ស​១០០នាក់ ដែលរកឃើញត្រឹម៨ភាគរយក្នុងឆ្នាំ​២០០៥ បានឡើងដល់ជាង១២៩% ក្នុងឆ្នាំ២០១៩។

ឥទ្ធិពលនៃព័ត៌មានអនឡាញ​ដែលភាគច្រើនដឹកនាំដោយក្រុមតូចៗខ្វះក្រមសីលធម៌ជំនាញវិជ្ជាជីវៈ

នៅពេលដែល​ក្រុមយុវវ័យ ទំនងជាក្លាយជាក្រុមសក្តានុពលបំផុត ក្នុងការ​នឹងពង្រឹងឥទ្ធិពលនៃសារព័ត៌មាន​អនឡាញនៅកម្ពុជា បែរជា​ភាគរយដ៏ច្រើនក្នុងចំណោមពួកគេ ប្រកាន់យកទស្សនវិស័យ ឱ្យតម្លៃលើវិធីសាស្ត្រទាក់ទាញ និង​ ការក្លែងបន្លំទទួលយកជោគជ័យ​ភ្លាមៗជាជាង ឱ្យតម្លៃលើមូលដ្ឋានគ្រឹះនៃវិជ្ជាជីវៈ។ យុវជនធ្វើការលើបណ្តាញសង្គម​៤នាក់ ក្នុងចំណោម​៥នាក់ដែលយើងបានសាកសួរ រមែងនិយាយអំពីជំនក់ចិត្ត​លើ់ការទាក់ទាញ Like និងshare ឬ Subscriber ជាជាង ការ​ខ្វល់ខ្វាយអំពីគុណភាព​នៃមាតិកា ដែលគួរតែ​បង្កើតឡើង។ ភាគច្រើន​នៃពួកគេ​មិនបាន​ឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រមសិលធម៌ក្នុងនាមជាអ្នកផ្សព្វផ្សាយ​ទេ ​ហើយអ្វីក៏ដោយ​ឱ្យតែបានចំណូល អាចនឹង​ត្រូវបាន​សាកល្បង។ ទាំងនេះ បានបង្កឱ្យមានសំណួរកាន់តែច្រើនឡើង​ អំពីទំនួលខុសត្រូវ​សម្រាប់ក្រុមហ៊ុនឬបុគ្គល​ ដែល​ផ្សាយព័ត៌មាន​អនឡាញចរាចរណ៍រាល់ថ្ងៃ។

លោកជីព ចិត្ត​និពន្ធនាយកវែបសាយហេឡូគ្រូពេទ្យ ដែលជាវែបសាយផ្តោតច្បាស់លើវិស័យវេជ្ជសាស្ត្របានបញ្ចេញយោបល់ថា «អ្នក​មិន​មាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​សារព័ត៌មាន ​ពូ​កែ​ខាង​ Social Media គេ​មាន​វិធី​លួច​ចម្លងសាច់​រឿង​ពី​សារព័ត៌មាន​វិជ្ជាជីវៈ​នានា ហើយ​យល់​ច្បាស់​ពី​លក្ខខណ្ឌ​ ដែល​ខាង​បណ្ដាញ​សង្គម​ផ្ដល់​លុយកាក់ ​ពី​ការ​ចុច​ចូល​មើល​។ ការបន្លំ​សាច់រឿង (Clickbait) ដែល​ទាមទារ​ចំណាប់​អារម្មណ៍​មហាជន​ឲ្យ​ចុច​អាន ទាញ​ក្រម​សីលធម៌​សារព័ត៌មាន​ឲ្យ​ធ្លាក់​ថយក្រោយ​ ។​ លោកបន្ថែមថា «ម្ខាងវិញទៀត ទោះអ្នកនោះជាអ្នក​ចេះ ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ឬមាន​អាជីព​អ្នក​សារព័ត៌មានបទពិសោធន៍​ខ្លះ​៥ឆ្នាំ ខ្លះ​១០ឆ្នាំក៏ដោយ សុទ្ធ​តែ​មាន​វែបសាយ​ផ្ទាល់​ខ្លួន។ ភាគច្រើនមិនចេះឬមិន​ពូកែ​ផ្នែក​បច្ចេកទេស ឬ​តិចណូឡូជី​អីMonitize ពី​ Facebook ឬ​ Adsen ពី​Youtube កុំ​ថា​ឡើយ​ដល់​ជំនាញ​ផ្នែក​លក់ក៏មិនជោគជ័យដូចគ្នា។ តើ​ជំនាញ​រឹង​របស់​គាត់ មាន​ក្រៅ​ពីសារព័ត៌មាន​និងក្រុមការងារ​មាំទាំ​មាន​ជំនាញ​ឌីជីថលខ្លះទេ? ឌីជីថល វា​លើស​ពី​ការសរសេរ​ដាក់​លើ​វែបសាយ ហើយ​ស៊ែរ​ទៅ​Facebook ឬ​Boost។ ចុះ​ជំនាញ​លក់? ជំនាញ​ទីផ្សារ អាច​វាស់​ដឹង​ពី​ទំនោរ​ទីផ្សារ ទាំង​មាតិកា​រឿង​ត្រូវ​ផ្សាយ ឬ​មាតិកា​អ្នក​ចាយ​លុយ​ផ្សព្វផ្សាយ ជំនាញ IT/Web? ហើយ​ខ្ញុំ​ខ្លួន​ឯង​ហៅ​ទំនោរនេះថា អាជីវកម្ម​ប្រព័ន្ធ ផ្សាយ​មិន​ពេញ​លេញ ឬ​មិន​មាន​ទស្សនវិស័យ​ច្បាស់លាស់ដែលចុងក្រោយ​ក៏នឹង​ដួលអន្តរាយ»។

និន្នាការគំហុគនៃការ​បើកគេហទំព័រផ្ទាល់ខ្លួនសម្រាប់រកប្រាក់ចំណូល

មនុស្សជាច្រើនដែលចាប់ផ្តើម​បង្កើតសេវាកម្មផ្តល់ព័ត៌មាន​លើអនឡាញ មកតែពីជឿថា នឹង​អាច​រកលុយបាន​ពីការផ្សាយពាណិជ្ជកម្ម ការលក់មាតិកាបង់ប្រាក់(PR) ចំណូលពីGoogle Click និង face book instant (ទម្រង់នៃការ​បង្កើតអត្ថបទរហ័ស និងអន្តរកម្មជំរុញនិងលើកស្ទួយចរាចរណ៍ថ្នូរជាមួយប្រាក់)។ល។ ខ្លះទៀត​ជឿថា ​ប្រសិន​បើគេមានឥទ្ធិពលខ្លាំងលើបណ្តាញ​ គេនឹង​អាចរកចំណូលបានក្រែលនិងងាយស្រួល ពីក្រុមដែលចង់ប្រើប្រាស់ឥទ្ធិពលនោះក្នុងគោលបំណងផ្សេងៗ។ តែទោះយ៉ាងណា​ក្តី ក្នុងរូបភាពណាក៏ដោយ ប្រសិន​បើពួកអ្នកកាន់កាប់បណ្តាញទាំងនោះមិនយល់អំពីក្រមសិលធម៌វិជ្ជាជីវៈ ឬមានចេតនា​មិនគោរពតាម ប្រើមាត្រដ្ឋានប្រកួតប្រជែងដែលមិនសុចរិតដូចជា ការលួចចំលង ការវាយប្រហារត្មះតិះដៀលគ្នា ការកុហកបោកប្រាស់សាធារណជន ផលប៉ះពាល់លើសង្គមនឹង​ឈានដល់ដំណាក់កាលទុំជោរ ពិបាកផ្សាំ។

ភាពលេចធ្លោនៃព័ត៌មានវិបផតថលធំ ៗដែលប្រកាន់សីលធម៌វិជ្ជាជីវៈត្រូវទាញទម្លាក់ដោយអ្នកឧបត្ថម្ភធំៗ

បន្ទាប់ពីឥទ្ធិពលខ្លាំងឡើងៗនៃមាតិកាបំពេញចិត្ត ភាពភ្លើតភ្លើន ការបញ្ចេញជម្លោះ រឿងផ្ទាល់ខ្លួន ភាពកំប្លុកកំប្លែង​ទាញទម្លាក់សិលធម៌សង្គម និងការបង្អួតឡូយឆាយបង្កើន​ផ្នត់គំនិតសម្ភារៈនិយម បានជំរុញឱ្យវិស័យពាណិជ្ជកម្ម បំបែរប្រាក់ឧបត្ថម្ភរបស់ពួកគេ​មកលើមាតិកា​ដែលមាន​មនុស្ស​ចរាចរច្រើន​លើអនឡាញជាជាងខ្វល់ថា ប៉ះពាល់ដែរឬអ្វី។ គេហទំព័រដែលលួចចំលងមាតិកា ឬមិនមាន​គុណតម្លៃច្បាស់លាស់ជាស្ថាប័នព័ត៌មាន​ សឹង​ទទួលបានការឧបត្ថម្ភគាំទ្រច្រើនលើសលប់ ជាជាង​ស្ថាប័ន​ដែលមាន​ក្រមសីលធម៌វិជ្ជាជីវៈ ដោយសារ​ទស្សនវិស័យ​នៃផ្នែកពាណិជ្ជកម្មដែលភាគច្រើនកំណត់ថា ទីណាមាន​មនុស្ស​ច្រើន គេដាក់ស្លាកសញ្ញានៃផលិតផល ឬសេវាកម្មនៅទីនោះ។

លោក មៃ សុខលីម និពន្ធនាយកវែបសាយកម្ពុជាថ្មី បានលើកឡើងចំពោះចំណុចនេះ​ដែរថា កម្ពុជា​ត្រូវការ​ផ្លាស់ប្តូរគោលនយោបាយបន្ទាន់និងស៊ីជម្រៅមុនពេល វិបត្តិព័ត៌មាន​មិនពិត មិនមានគុណភាព នៅលើវិបផតថលឬបណ្តាញសង្គម​ដទៃ នឹងក្លាយជាដំបៅមហារីក ។

លោកថា៖ «នៅក្រោម​អំណាចនៃការ​រកប្រាក់មកបន្តដំណើរការស្ថាប័ន ម្នាក់ៗ ត្រួវបង្ខំប្រែប្រួលទៅតាម​អំណាចនៃហិរញ្ញវត្ថុដោយជៀសមិនរួច។ ការ​បង្កើតច្បាប់ សម្រាប់ពិនិត្យលើទំនោរ​ទទួលខុសត្រូវ នៃ​ប្រព័ន្ធផ្សព្វផ្សាយអនឡាញ ឬអ្នកឃោសនា​គ្រប់ប្រភេទ គួរតែជាបញ្ហា​អទិភាព។»

ពេលមួយដែលមនុស្សជាច្រើនប្រជែងគ្នាប្រញាប់ប្រញាល់បង្កើតកម្មវិធីទូរស័ព្ទចល័ត App

ការមាន​កម្មវិធីApp ពិតណាស់ថា ជាក្តីសង្ឃឹមនៃអនាគត​ ព្រោះផតថលនឹងក្លាយជាប្រពៃណីដូចគ្នា។ តែ​នឹងទាក់ទាញអតិថិជនមក Download ឬជាវ ច្រើន ជារឿងគ្មានអ្នកណាម្នាក់ចេះឆ្លើយនៅឡើយទេ។  ការប៉ុនប៉ងចង់មាន​ Appព័ត៌មាន​មួយ ដែលមានឥទ្ធិពល​បម្រើមធ្យោបាយចំណេញប្រាក់ បង្ខំយកប្រាក់ឬ គម្រាម​យកប្រាក់ ឬប្រយោជន៍​ទុច្ចរិតផ្សេងៗផង នឹងជាន់ពន្លេចវិស័យនេះ​ឱ្យទៅជាមហិច្ឆិតាបុគ្គល វង្វេងចេញពី​គុណតម្លៃពិតប្រាកដ រហូតសឹងមនុស្សស្រទាប់មានចំណេះដឹង លែងជឿឬមិនចង់ចំណាយពេលវេលា ដើម្បីអានអត្ថបទព័ត៌មានលើអនឡាញ ដូចជាការធុញទ្រាន់លើហ្វេសប៊ុកនាពេលបច្ចុប្បន្ននេះដែរ។

អ្នកស្រី ម៉ីសន​ សុធារី អ្នកនិពន្ធ និងជាអ្នកសារព័ត៌មានមានបទពិសោធន៍ បានសង្កត់បញ្ជាក់ត្រង់ណេះថា  ទោះបីជានៅក្នុងទម្រង់បែបណាក៏ដោយ​ ការប្រើឌីជីថលជាមធ្យោបាយរកប្រាក់ ទាមទារ​ពេលវេលា​និងជំនឿចិត្ត​លើទីផ្សារ​ តាមរយៈការប្រឹងតស៊ូកសាងស្លាកយីហោ និងបង្កើតការជឿទុកចិត្ត។ ចង់បានរបស់ទាំង២ យើងត្រូវយល់អំពីគុណតម្លៃពិតនៃវិជ្ជាជីវៈរបស់ខ្លួន អាជីវកម្មអនឡាញរបស់ខ្លួន។ អ្នកស្រីពន្យល់បែបនេះថា « ប្រសិនបើ​យើងធ្វើមាតិកាមួយ​ តម្រូវចិត្ត​ក្រុមណាម្នាក់ តាមអ្វី​ដែលគេចង់ដឹងចង់ស្តាប់ ការផ្គាប់ចិត្ត​ក្រុមណាមួយយើងមិនមែន​ជាសារព័ត៌មាន​ទេ យើងជាអ្នកPR (Public Relation ). ជាទូទៅ PRបានលុយ តែក្រុមហ៊ុន​ PR ដែលស្ថិតស្ថេរយូរអង្វែងមែន​ ទាល់តែសរសេរផ្អែកការពិត មិនមែន​យកមនុស្ស​មិនកើតមកសរសេរថា​កើត​ យកផលិតផលអន់ៗមកសរសេរថាលេខមួយ យកតារាដែលគ្មានទេពកោសល្យម្នាក់មកសរសេរថា មានទេពកោសល្យ​នោះឡើយ។ ចំណែក​សារព័ត៌មាន​ ដែលមា​នតួនាទីជាអ្នកផ្តល់ដំណឹង តែងដឹងថា ដំណឹង​តែងតែមិនអាចធ្វើឱ្យគ្រប់គ្នាសប្បាយចិត្ត​បាននោះទេ ចំណែក​កាលដែលហ៊ាន​លុប ឬកែដំណឹង​តាមការស្នើសុំជាថ្នូរលុយកាក់​ ឬព្រោះបក្សពួក បនភឿន ដែលឧបត្ថម្ភខ្លួន គឺយើងលែងមានគុណតម្លៃជាសារព័ត៌មាន​ទៀតហើយ គួរមកធ្វើជាអ្នកPR ដូចខ្ញុំនិយាយមុននេះ»។

នៅក្នុងជំពូក ២ មាត្រា ៧ នៃច្បាប់សារព័ត៌មានឆ្នាំ ១៩៩៥ ចែងថា អ្នកសារព័ត៌មាន ហាមលួចចម្លងគំនិត ស្នាដៃរបស់អ្នកដទៃមកដាក់ថា ជារបស់ខ្លួន ឬបន្លំឲ្យគេយល់ខុស ដូចជាការសរសេបញ្ឆិតបញ្ឆៀង ដើម្បីឲ្យអ្នកអានមានការសង្ស័យលើបុគ្គល ឬក្រុមណាមួយ ព្រមទាំងការមួលបង្កាច់ បរិហារកេរ្តិ៍ និងការជេរប្រមាថ ជាដើម។ ក្រសួងជំនាញ​នេះក៏កំពុងពិចារណា ធ្វើវិសោធនកម្មច្បាប់សារព័ត៌មានឲ្យសមស្របនឹងស្ថានភាពបច្ចុប្បន្នដែរ។

វង្ស បុត្រា​

The post អត្ថាធិប្បាយ៖ ទំនោរកាន់កាប់ក្បាលម៉ាស៊ីនឃោសនាលើអ៊ីនធើណេត និង​អាជីពព័ត៌មាន​ដ៏រង្គោះរង្គើនៅកម្ពុជា appeared first on Kampuchea Thmey Daily.

តើវ៉ាក់សាំងពិតជាជួយពិភពលោកឲ្យគ្រប់គ្រងលើវីរុសកូវីដ១៩បាន​ពិតប្រាកដមែន?
មួយឆ្នាំមកហើយ​គិត​ចាប់តាំងពីមេរោគកូវីដករណីដំបូងត្រូវបានគេរាយការណ៍ពីទីក្រុង Wuhanប្រទេសចិន ហើយប្រធានបទចុងក្រោយពេលនេះវិញ គឺ​អំពីវ៉ាក់សាំងការពារ​។

ច្រើនជំនាន់មកហើយ ដែល​វិទ្យាសាស្ត្រមិនធ្លាប់ទទួលបាន​ជោគជ័យ​​សម្រាប់ការបង្កើតវ៉ាក់សាំងការពារអម្បូរវីរុសកូរ៉ូណាទេ។ ក្រោយពេលរាតត្បាត​សារឡើងវិញនៅចុងឆ្នាំ​២០១៩នេះទៀតសោត​ ពួកគេបានអះអាងថា វ៉ាក់សាំង​នឹង​ត្រូវការពេល​បង្កើតមិនតិច​តួចឡើយ អាច​ពីរវាង​បួនឆ្នាំរហូតសល់រាប់ទសវត្សរ៍។

តើវ៉ាក់សាំង Covid-19 នឹងជួយជំរុញ​ពិភពលោកអាចគ្រប់គ្រង​លើវីរុសកូវីដ១៩បាន​ក្នុងឆ្នាំ២០២១​នេះដែរទេ?

នៅថ្ងៃទី ១៣ ខែមករាឆ្នាំមុនក្រុមហ៊ុនអាមេរិក Moderna និងវិទ្យាស្ថានសុខភាពជាតិបានបញ្ចប់លំដាប់លំដោយនៃការរៀបចំស្រាវជ្រាវ(Timeline )រកវ៉ាក់សាំង  ប្រឆាំងនឹងវីរុសថ្មីនេះ​ដែលក្រោយមកមិនយូរប៉ុន្មានពួកគេចាប់ផ្តើមបង្កើតគ្លីនិកនិងទទួលបានថវិកាមកធ្វើការ​ភ្លាមៗ។
សាកលវិទ្យាល័យ Oxford ក្នងពេលជាមួយគ្នា ក៏បានផ្លាស់ប្តូរការស្រាវជ្រាវរបស់ខ្លួនយ៉ាងរហ័ស លើវ៉ាក់សាំងការពារជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ដោយលើប្រភេទ​វីរុសកូរ៉ូណាថ្មីនេះដែរ។
ទោះបីយ៉ាងនេះហើយក្តី ក៏ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយកាលពីខែកុម្ភៈថា វ៉ាក់សាំងពិតប្រាកដ អាចនឹងរួចរាល់ក្នុងរយៈពេល ១៨ ខែក្រោយ​ការ​ស្រាវជ្រាវឯណោះ ។

បណ្ឌិតមីក្រូជីវសាស្ត្រនិងភាពស៊ាំនៅជុំវិញពិភពលោកបានធ្វើការរួមគ្នា

បទពិសោធន៍ថ្មីនិងទំនើបកម្ម​នៃ​ការស្រាវជ្រាវវ៉ាក់សាំងមួយទសវត្សរ៍ចុងក្រោយនេះបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពន្លឿនការរកឃើញ​វ៉ាក់សាំងបង្ក្រាបកូវីដ។

កម្មវិធី Warp Speed ​​ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តល់សម្បទាន​ជាង ១២ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងដូចជា Moderna, AstraZeneca, Johnson និង Johnson, Sanofi និង Novavax ។ ជាថ្នូរមកវិញរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើ​កិច្ចសន្យាជាមួយក្រុមហ៊ុនទាំងនេះក្នុងគោលដៅ​ប្រមូលឱ្យបានថ្នាំវ៉ាក់សាំង​ចំនួន ៣០០ លានដូសសំរាប់ជនជាតិអាមេរិក។

នៅប្រទេស​ចិនវិញ គេ​បានបង្កើតក្រុមការងារពិសេសមួយក្នុងខែមករាឆ្នាំ២០២០ ដើម្បីផ្តល់មូលនិធិនិងសម្របសម្រួលការស្រាវជ្រាវរកវ៉ាក់សាំងបន្ទាន់ក្រោយការផ្ទុះឡើងនៅ អ៊ូហាន។ រហូតមកដល់ខែមេសា ប្រទេសនេះបានកំណត់ជោគជ័យ​នូវរូបមន្តបច្ចេកវិទ្យាវ៉ាក់សាំងចំនួន ៥ ប្រភេទផ្សេងៗគ្នាដែលរួមមាន​ ទាំងបច្ចេកវិទ្យាវ៉ាក់សាំងអសកម្ម ដែលត្រូវបានបដិសេធជាយូរមកហើយដោយលោកខាងលិចផង។
ហេតុផលដែលវ៉ាក់សាំងអសកម្មមិនត្រូវបានអនុវត្តនៅបស្ចឹមប្រទេសគឺដោយសារ សំដៅទៅលើគ្រោះថ្នាក់មួយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៥៥ ទាក់ទងនឹងវ៉ាក់សាំងជំងឺស្វិតអវៈយវៈព្រោះហានិភ័យនៃផលប៉ះពាល់​ដែលគ្របដណ្តប់រយៈពេលវែង។

លោក Stanley Plotkin ដែលបានបង្កើតវ៉ាក់សាំងហ្សីឡានៅទសវត្សឆ្នាំ ១៩៦០ និងជាអ្នកដើរតួយ៉ាងសំខាន់ក្នុងឧស្សាហកម្មវ៉ាក់សាំងរាប់ទសវត្សមកហើយ បាននិយាយថា ព្រឹត្តិការណ៍វិទ្យាសាស្ត្រកាលពីឆ្នាំមុនគឺមិនធ្លាប់មានពីមុនមកទេ ។ លោកសង្កត់ធ្ងន់ថា «យើងមិនធ្លាប់មានក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងច្រើនក្នងពេល​តែមួយដោយប្រើវេទិកាផ្សេងៗគ្នាដូច្នេះទេ នេះជារបត់ល្អមួយ »។

វ៉ាក់សាំងកូវីដ​ចំនួន ៦៣ ប្រភេទ ខុសៗគ្នាក្នុងពេលបច្ចុប្បន្ន

វ៉ាក់សាំងកូវីដ​មាន​ចំនួន​ ៦៣ ប្រភេទ ខុសៗគ្នាក្នុងពេលបច្ចុប្បន្ន ដែល​កំពុងធ្វើការសាកល្បងតាមគ្លីនិកខ្លះ និងភាគច្រើន​ផ្តោតលើប្រូតេអ៊ីនកើនឡើងនៃវីរុស ដែលត្រូវបានភ្ជាប់ទៅនឹងកោសិកាមនុស្ស។ គោលដៅដែលត្រូវបានគេកំណត់អត្តសញ្ញាណ ដើម្បីស្រាវជ្រាវវ៉ាក់សាំងសម្រាប់ជំងឺឆ្លងវីរុសនេះបានក្លាយទៅជាគោលដៅត្រឹមត្រូវ១០០ភាគរយ ឧទាហរណ៍មេរោគអេដស៍គឺពិបាកក្នុងការចាក់វ៉ាក់សាំងណាស់​បានជាការប្រើស្រោមអនាម័យជាជម្រើស ចំណែក​ ជំងឺផ្តាសាយគឺពិបាកដោះស្រាយជាងជំងឺកូវីដ១៩ ដូច្នេះកូវីដងាយស្រួលជាងទៅវិញ បើប្រៀបធៀបទៅនឹងភ្នាក់ងារបង្កជំងឺមួយចំនួនទៀត។

តើយើងគួររំពឹងអ្វីពីវ៉ាក់សាំងនេះនៅឆ្នាំ ២០២១?

ភាពមិនប្រាកដប្រជានៅតែមាន អំពីសំណួរថា តើពេលណាវ៉ាក់សាំងនេះអាចបញ្ចប់ការរាតត្បាតដែលកំពុងបាននឹង​ឆ្លងដល់ទៅជាង ៨៧ លាននាក់និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៨ លាននាក់ក្នុងរយៈពេលប្រហែលមួយឆ្នាំមកនេះ។
ទោះទិន្នន័យដែលទទួលបានពីវ៉ាក់សាំងគឺល្អជាងស្តង់ដារ ៥០ ភាគរយដែលកំណត់ដោយអង្គការសុខភាពពិភពលោកនិងនិយតករនៅក្នុងប្រទេសជាច្រើនតែការដឹកជញ្ជូនជាឧបសគ្គធំព្រោះសីតុណ្ហភាព​រក្សាវាជារឿងស្មុគស្មាញ។
រឿង​ដែលគ្រប់គ្នាគួរដឹង គឺ វ៉ាក់សាំងកូវីដ​ចំនួនពីរមុខ ដែល​ត្រូវបានបង្កើតដោយ Pfizer-BioNTech និង Moderna មាន​ប្រសិទ្ធិភាពប្រហែលជា ៩៥ ភាគរយរីឯ វ៉ាក់សាំង Oxford-AstraZeneca មានអត្រាប្រសិទ្ធភាព ៧០ ភាគរយទោះបីជាអាចខ្ពស់ជាងនេះបន្ទាប់ពីការកែកម្រិតថ្នាំ។ ប្រទេសចិនវិញ ក៏បានប្រកាសថា វ៉ាក់សាំងអសកម្មមួយរបស់ខ្លួនមានប្រសិទ្ធភាព ៧៩ ភាគរយដោយព្រមព្រៀងផ្តល់ការចាក់ឥតគិតថ្លៃដល់សាធារណជនចំនួន ៥០ លាននាក់នៅក្នុងក្រុមដែលមានអាទិភាពខ្ពស់ មុនចូលឆ្នាំខ្លួនពាក់កណ្តាលខែកុម្ភៈ។

អត្រាប្រសិទ្ធភាពក្នុងភាគរយខាងលើមិនអាចបញ្ឈប់ការឆ្លងបានទេ

មិនមែនរាល់ការសាកល្បងវ៉ាក់សាំងទាំងអស់កន្លងមក សុទ្ធតែបង្ហាញថាអាចការពារមនុស្ស​គ្រប់វ័យ​រួមទាំង​អ្នកជំងឺវ័យចំណាស់ឬអ្នកជំងឺធ្ងន់ធ្ងរនានា​បានដែរនោះឡើយ នេះជារឿង​ដែលគួរតែ​មានការយលើដឹងនិងទទួលយកត្រៀមចិត្ត​ទុកជាមុន។
អ្នកវិទ្យាសាស្ត្រកំពុងបន្តតាមដានយ៉ាងដិតដល់ថាតើអត្រាឆ្លងអាចធ្លាក់ចុះក្នុងឆ្នាំថ្មីនេះ ដែលផ្សារភ្ជាប់និងលទ្ធផល​វ៉ាក់សាំងព្រមជាមួយ​ឆន្ទៈសាធារណជនក្នុងការទទួលយកវាទៅក្នងរាងកាយដែរឬយ៉ាងណា។
នាយកមជ្ឈមណ្ឌលស្រាវជ្រាវការច្នៃប្រឌិតវិទ្យាសាស្ត្រនិងជីវវិទ្យានៅសាកលវិទ្យាល័យវ៉ាស៊ីនតោនលោក Michael Kinch បានមានប្រសាសន៍ថា រយៈពេលនៃការការពារ រក្សាគម្លាត​សីលធម៌ ទំនួលខុសត្រូវ នឹងកំណត់ថាតើវ៉ាក់សាំងពិតជាអាចបញ្ចប់ការរាតត្បាតបានឬអត់។
ភ័ស្តុតាងមិនល្អខ្លះ កំពុងកើនឡើងដែលបំភ័យ​យើងថា ការឆ្លងមេរោគធម្មជាតិបែបនេះ ប្រហែលជាមិនផ្តល់នូវភាពស៊ាំយូរអង្វែងការពាររាងកាយមនុស្សទេ គន្លឹះចម្បងគឺថាតើវ៉ាក់សាំងមួយណាដែល​ពិត​ជាអាចយកឈ្នះលើដែនកំណត់នេះបាន?

ប្រទេស​ខ្លះមិនទាន់សម្រេចចិត្ត​ជ្រើសរើសវ៉ាក់សាំង Covid-19 នៅឡើយ

នៅពេលដែលមនុស្សជាច្រើនសាទរចំពោះប្រសិទ្ធភាពខ្ពស់នៃវ៉ាក់សាំងកូវីដដែលទើបរកឃើញ លោក George Gao Fu ប្រធានមជ្ឈមណ្ឌលចិនដើម្បីការពារជំងឺឆ្លង (CDC) បានព្រមានអំពីផលប៉ះពាល់នៃវ៉ាក់សាំងនោះពេលដែលប្រើលើមនុស្សមានសុខភាពល្អ និងសង្ស័យ​អំពីការស្តុកមិនត្រឹមត្រូវ ។
បន្ថែមលើបញ្ហាជុំវិញកង្វះការផ្គត់ផ្គង់និងពិបាកដឹកជញ្ជូន បណ្តាប្រទេសខ្លះបានបង្ហាញការព្រួយបារម្ភ។
សូម្បីតែប្រទេសអភិវឌ្ឍន៍ដូចជាអាល្លឺម៉ង់ប្រឈមមុខនឹងបញ្ហាច្រើន ជាពិសេសដោយសារតែគេកំពុងប្រើវ៉ាក់សាំង របស់ BioNTech ដែលត្រូវការស្តុកត្រជាក់ខ្លាំង ។ កម្មករចំនួនប្រាំបីនាក់នៅមណ្ឌលមើលថែទាំសហគមន៍ ត្រូវបានចាក់ផ្តល់ឱ្យច្រឡំនូវថ្នាំវ៉ាក់សាំង Pfizer-BioNTech ចំនួន ៥ ដងលើសកំរិតដែលបានណែនាំ។ ហើយវ៉ាក់សាំងដដែលចំនួន ១,០០០ ដូសត្រូវបានប្រគល់ទៅគ្លីនិកវិញបន្ទាប់ពីត្រូវ​ដឹកស្តុកក្នុងឡាន​អាហារត្រជាក់ជំនួសកន្លែងស្តុកពិត​ដែលត្រូវការសីតុណ្ហភាពដល់ទៅ -៩៤ អង្សាសេ ៕

សាយ ពេជ្រ

ប្រភព SCMP

The post តើវ៉ាក់សាំងពិតជាជួយពិភពលោកឲ្យគ្រប់គ្រងលើវីរុសកូវីដ១៩បាន​ពិតប្រាកដមែន? appeared first on Kampuchea Thmey Daily.

ពិតទេថា យើងគេងសុបិនឃើញគេព្រោះគេនឹកយើង?
ចាស់ៗច្រើននិយាយថា បើនៅសុខៗយល់សប្តិឃើញមនុស្ស​ដែលខានឃើញគ្នាយូរ បានន័យថា មនុស្សនោះកំពុងគិតអំពីអ្នក! នេះអាចជាការភ្ញាក់ផ្អើលដ៏អស្ចារ្យសម្រាប់អ្នកនៅលីវដែលយល់សប្តិឃើញប្រុសស្អាត ឬស្រីក្នុងបេះដូងខ្លួន​តែសៀវភៅទស្សទាយ៍ពិតជាបាននិយាយដូច្នេះមែន។

ប្រសិនបើអ្នកសុបិន្តអំពីនរណាម្នាក់ដែលអ្នកមិនបានឃើញជាយូរមកហើយពួកគេក្នុងជីវិតពិត ទំនងជាបានគិតអំពីអ្នក នឹកអ្នក និយាយអំពីអ្នក ឬអាចនឹងលេចមុខនៅក្នុងជីវិតរបស់អ្នកឆាប់ៗនេះ។

ម៉្យាងវិញទៀតនៅពេលដែលអ្នកសុបិន្តអំពីមិត្តភក្តិអ្នករួមការងារ ឬសង្សាអតីត រឿងអ្វីមួយថ្មី​ទាក់ទិននឹងពួកគេ​មុខជាកើតមាន​ឆាប់ៗមិនខាន។ គេអាចកំពុងតែគិតអំពីអ្នក សន្និវាសនឹងនាំគេឱ្យមកទាក់ទាមអ្វីមួយនឹងអ្នកឡើងវិញ។ នៅពេលអ្នកឃើញពួកគេក្នុងសុបិន សូមយកចិត្តទុកដាក់ចំពោះសកម្មភាពឬភាសាកាយវិការរបស់ពួកគេ។ អ្នកនឹងកាត់យល់បានយ៉ាងឆាប់រហ័សថាតើពួកគេមានគំនិតវិជ្ជមានឬអវិជ្ជមានមកលើអ្នក។

ប្រសិនបើអ្នកមិនចង់បានមនុស្សនេះមកទាក់ទិនក្នុងជីវិតទេកុំនិយាយពីក្តីសុបិននេះទៅកាន់ពួកគេ។ ផ្ទុយទៅវិញប្រសិនបើការប្រាប់ពួកគេអំពីក្តីសុបិននោះអាចជួយបង្កើតនិស្ស័យចក្រវាលតភ្ជាប់គ្នា​ដែលអ្នកកំពុងស្វែងរក។

នៅពេលដែលអ្នកមានក្តីសុបិនអំពីនរណាម្នាក់ ជាការសំខាន់ក្នុងការចងចាំក្តីសុបិន្តឱ្យបានច្បាស់ ថាមានដំណើរ​ដូចម្តេចខ្លះ ដើម្បីយល់ច្បាស់ពីអត្ថន័យរបស់វា។

ខណៈពេលដែលអ្នកវិទ្យាសាស្រ្តមិនដឹងថា ហេតុអ្វីបានជាយើងមាន​សុបិនកើតមុនអ្វីមួយបម្រុងកើតក្នុងជីវិត​យើង វិជ្ជាភព និងតារាសាស្ត្រដឹងអត្ថន័យរបស់សុបិន​បើយើង​នៅមិននៅ ទៅយល់ប្តិឃើញគេម្នាក់នោះ៖

១ អ្នកចង់ឱ្យមនុស្សនោះមកចូលចិត្តឬស្រលាញ់ខ្លួន
នៅពេលអ្នកសុបិនអំពីនរណាម្នាក់ ជាសញ្ញាមួយថា ជីវិត​ពិតយើង​ចង់បានការយល់ព្រមចិត្តកាយ ឬការយកចិត្តទុកដាក់ពីពួកគេ។ នេះទំនងជាបណ្តាលមកពីការពិតដែលថាពួកគេបានព្រងើយកន្តើយនឹងអ្នក ឬមិនចូលរួមជាមួយគំនិតពិសេស​ក្នុងបេះដូងអ្នក។

២ អាចថា ម្នាក់នោះនឹងទទួលបានអត្ថប្រយោជន៍ពីអ្នក
ការមានក្តីសុបិនអំពីនរណាម្នាក់អាចជាសញ្ញាមួយទៀត ដែលប្រផ្នូលថា ពួកគេនឹងមកទាញយកប្រយោជន៍ពីអ្នកឬបណ្តាលឱ្យអ្នកឈឺចាប់ខាងផ្លូវចិត្ត។ ក្តីសុបិននេះអាចជាការព្រមានដែលអ្នកថែរក្សា ប្រាប់យើងឱ្យសង្ស័យចំពោះមនុស្សនេះនិងបំណងរបស់ពួកគេ ខ្លាចថា ទំនាក់ទំនងជាមួយមនុស្សនេះធ្វើឱ្យអ្នកងាយរងគ្រោះទាំងខាងផ្លូវចិត្តនិងហិរញ្ញវត្ថុ។

៣ ឃើញមនុស្សដដែលៗជាប់គ្នាច្រើនថ្ងៃអាចគេមានបំណងជួបយើង

រូបរាងរបស់មនុស្សជាក់លាក់ណាម្នាក់ កើតឡើងជាប់រដឹកនៅក្នុងក្តីសុបិន្តរបស់អ្នកមានន័យថា មានគេប្រាប់មុនអំពីអ្វីដែលជីវិតអ្នកអាចមានជាមួយពួកគេឆាប់ៗនេះ​អាចជា ការសហការ ការរកស៊ី ឬជួបចៃដន្យ​ឬស្រលាញ់គ្នាបាន។

៤ សុបិនអំពីនរណាកំពុងមានអារម្មណ៍ឯកកោសោកសៅ

អាចប្រាប់ថា​គេនោះក្នុងជីវិត​ពិតកំពុងនឹកមកដល់អ្នកយ៉ាងខ្លាំងហើយចង់ជួបអ្នក។

៥ បើឃើញគេនោះមកញ៉ែប៉ប្រែ

វាមិនពិបាកកាត់ន័យទេ​សុបិននេះត្រង់ណាស់ គឺគេកំពុងស្រលាញ់អ្នកពិតមែន​ចង់តែឱ្យអ្នកដទៃដឹងថា​អ្នកជាកម្មសិទ្ធិរបស់គេ​ជាឯកសិទ្ធិ​ដែលគេមិនចង់រំលែកជាមួយអ្នកណាទាំងអស់។

ដំណឹងល្អគឺថាពួកគេទំនងជាគិតអំពីអ្នកផងដែររាល់ពេល​អ្នកយល់សប្តិឃើញគេម្តងៗ ពិសេស​ពេលដែលឃើញគេមកនិយាយល្អៗ ស្និទ្ធស្នាលនឹងអ្នក៕

គ្រូ ឯម

ប្រភព៖ ryanhart

ចុចអាន៖ បើឃើញមានគេមកអង្អែលសក់ក្នុងសុបិន អាចថាដល់គូហើយ

ចុចអាន៖ ស្ករគ្រាប់ក្នុងសុបិន មានន័យថាអ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍

The post ពិតទេថា យើងគេងសុបិនឃើញគេព្រោះគេនឹកយើង? appeared first on Kampuchea Thmey Daily.

«មនុស្សពាល» យកសម្តីស្អប់ខ្ពើម និងការបរិហារផ្ទាល់ខ្លួន ជ្រកក្រោមលេស «សេរីភាពបញ្ចេញមតិ»
ការជជែកដេញដោលគ្នាអំពីសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា មិនមែន​ជារឿងថ្មីទេ ជាពិសេស​រាល់ពេល​ជនបរិហារកេរិ៍្ត និងអ្នកវាយប្រហារ​ ញុះញង់បង្កចលាចលសង្គមត្រូវបានចាប់ខ្លួន ប៉ុន្តែ ពាក្យ​ថា «ការនិយាយដោយសំអប់ គុំគួន និង​បទគំរាមកំហែងពាក្យសម្តី កម្រត្រូវបានគេយកមកពន្យល់ណាស់។​

ដើម្បីអាចបែងចែកបាននូវការនិយាយដោយសេរីនិងនិយាយដោយសំអប់

ពិភពលោក​បានកំណត់ការនិយាយប្រភេទ ហេតុផល ​«ខ្ពើមស្អប់» ទៅដល់បណ្តាសុន្ទរកថា ឃ្លា​ ប្រយោគ​រូបភាព​ស្នាដៃសិល្បៈ​សំឡេង​វីដេអូណា ដែលគ្មានន័យអ្វីក្រៅពីការបង្ហាញការស្អប់ខ្ពើមចំពោះក្រុមណាមួយ មនុស្ស​ណាម្នាក់ ជាតិសាសន៍​ សាសនា ជាពិសេសការប្រាស្រ័យទាក់ទងណាក្តី ដែលទំនងជាអាចញុះញង់បញ្ឆេះ​ការខ្ពើមស្អប់​ខឹងសម្បារ និង​អាច​បង្កឱ្យមានអំពើហិង្សាគ្រប់ទម្រង់ ។

ការនិយាយបង្កាច់បង្ខូចឬបំពក់អារម្មណ៍នៃការស្អប់គ្នារវាងក្រុមណាមួយ ក្នុងតំបន់ឬក្រុមសហគមន៍ផ្សេងៗគ្នាបង្កើតបានជាបទចោទប្រកាន់ព្រហ្មទណ្ឌក្រោមមាត្រាភាគច្រើននៃប្រទេសប្រជាធិបតេយ្យដែលមានការអភិវឌ្ឍ មានច្បាប់ដែលរឹតត្បិតការនិយាយព្រោះស្អប់(មិនមែនព្រោះប្រយោជន៍)រួមមាន អូស្រ្តាលី ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ឥណ្ឌាអាហ្វ្រិកខាងត្បូង ស៊ុយអែត នូវែលហ្សេឡង់ និង ចក្រភពអង់គ្លេស។

ការនិយាយប្រភេទ ហេតុផល​«ខ្ពើមស្អប់»ត្រូវបានប្បញ្ញត្តិនៅក្នុងប្រទេសឥណ្ឌាដោយរដ្ឋធម្មនុញ្ញតាមមាត្រា ១៩ (២) ដែលផ្តល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលចែងផងដែរចំពោះការរឹតត្បិតសមហេតុផលប្រឆាំងនឹងការបញ្ចេញមតិណាមានចេតនាញុះញង់ មាន​កំហឹងផ្ទាល់ខ្លួន បង្កអសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុជីវធម៌ ឬសីលធម៌ ឬនៅក្នុងទំនាក់ទំនង ការមើលងាយតុលាការ ការបរិហារកេរ្តិ៍ឬការញុះញង់ឱ្យមានទំនោរខ្ពើមស្អប់ជាមួយ​ខ្លួន​ឬទៅប្រព្រឹត្តបទល្មើសហិង្សា។ល។

នៅសហរដ្ឋអាមេរិកសេរីភាពក្នុងការបញ្ចេញមតិក្នុងវិសោធនកម្មដំបូងនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបែងចែកជាពីរប្រភេទ គឺច្បាប់ដែលមានគោលបំណងដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងច្បាប់ដែលមានគោលបំណងការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ត្បិតតែ​ធម្មជាតិសកលនៃអ៊ីនធឺណិតធ្វើឱ្យមានការលំបាកក្នុងការកំណត់ព្រំដែននៃ ការសរសេរ ការផលិតវីដេអូ​ តែអ្វី ដែលញុះញង់ឱ្យមានការរើសអើង អរិភាព ឬអំពើហិង្សាត្រូវហាមឃាត់ដោយច្បាប់ ។

តើអ្វីកើតឡើងនៅពេលបុគ្គលប្រើសេរីភាព​នៃការបញ្ចេញមតិព្រោះគំនិតស្អប់ផ្ទាល់ខ្លួន?
សេរីភាពនេះច្រើនតែត្រូវបានប្រើប្រាស់ខុស ក្នុងការធ្វើឱ្យមាន​ជនរងគ្រោះ ដូចជាសិល្បករ អ្នកសារព័ត៌មាន អ្នកធុរកិច្ចនិងសកម្មជននយោបាយ បុគ្គលសាធារណៈ ដែលរងការច្រណែន ហើយវាយប្រហារព្រោះចិត្ត​ប្រឆាំងស្អប់ ដែលជារឿយៗគ្មាន​ភស្តុតាង មិនពឹងផ្អែកលើតថភាព ប្រើអារម្មណ៍ចោទប្រកាន់ជាធំ តែពេលប្រឈម​នឹងចំណាត់ការច្បាប់​បែរជាអះអាងថាជាសិទ្ធិក្នុងការបញ្ចេញមតិ។

តើច្បាប់អន្តរជាតិវិញ តើសុន្ទរកថាឬការបញ្ចេញមតិព្រោះស្អប់ គឺជាអ្វី?
មិនមាននិយមន័យដែលបានព្រមព្រៀងជាអន្តរជាតិសម្រាប់ការនិយាយស្តីព្រោះអារម្មណ៍ស្អប់ទេ តែយោងតាមអង្គការសហប្រជាជាតិសុន្ទរកថារបៀប«ស្អប់និងចាត់ថ្នាក់​រើសអើង» ត្រូវបានកំណត់ថាជាប្រភេទនៃការប្រាស្រ័យទាក់ទងឬឥរិយាបទដែលវាយប្រហារ ការរើសអើង។

ច្បាប់សិទិ្ធមនុស្សអន្តរជាតិបានកំណត់ស្តង់ដារដែលរដ្ឋនានាត្រូវបានគេសន្មត់ថាប្រកាន់ខ្ជាប់នូវសេចក្តីណែនាំរឹងមាំប្រឆាំងនឹងការនិយាយស្តីព្រោះ«ស្អប់ឬគំនុំ ផលប្រយោជន៍បុគ្គល» នៅក្នុងយុត្តាធិការរបស់ពួកគេ។

ទោះបីជាសិទ្ធិចាំបាច់ក្នុងការនិយាយដោយសេរីគឺជាសិទ្ធិមូលដ្ឋានក៏ដោយ ក៏មានការរឹតត្បិតធំៗមួយចំនួនដែលត្រូវអនុវត្តជាមួយវាដែរ។ យោងតាមមាត្រា ១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ (ICCPR) សិទ្ធិសេរីភាពនៃការបញ្ចេញមតិអាចត្រូវបានកំណត់ដើម្បីគោរពសិទ្ធិអ្នកដទៃនិងផលប្រយោជន៍នៃសណ្តាប់ធ្នាប់សុខភាពសាធារណៈឬសីលធម៌។

មនុស្សពាលពូកែដៀលត្មះនៅព័ទ្ធបំផ្លាញ​សន្តិសុខកម្ពុជា

វប្បធម៌ដៀលត្មះ មាក់ងាយ​ជេរប្រមាថ ប្រើពាក្យ «ល្ងង់» «ឡប់» «ល្ងើ» ។ល។ មិនមាន​ជាចរិតនៃការនិយាយដោយសេរីសិទ្ធិក្នុងការបញ្ចេញមតិទេ តែជាភាពពាល និងអវិជ្ជា អសីលធម៌នៃបុគ្គល ។ រាល់ការបញ្ចេញមតិដែលអមមកជាមួយ​នូវ ភាពពិត គុណតម្លៃ និងការគោរពគ្នា ព្រមជាមួយ​ការបង្ហាញ​ជារួមនូវ ហេតុផល​ដើមចម ក៏ដូចជា​ដំណោះស្រាយរាប់ថាជាសេរីភាពនៃការបញ្ចេញមតិ ចំណែកការនិយាយស្តីចង្អុលកំហុស បំភ្លៃ បំភាន់​ប្រមាថ ពន្យុះបែបទុច្ចរិត ជាចេតនាជាន់ពន្លិចសេរីភាព​ក្នុងការ​ទទួលបានព័ត៌មាន​ត្រឹមត្រូវ​នៅកម្ពុជា។ ទាំងសេរីភាពនៃការនិយាយ និងសេរីភាពខាងការទទួលបាន ការនិយាយមួយត្រឹមត្រូវមានសីលធម៌ ហ៊ាន​ទទួលខុសត្រូវ គឺចាំបាច់ដូចគ្នាចំពោះលទ្ធិប្រជាធិបតេយ្យ។

យើង​មាន​សិទ្ធិក្នុងការកាន់កាប់មតិខ្លួនឯងនិងជំទាស់នឹងគំនិតរបស់អ្នកដទៃតែពំុមែន​ដៀលត្មះអ្នកដទៃនោះទេ។

ទាំងនេះមិនមែនជាដំណើរប្រើសិទ្ធិស្របច្បាប់តាមលក្ខណៈប្រជាធិបតេយ្យទេហើយ​ ការអត់អោនក៏មិនមែនជាដំណោះស្រាយដែរ ៕

វង្ស​បុត្រា

The post «មនុស្សពាល» យកសម្តីស្អប់ខ្ពើម និងការបរិហារផ្ទាល់ខ្លួន ជ្រកក្រោមលេស «សេរីភាពបញ្ចេញមតិ» appeared first on Kampuchea Thmey Daily.

អត្ថន័យនៃសុបិន​ឃើញ​អង្គុយ​នឹង​តុបរិភោគអាហារ
សុបិន្តអំពីតុបរិភោគអាហារជាធម្មតាមានន័យថា នឹង​បង្កើនការចំណាយ។

រីឯ​ការសុបិនញ៉ាំនៅនឹង​តុបែរជាបង្ហាញថា ខ្លួនអ្នកនឹងត្រូវបានគេ​លើកកម្ពស់កេរ្តិ៍ឈ្មោះ សង្គម​ ការងារ​អាជីព​តម្លៃ​ក្នុងជីវិតគ្រួសារកើនឡើង កេរ្តិ៍ឈ្មោះហើយអាជីពរបស់អ្នកនឹងរីកចម្រើន។

ស្ត្រីវិញ ពេលសុបិនញ៉ាំអាហារ​នៅនឹង​តុជាមួយប្តីរបស់នាង ច្រើនបង្ហាញពីការមានផ្ទៃពោះ។

អ្នកជំនួញណា គេ​ងសុបិនឃើញញ៉ាំអាហារ នៅនឹង​តុ ប្រផ្នូលថា អាជីវកម្មមានការរីកចម្រើន អាចនឹងពង្រីកទៅក្រៅប្រទេស។

សុបិនឃើញការជូតតុអាហារ សម្អាត ជិវិតពិត​នឹងត្រូវបានតំឡើងឋានៈទៅកាន់កាប់ទីតាំងការងារ​ឬតំណែង​សង្គមខ្ពស់។

សុបិនដើររក ឬទិញបានតុអាហារ ប្រាប់ឲ្យចាប់ផ្តើមអាជីវកម្មថ្មីឬជំនួញថ្មីក្នុងពេលក្រោកឡើង។

សុបិនថាមានស្រមោចនៅលើតុបរិភោគ ញាតិសន្ដាននិងមិត្តភក្តិដែលរស់នៅកន្លែងដាច់ស្រយាលជិតនឹងមកលេង។

សុបិននៃតុអាហារទទេបង្ហាញពីជម្លោះដែលបណ្តាលមកពីភាពក្រីក្រ។ ចំណែកសុបិនថាតុនឹងរំកិលផ្លាស់ប្តូរដោយខ្លួនឯង ប្រផ្នូលបង្ហាញថា មាន​ការមិនពេញចិត្តក្នុងជីវិតត្រូវស្វែងរកការធូរស្បើយ ដោយ​ផ្លាស់ប្តូរគោលដៅជាក់លាក់។

សុបិនអំពីតុអាហារកខ្វក់មានន័យថា អ្នកនឹងមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាបះបោររបស់កូនៗ ឬនិយោជិកប៉ុន្តែចុងក្រោយ​នឹង​អាច​ដោះស្រាយបញ្ចប់ដោយក្តីរីករាយ បន្ទាប់ពីការឈ្លោះប្រកែកគ្នា។

សុបិនថានរណាម្នាក់មកឈរឬអង្គុយនៅលើតុបាយបង្ហាញថាមនុស្សនោះនឹងបង់ថ្លៃអាកប្បកិរិយាដែលមិនសមហេតុផល ដើម្បីសំរេចគោលដៅរបស់ពួកគេ ដោយមិនគិតអំពីអ្នកដទៃ។

បើយល់សប្តិ ឃើញតុបរិភោគអាហារមួយដែលមានម្ហូបត្រៀមរួចជាស្រេចដើម្បីបម្រើយើង មានន័យថា នេះជាការ​ទទួលពរជ័យ ការលួងលោមជីវិត ការស្រោចស្រង់ផ្នែកហិរញ្ញវត្ថុ និងស្ថានភាពជ័យជំនះលើសត្រូវ។ ក្នុងសុបិន ម្ហូបដែលដាក់នៅលើតុតំណាងឱ្យជ័យភណ្ឌ។

ការអង្គុយហូបអាហារ​លើតុបាយនៅក្នុងក្តីសុបិនមានន័យថា យើងនឹង​ចូលរួមជាមួយក្រុមមនុស្ស​ដ៏អស្ចារ្យ ល្បីៗ មានឋានៈ ។ ប្រសិនបើអាហារត្រូវបានដាក់នៅលើតុ ជាប្រភេទម្ហូបល្អ ស្អាត និង បាយឬនំប៉័ងស្រស់ជាអាហារមូលដ្ឋាន នៅក្នុងក្តីសុបិន មានន័យថា ស្នេហារវាងមិត្តភក្តិនិងបងប្អូនកាន់តែ​ជ្រាលជ្រៅឡើង។ បើឃើញ​មានតែអាហារតិចតួចនិងនំប៉័ងខ្លះៗនៅលើតុក្នុងសុបិនមានន័យថា ខ្វះសេចក្តីស្រឡាញ់រវាងបងប្អូន។ ការទទួលយកចំណែកចែកនំប៉័ងឬបាយជាមួយនរណាម្នាក់នៅក្នុងក្តីសុបិន មានន័យថា ជាស្នេហាពិត សាមគ្គីភាព។

ប្រសិនបើសុបិន​ឃើញមុខម្ហូបមួយឬពីរនៅលើតុរៀបទុកស្រេចឱ្យខ្លួន មានន័យថា ប្រាក់ចំណេញសម្រាប់ខ្លួនឯងនិងការផ្គត់ផ្គង់សម្រាប់អ្នកនៅក្នុងបន្ទុក កំពុង​មកដល់ហើយ កុំព្រួយអ្វីទាំងអស់ពីពេលនេះទៅ។

គ្រូ ឯម

ចុចអាន៖ បើឃើញស៊ុបឆ្នាំង នៅក្នុងសុបិន កុំមើលរំលង មិនមែន​លេងៗទេ

ចុចអាន៖ ហុងស៊ុយដើមទទឹមក្នុងផ្ទះ​ ទាក់ទិននិងលាភមានកូន

The post អត្ថន័យនៃសុបិន​ឃើញ​អង្គុយ​នឹង​តុបរិភោគអាហារ appeared first on Kampuchea Thmey Daily.

សុបិន្តអំពីម្ហូប គ្រប់យ៉ាង​មានបកស្រាយ​ក្នុងនេះ
អាហារតំណាងឱ្យទ្រព្យសម្បត្តិ ភាពរុងរឿង ភាពរីករាយនិងភាពបរិបូរណ៍នៃជីវិតយើង ម្ល៉ោះហើយនៅពេលណាបានសុបិនអំពីម្ហូបអាហារ អត្ថន័យជារឿយៗ ជានិមិត្តរូបនៃរបៀបរស់នៅ និងសេដ្ឋកិច្ច ក៏ដូចជាទំនាក់ទំនងផ្ទាល់ខ្លួន(សុភមង្គលគូស្នេហ៍)របស់យើង។

អាហារឬម្ហូបបរទេស ដូចជា ចិនឬបារាំងក្នុងសុបិន មានអត្ថន័យពិសេសសម្រាប់ជីវិត គឺ​នឹង​បានផលពីការរកស៊ី​លើសពីតម្រូវការ​ អាចឈាន​ដល់មាន​កម្មវិធីជប់លៀងឬដំណើរកម្សាន្ត។

សុបិនលើតុដែលពោរពេញទៅដោយអាហារមានគុណភាព នោះគឺជាសញ្ញាល្អណាស់ ដែលបង្ហាញពីការកើនឡើងនៃបរិមាណទ្រព្យសម្បត្តិ ឬភាពបរិបូរណ៍និងភាពរុងរឿងនៃជីវិត។

សុបិនបរិភោគអាហារដែលមានជាតិពុល អាចជាសារមួយអំពីរឿងមិនល្អក្នុងជីវិតរបស់យើងដែលតោងបំបាត់ចោលដូចជា ឥរិយាបទអាក្រក់ ទម្លាប់ឬទំនាក់ទំនងមិនល្អនានា។

សុបិនកំពុងញ៉ាំចំណីអាហារ អាចតំណាង​ឱ្យការផ្លាស់ប្តូរពី​របៀបរស់នៅសាមញ្ញសព្វថ្ងៃ ក្លាយជា​ជីវិតមួយ​គួរឱ្យចាប់អារម្មណ៍ឡើងៗ។ ចំណែកឯប្រសិនបើសុបិនលួចឬចង់ញ៉ាំចំណីអ្នកដទៃនោះបង្ហាញពីជំងឺនិងសំណាងអាក្រក់ឆាប់ៗនេះ។ ដូចគ្នានេះ​បើឃើញ​ខ្លួន​ត្រម៉ង់ត្រម៉ោច ញ៉ាំតែម្នាក់ឯង ក្តីសុបិននោះជាធម្មតាគឺជាសញ្ញាបង្ហាញពីការខាតបង់។

សុបិនឃើញញ៉ាំតែម្នាក់ឯងហើយរីករាយជាមួយវា – ប្រសិនបើអ្នកញ៉ាំតែម្នាក់ឯងហើយរីករាយនឹងអាហារដែលអ្នកកំពុងញ៉ាំក្តីសុបិននោះគឺជាសញ្ញាល្អ ហើយជាធម្មតាបង្ហាញពីសេចក្តីអំណរនិងសុភមង្គលអាថ៌កំបាំង ដែលយើង​កំពុងរង់ចាំនិងឈាន​មកដល់ឆាប់ៗនេះ។

សុបិន្តនៃការញ៉ាំអាហារដែលគេរៀបឱ្យ – ប្រសិនបើសុបិនញ៉ាំអាហារអ្នកណាម្នាក់រៀបចំឱ្យយើង គឺជាសញ្ញាល្អខ្លាំង។ ក្តីសុបិនធុននេះជារឿយៗបង្ហាញពីការរីកចម្រើននិងជោគជ័យភ្លាមៗពិបាកត្រៀមដឹងមុន។ ក៏អាចជានិមិត្តរូបនៃសុភមង្គល ទទួលបានការឱ្យតម្លៃ ក្នុងសេចក្តីស្រឡាញ់និងមិត្តភាពស្មោះត្រង់ផងដែរ។

សុបិនបានញ៉ាំអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ – ជាសញ្ញាល្អដែលបង្ហាញពីរយៈពេលសន្តិភាពនៅកៀកខាងមុខ ជីវិត​ដំណើរការ​ដោយគ្មានឧបសគ្គនិងបញ្ហា។

សុបិនបរិភោគអាហារដែលគ្មានរសជាតិ -ជាសញ្ញាអាក្រក់បង្ហាញពីអារម្មណ៍មិនសប្បាយចិត្តឬខកចិត្តដោយសារតែអ្វីមួយ។ ពេលខ្លះវាអាចជាសញ្ញានៃជំងឺ ឬមនុស្សជិតស្និទ្ធយើង​អាចនឹងជួបប្រទះបញ្ហា​ឆាប់ៗនេះ។

សុបិនមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ -ជាការព្រមានពីរាងកាយរបស់អ្នកថា អាហារដែលអ្នកកំពុងទទួលទានមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។

សុបិនឃើញម្នាក់បរិភោគអាហារនៅមុខអ្នក – ប្រសិនបើមាននរណាម្នាក់កំពុងញ៉ាំបាយឬអ្វីៗនៅមុខអ្នកនៅក្នុងក្តីសុបិនរបស់អ្នកនោះមិនមែនជាសញ្ញាល្អទេ។ជារឿយៗបង្ហាញពីជំងឺដែលអាចកើតមានរបស់មនុស្សដែលកំពុង​បរិភោគនៅពីមុខអ្នក។

សុបិនឃើញនរណាម្នាក់មកទទួលយកអាហាររបស់អ្នក – មិនមែនជាសញ្ញាល្អទេអាចជាសញ្ញានៃការក្បត់ដោយនរណាម្នាក់ដែលអ្នកទុកចិត្តខ្លាំង ហើយ​ក៏អាចបង្ហាញពីការបែកគ្នាពីមនុស្សដែលអ្នកស្រឡាញ់។

សុបិននៃការបរិភោគអាហារច្រើន ហល់-អាចបង្ហាញពីចំណង់ផ្លូវភេទខ្លាំងក្លា ចំពោះនរណាម្នាក់និងកង្វះការគ្រប់គ្រងខ្លួនឯងពេលនៅជាមួយ​មនុស្សនោះ។

សុបិនស្លាក់អាហារនឹងបំពង់ក – អាចជានិមិត្តរូបនៃអ្វីមួយឬលទ្ធផល​លុយកាក់​ដែល​មិនអាចទទួលយកបានងាយស្រួលត្រូវការ​ព្យាយាមធ្វើច្រើនជាងអ្វីដែលអ្នកអាចធ្វើបានទៀត។

សុបិនបរិភោគអាហារកាកសំណល់– អាចបង្ហាញពីតម្រូវការក្នុងការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងជីវិតរបស់អ្នកដែលនឹងក្លាយជាបុព្វហេតុនៃសុភមង្គល។

សុបិនឃើញខ្លួនឯងចម្អិនម្ហូប – ជាសញ្ញាល្អ។ សកម្មភាពរីករាយមួយចំនួននឹងកើតមានឡើងឆាប់ៗដូចជាទៅកន្លែងណាមួយស​ប្បាយៗ ឬត្រូវបានមិត្តភក្តិខ្លះដែលអ្នកមិនបានឃើញជាយូរមកហើយមកលេង​។ បើក្នុងសុបិននោះ​ឃើញយើងរីករាយក្នុងការរីករាយក្នុងការចម្អិនម្ហូបជារឿយៗបង្ហាញឱ្យដឹងមុន ពីការទទួលបានរង្វាន់និងការសរសើរចំពោះការងារល្អរបស់អ្នក អាចបង្ហាញថាត្រូវបានគោរពឱ្យតម្លៃ​ដោយនរណាម្នាក់។ សុបិន្តនៃការកាត់ចែក​រំលែក ដួសចំណីអាហារ ជាសញ្ញាល្អដែលបង្ហាញពីភាពជោគជ័យនៃការខិតខំរបស់អ្នក។

សុបិនត្រូវបានផ្តល់ ឬរៀបអាហារជូនដោយនរណាម្នាក់ – ជាសញ្ញាល្អដែលបង្ហាញពីសុភមង្គលធំ​ក្នុងជីិវិត​អ្នកនឹងជួបប្រទះឆាប់ៗនេះ។

សុបិនការទិញចំណីអាហារ – ជាសញ្ញានៃភាពប្រសើរឡើងស្ថានភាពហិរញ្ញវត្ថុ។

សុបិនឃើញនរណាម្នាក់មកសុំទានអាហារ – ជាសញ្ញាអាក្រក់បង្ហាញពីការអស់សង្ឃឹម ការបែកបាក់គ្នា។

សុបិនក្នុងការស្វែងរកអាហារ – ច្រើនតែបង្ហាញពីការស្វែងរកការងារថ្មី។ ជាសះស្បើយយ៉ាងឆាប់រហ័សពីជំងឺ។

សុបិនចែករំលែកអាហាររបស់អ្នកជាមួយនរណាម្នាក់ – ជាសញ្ញាល្អ។ ក៏បង្ហាញពីទំនាក់ទំនងគ្រួសារល្អឡើងៗ និងភាពស្និទ្ធស្នាល រវាងអ្នកនិងសមាជិកគ្រួសារនានាផងដែរ។

សុបិនឃើញឬញុំាអាហារផ្អូម – មិនមែនជាសញ្ញាល្អទេនឹង​មានអារម្មណ៍រំជួលចិត្តដោយសារតែអ្វីមួយកើតមាន​ឡើង។បង្ហាញពីការបាត់បង់ និងការលំបាកផ្នែកហិរញ្ញវត្ថុឆាប់ៗនេះ ឬអាចជាការប្រកាសអំពីការក្ស័យធន។

សុបិនប្រមូលខ្ចប់ទុកម្ហូប – បង្ហាញពីការភ័យខ្លាចការបាត់បង់ឬមិនមានគ្រប់គ្រាន់។ គួរតែដោះស្រាយការភ័យខ្លាចទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បង្កើនទំនុកចិត្ត​ខ្លួនឯងឡើងមកវិញ។

គ្រូ ឯម

ចុចអាន៖ ទឹកក្រូចកំប៉ុង​ (Soft Drinks) ក្នុងសុបិនភាគច្រើនជាសុភមង្គល

ចុចអាន៖ ដឹងមុនពីប្រផ្នូលក្នុងសុបិនឃើញ «ទូរសព្ទ» ឬទំនាក់ទំនងនានា

The post សុបិន្តអំពីម្ហូប គ្រប់យ៉ាង​មានបកស្រាយ​ក្នុងនេះ appeared first on Kampuchea Thmey Daily.