Connect with us

អាជីព

ហេតុផល​ធំៗដែល​មនុស្ស​ជាច្រើន​មិនសម្រេចបានអ្វីសោះក្រោយវ័យ ៥០ ឆ្នាំ

បានផុស

នៅ

ការសម្រេចបានអ្វីមួយ ទាមទារការយល់ដឹងអំពី​អ្វីដែលខ្លួនចង់បានសម្រាប់ឆាកជីវិត​ឲ្យបាន​ច្បាស់លាស់សិន ។ មនុស្ស​ជាច្រើន​ដឹងត្រឹមថា​ ខ្លួន​ចង់បានផ្ទះ ឡាន និងគ្រួសារមួយ មិនដឹងថា អាជីព​វិជ្ជាជីវៈ​ខុសពីជីវិតឯកជនបែបណាឡើយ ។

វិធីធ្វើឲ្យមានតុល្យភាពជីវិតផ្ទាល់ខ្លួននិងវិជ្ជាជីវៈសំខាន់ខ្លាំងព្រោះ នៅពេលអ្នកកាន់តែចាស់ ការទទួលខុសត្រូវអាជីពនិងផ្ទាល់ខ្លួនរបស់អ្នកទាំងពីររីកលូតលាស់។ ពេលខ្លះវាលឿនពេកក្នុងការគ្រប់គ្រងដំណើរលូតលាស់របស់ផ្នែកទាំងពីរនេះ។ ការរក្សាបាននូវតុល្យភាពជីវិតការងារមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យខ្លួនយើងរីករាយព្រោះយល់ថារស់នៅមាន​តម្លៃនិងមានផលិតភាព ខណៈសុខុមាលភាពរបស់អ្នកដែលនៅជុំវិញយើងក៏ត្រូវការមាន ដើម្បីអាចរក្សាលំនឹងទាំងពីរផ្នែកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជោគជ័យ​ខ្លាំង គឺការចាត់ចែងបាននូវតុល្យភាព៖ ការទទួលបានជោគជ័យមិនមែនមានន័យថា រកលុយបានច្រើននោះទេ គឺទទួលបានជោគជ័យនៅគ្រប់ផ្នែកនៃជីវិត។ តុល្យភាពជីវិតសំខាន់ពីរ គឺ​ការងារនិងរឿងគ្រួសារ មួយណាក៏បាត់មិនបានដូចគ្នា ដូច្នេះ​ជាជាង​រើសយកមួយល្អបំផុត យើង​សូវយកទាំងពីរ ទោះបាន​ជោគជ័យ​ត្រឹមកម្រិត​មធ្យម ។ អ្វីដែលសំខាន់គឺការដឹងថា ពេលណាអ្នកកំពុងធ្វើការ និងពេលណាដែលត្រូវនៅជាមួយគ្រួសារ។ មនុស្ស​ខ្លះ​ខ្លាចប្តីប្រពន្ធរហូត​ដល់អនុញ្ញាត្តិឱ្យមកអុ​កឡុក ដល់កន្លែងធ្វើការ​តាមដាន រញ៉េរញ៉ៃជាមួយមិត្តរួមការងារ ពេលពិភាក្សាការងារក៏មានប្តីប្រពន្ធមកអង្គុយស្តាប់ដឹងឮជាមួួយ ការលួចពេលម៉ោងកន្លែងកំពុងធ្វើការទៅដឹកប្រពន្ធប្តី ឬណាត់ជួបស្នេហា ​ ជាទង្វើនៃមនុស្ស​មិនបានការ ដែល​ក្រោយមកគ្មាន​អ្នកណាចង់យកមកទៀតឡើយ សូម្បីត្រឹមជាបុគ្គលិកធម្មតាក្តី។

បានអត្ថប្រយោជន៍ច្រើនបំផុតទាំងពេលវេលាផ្ទាល់ខ្លួននិងពេលវេលាវិជ្ជាជីវៈគឺត្រូវដឹងពីអ្វីដែលអ្នកនៅជុំវិញយើងកំពុងធ្វើ សង្គមវិវត្តដល់ណា និង​គេត្រូវការអ្វីខ្លះ។ មិនអាចយកលេសថាឱបកូន ហើយបោះបង់ចោល​ទីតាំងខ្លួនឯងក្នងសង្គម​ទៅពឹងផ្អែក​តែលើប្តី​ឬប្រពន្ធទេ។ ការរចនាកាលវិភាគជីវិតបានល្អ មានន័យថា យើងដឹងថា បើមានកូនប៉ុន្មាន​អាចរ៉ាប់រង​រួចទាំងពេលវេលា​សម្រាប់ការងារនិងសម្រាប់ស្នេហាក្រុមគ្រួសារ​។

វិភាគពេលវេលាថាពេលណាដែលជីវិត​អាចសម្រុកខ្លាំង វ័យណាទើបសម្រាកបាន? មនុស្ស​ដែលផ្តេកផ្តួលតាមព្រេងនិស្ស័យ មិនមាន​ផែនការច្បាស់ នឹង​មានជីវិត​លំបាកទៅៗ ព្រោះមិនមានតុល្យភាព​រវាងរឿងទាំងពីរ​ ហើយ​ភាគច្រើន​ចុងក្រោយនឹងបរាជ័យ​ទាំងស្រុងដោយសារទាំងការងារនិងស្នេហា បើបាត់ម្ខាងណា​នឹង​មានបញ្ហាដូចគ្នា។

ការសម្រេចបានធំៗក្នុងជីវិត គឺមិនមែន​ចំនួន​កូនៗដែលយើងបង្កើតឡើងមកនោះទេ ​ក៏មិនមែន​តួនាទីធំនៅកន្លែងធ្វើការ​ដែរ។ សមិទ្ធិផល​បី ដែល​មនុស្ស​ជាច្រើន​លើលោកទទួលស្គាល់ថា​ ពិតជាជោគជ័យក្នុងជីវិត​ គឺការរស់នៅ បានសប្បាយចិត្ត (មានពេលដើរកម្សាន្តទាន់នៅដើររួច) ធ្វើការ​បានការគោរព(ចេះគោរពខ្លួនឯងនិងមិនឡេមឡឺម) និងចេះជួយអ្នកដទៃ (បន្សល់ទុកអ្វីមួយ​វិញដល់ផែនដីមុនពេលស្លាប់ទៅ )។

ប្រភព Forbes

ចុចអាន ៖ មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

ចុចអាន ៖ ជំនាញថ្មី ៥ ប្រភេទដែលបញ្ជាលើទីផ្សារ​ពាណិជ្ជកម្ម នាពេលអនាគតបានមាន​អ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ចរាចរណ៍៨ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៩ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម៦ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម