នយោបាយ
«មនុស្សពាល» យកសម្តីស្អប់ខ្ពើម និងការបរិហារផ្ទាល់ខ្លួន ជ្រកក្រោមលេស «សេរីភាពបញ្ចេញមតិ»
ការជជែកដេញដោលគ្នាអំពីសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា មិនមែនជារឿងថ្មីទេ ជាពិសេសរាល់ពេលជនបរិហារកេរិ៍្ត និងអ្នកវាយប្រហារ ញុះញង់បង្កចលាចលសង្គមត្រូវបានចាប់ខ្លួន ប៉ុន្តែ ពាក្យថា «ការនិយាយដោយសំអប់ គុំគួន និងបទគំរាមកំហែងពាក្យសម្តី កម្រត្រូវបានគេយកមកពន្យល់ណាស់។
ដើម្បីអាចបែងចែកបាននូវការនិយាយដោយសេរីនិងនិយាយដោយសំអប់
ពិភពលោកបានកំណត់ការនិយាយប្រភេទ ហេតុផល «ខ្ពើមស្អប់» ទៅដល់បណ្តាសុន្ទរកថា ឃ្លា ប្រយោគរូបភាពស្នាដៃសិល្បៈសំឡេងវីដេអូណា ដែលគ្មានន័យអ្វីក្រៅពីការបង្ហាញការស្អប់ខ្ពើមចំពោះក្រុមណាមួយ មនុស្សណាម្នាក់ ជាតិសាសន៍ សាសនា ជាពិសេសការប្រាស្រ័យទាក់ទងណាក្តី ដែលទំនងជាអាចញុះញង់បញ្ឆេះការខ្ពើមស្អប់ខឹងសម្បារ និងអាចបង្កឱ្យមានអំពើហិង្សាគ្រប់ទម្រង់ ។
ការនិយាយបង្កាច់បង្ខូចឬបំពក់អារម្មណ៍នៃការស្អប់គ្នារវាងក្រុមណាមួយ ក្នុងតំបន់ឬក្រុមសហគមន៍ផ្សេងៗគ្នាបង្កើតបានជាបទចោទប្រកាន់ព្រហ្មទណ្ឌក្រោមមាត្រាភាគច្រើននៃប្រទេសប្រជាធិបតេយ្យដែលមានការអភិវឌ្ឍ មានច្បាប់ដែលរឹតត្បិតការនិយាយព្រោះស្អប់(មិនមែនព្រោះប្រយោជន៍)រួមមាន អូស្រ្តាលី ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ឥណ្ឌាអាហ្វ្រិកខាងត្បូង ស៊ុយអែត នូវែលហ្សេឡង់ និង ចក្រភពអង់គ្លេស។

ការនិយាយប្រភេទ ហេតុផល«ខ្ពើមស្អប់»ត្រូវបានប្បញ្ញត្តិនៅក្នុងប្រទេសឥណ្ឌាដោយរដ្ឋធម្មនុញ្ញតាមមាត្រា ១៩ (២) ដែលផ្តល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលចែងផងដែរចំពោះការរឹតត្បិតសមហេតុផលប្រឆាំងនឹងការបញ្ចេញមតិណាមានចេតនាញុះញង់ មានកំហឹងផ្ទាល់ខ្លួន បង្កអសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុជីវធម៌ ឬសីលធម៌ ឬនៅក្នុងទំនាក់ទំនង ការមើលងាយតុលាការ ការបរិហារកេរ្តិ៍ឬការញុះញង់ឱ្យមានទំនោរខ្ពើមស្អប់ជាមួយខ្លួនឬទៅប្រព្រឹត្តបទល្មើសហិង្សា។ល។
នៅសហរដ្ឋអាមេរិកសេរីភាពក្នុងការបញ្ចេញមតិក្នុងវិសោធនកម្មដំបូងនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបែងចែកជាពីរប្រភេទ គឺច្បាប់ដែលមានគោលបំណងដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងច្បាប់ដែលមានគោលបំណងការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ត្បិតតែធម្មជាតិសកលនៃអ៊ីនធឺណិតធ្វើឱ្យមានការលំបាកក្នុងការកំណត់ព្រំដែននៃ ការសរសេរ ការផលិតវីដេអូ តែអ្វី ដែលញុះញង់ឱ្យមានការរើសអើង អរិភាព ឬអំពើហិង្សាត្រូវហាមឃាត់ដោយច្បាប់ ។
តើអ្វីកើតឡើងនៅពេលបុគ្គលប្រើសេរីភាពនៃការបញ្ចេញមតិព្រោះគំនិតស្អប់ផ្ទាល់ខ្លួន?
សេរីភាពនេះច្រើនតែត្រូវបានប្រើប្រាស់ខុស ក្នុងការធ្វើឱ្យមានជនរងគ្រោះ ដូចជាសិល្បករ អ្នកសារព័ត៌មាន អ្នកធុរកិច្ចនិងសកម្មជននយោបាយ បុគ្គលសាធារណៈ ដែលរងការច្រណែន ហើយវាយប្រហារព្រោះចិត្តប្រឆាំងស្អប់ ដែលជារឿយៗគ្មានភស្តុតាង មិនពឹងផ្អែកលើតថភាព ប្រើអារម្មណ៍ចោទប្រកាន់ជាធំ តែពេលប្រឈមនឹងចំណាត់ការច្បាប់បែរជាអះអាងថាជាសិទ្ធិក្នុងការបញ្ចេញមតិ។

តើច្បាប់អន្តរជាតិវិញ តើសុន្ទរកថាឬការបញ្ចេញមតិព្រោះស្អប់ គឺជាអ្វី?
មិនមាននិយមន័យដែលបានព្រមព្រៀងជាអន្តរជាតិសម្រាប់ការនិយាយស្តីព្រោះអារម្មណ៍ស្អប់ទេ តែយោងតាមអង្គការសហប្រជាជាតិសុន្ទរកថារបៀប«ស្អប់និងចាត់ថ្នាក់រើសអើង» ត្រូវបានកំណត់ថាជាប្រភេទនៃការប្រាស្រ័យទាក់ទងឬឥរិយាបទដែលវាយប្រហារ ការរើសអើង។
ច្បាប់សិទិ្ធមនុស្សអន្តរជាតិបានកំណត់ស្តង់ដារដែលរដ្ឋនានាត្រូវបានគេសន្មត់ថាប្រកាន់ខ្ជាប់នូវសេចក្តីណែនាំរឹងមាំប្រឆាំងនឹងការនិយាយស្តីព្រោះ«ស្អប់ឬគំនុំ ផលប្រយោជន៍បុគ្គល» នៅក្នុងយុត្តាធិការរបស់ពួកគេ។
ទោះបីជាសិទ្ធិចាំបាច់ក្នុងការនិយាយដោយសេរីគឺជាសិទ្ធិមូលដ្ឋានក៏ដោយ ក៏មានការរឹតត្បិតធំៗមួយចំនួនដែលត្រូវអនុវត្តជាមួយវាដែរ។ យោងតាមមាត្រា ១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ (ICCPR) សិទ្ធិសេរីភាពនៃការបញ្ចេញមតិអាចត្រូវបានកំណត់ដើម្បីគោរពសិទ្ធិអ្នកដទៃនិងផលប្រយោជន៍នៃសណ្តាប់ធ្នាប់សុខភាពសាធារណៈឬសីលធម៌។

មនុស្សពាលពូកែដៀលត្មះនៅព័ទ្ធបំផ្លាញសន្តិសុខកម្ពុជា
វប្បធម៌ដៀលត្មះ មាក់ងាយជេរប្រមាថ ប្រើពាក្យ «ល្ងង់» «ឡប់» «ល្ងើ» ។ល។ មិនមានជាចរិតនៃការនិយាយដោយសេរីសិទ្ធិក្នុងការបញ្ចេញមតិទេ តែជាភាពពាល និងអវិជ្ជា អសីលធម៌នៃបុគ្គល ។ រាល់ការបញ្ចេញមតិដែលអមមកជាមួយនូវ ភាពពិត គុណតម្លៃ និងការគោរពគ្នា ព្រមជាមួយការបង្ហាញជារួមនូវ ហេតុផលដើមចម ក៏ដូចជាដំណោះស្រាយរាប់ថាជាសេរីភាពនៃការបញ្ចេញមតិ ចំណែកការនិយាយស្តីចង្អុលកំហុស បំភ្លៃ បំភាន់ប្រមាថ ពន្យុះបែបទុច្ចរិត ជាចេតនាជាន់ពន្លិចសេរីភាពក្នុងការទទួលបានព័ត៌មានត្រឹមត្រូវនៅកម្ពុជា។ ទាំងសេរីភាពនៃការនិយាយ និងសេរីភាពខាងការទទួលបាន ការនិយាយមួយត្រឹមត្រូវមានសីលធម៌ ហ៊ានទទួលខុសត្រូវ គឺចាំបាច់ដូចគ្នាចំពោះលទ្ធិប្រជាធិបតេយ្យ។
យើងមានសិទ្ធិក្នុងការកាន់កាប់មតិខ្លួនឯងនិងជំទាស់នឹងគំនិតរបស់អ្នកដទៃតែពំុមែនដៀលត្មះអ្នកដទៃនោះទេ។
ទាំងនេះមិនមែនជាដំណើរប្រើសិទ្ធិស្របច្បាប់តាមលក្ខណៈប្រជាធិបតេយ្យទេហើយ ការអត់អោនក៏មិនមែនជាដំណោះស្រាយដែរ ៕
វង្សបុត្រា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត