Connect with us

វប្បធម៌ ជំនឿ

បើឃើញមានគេមកអង្អែលសក់ក្នុងសុបិន អាចថាដល់គូហើយ

បានផុស

នៅ

ការប៉ះ អង្អែលសក់សុបិនមានអត្ថន័យពិសេសខ្លាំង សម្រាប់មនុស្សស្រីឬ អ្នកនៅលីវ។ ជាទូទៅ ក្នុងសៀវភៅក្បួនកាត់សុបិនពិភពលោក​ចារទុកថា ការប៉ះសក់របស់នរណាម្នាក់ មានន័យថា បង្ហាញពីបេះដូងដែលចូលចិត្តមនុស្សនេះខ្លាំងក្លា ហើយចង់ចាប់ផ្តើមទំនាក់ទំនងច្បាស់លាស់ក្នុងផ្លូវគូជីវិតមិនគិតអំពីតណ្ហាតែស្មោះត្រង់អាណិត គិតសុខទុក្ខ។

ការត្រូវបាន​មេកោយឬអ្នកណាដែលយើងមិនស្អប់ មកប៉ះអង្អែលសក់ ក្នុងយល់សប្តិក៏ជានិមិត្តរូបនៃការចាប់ផ្តើមផ្លាស់ប្តូរសកម្មភាព​សំខាន់ៗនៃជីវិត​ទៅរកវិជ្ជមាន​ផងដែរ។

ប្រសិនបើនរណាម្នាក់ប៉ះសក់នាង នៅក្នុងក្តីសុបិន រូបភាពនិមិត្តនេះចង់មានន័យថា គាត់បានត្រូវទាក់ទាញចំណាប់អារម្មណ៍ដោយនាង គាត់ចង់ស្គាល់នាង​កាន់តែជិតស្និទ្ធ ដោយចិត្ត​ស្រលាញ់មេត្តា។

ប្រសិនបើយល់សប្តិថា មាននរណាម្នាក់ប៉ះសក់របស់អ្នក ហើយអ្នករីករាយ នោះមានន័យថា ឆាប់ៗ អ្នកនឹងជួបបុរសល្អម្នាក់ ដែលនឹងមកបង្កើតទំនាក់ទំនងពញមួយជីវិត សូម្បីតែអ្នកជាមនុស្ស​រៀបការហើយ គេនោះអាចជា​មិត្តភាពស្មោះត្រង់ មកជួយចម្រុងចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកបានឃើញ ស្ត្រីឬក្មេងស្រី ឬខ្លួនឯង កំពុង​ច្បូតថែរក្សាសក់របស់នាង​ជាសារថា នរណាម្នាក់កំពុងមានពុត​ចង់មកធ្វើឱ្យស្ថានភាពយើងពិបាក។
ឃើញសក់រុំឬក្រងបង្ហាញថា នឹងមានការតភ្ជាប់សារជាថ្មីជាមួយមនុស្ស​ដែលបានបែកបាក់គ្នា​ឬខានឃើញគ្នាយូរមកហើយ។ បើឃើញ​ខ្លួនឯង មាន​ស្ទីលម៉ូដសក់ដ៏ស្រស់ស្អាតតំណាង​ថា ការផ្លាស់ប្តូរនៃស្ថានភាពជីវិត​ដ៏ធំមួយនឹងមកដល់យ៉ាងឧត្តុងឧត្តម។ សក់ខូចស្ងួតនឹងកេរ្តិ៍ឈ្មោះខូច​ ចំណែក​បួង​ជាភួងពេញ អាចនរណាម្នាក់កំពុងព្យាយាមបង្ហាញយើងទៅឲ្យអ្នកមាន​អំនាច ការកក់ អប់ ឬការថែរក្សាសក់ បង្ហាញ​អំពី ទំនាក់ទំនងចុះសម្រុងជាមួយអ្នកដទៃ។

ការប៉ះសក់របស់នរណាម្នាក់នៅក្នុងក្តីសុបិន ជាទូទៅ គឺជាសញ្ញានៃការផ្លាស់ប្តូរវិជ្ជមានមួយចំនួនក្រៅពីរឿងស្នេហា​ប្រុសនិងស្រី។

ប្រសិនបើអ្នកសុបិនស្ទីលម៉ូដសក់ស្មុគស្មាញ អ្នកនឹងត្រូវប្រឈមមុខនឹងមនុស្សអត្មានិយម។ រីឯបើសុបិន្តថាខ្លួនអ្នកមានសក់ម៉ូតស្នែងនៅលើក្បាលតំណាងឲ្យការធ្វើអ្វីក៏ដោយតាមចិត្ត​ត្រូវការដើម្បីសំរេចគោលដៅ ឬចូលចិត្តរីករាយនឹងភាពអវិជ្ជមានចេតនាផ្ទាល់ខ្លួន ដោយមានអំណួតខ្លាំង​យកប្រៀបលើអ្នកផ្សេង គេខ្លាចយើង​ដោយអំណាចមិនមែន​ដោយបេះដូង។

ឃើញខ្លួនឯង​ប៉ះ ឬអង្អេល​ឬការថែរក្សាសក់របស់ក្មេងស្រីតូចៗដោយទន់ភ្លន់នៅក្នុងក្តីសុបិន្តមានន័យថា សំណាងល្អបានមកឆាប់ៗពីការខិតខំរបស់អ្នកខ្លួនឯង។

បើឃើញបុរសម្នាក់ប៉ះសក់របស់មនុស្ស​ស្រីឬស្ត្រីក្នុងក្តីសុបិនមានន័យថាពួកគេ​ស្រលាញ់គ្នា។ ហើយប្រសិនបើបុរសម្នាក់ មកប៉ះសក់របស់អ្នកដោយ​ទង្វើពេញចិត្ត​ហើយសរសើរសម្រស់សក់នេះ គាត់នោះក្នុងជីវិត​ពិតកំពុងលង់ស្រលាញ់ចូលចិត្ត ថែមទាំងបាន​តាំងចិត្តបង្កើនភាពក្លាហានក្នុងការសារភាព​អំពីរឿងនេះឆាប់ៗនេះ។

ប្រសិនបើមានមនុស្ស​ចម្លែក ដែលយើងមិនស្គាល់ម្នាក់ មកប៉ះសក់របស់អ្នកក្នុងសុបិន ហើយអ្នកមិនចូលចិត្ត មានន័យថានរណាម្នាក់នឹងព្យាយាមមានឥទ្ធិពលមកលើអ្នក ដើម្បីសម្រេចគោលដៅរបស់គេ។

ប្រសិនបើអ្នកសុបិន្តថា សក់របស់អ្នកមិនត្រឹមតែត្រូវបានប៉ះទេ ប៉ុន្តែត្រូវបានទាញយ៉ាងឈឺចាប់ បកប្រែព្រមានថា: នឹងមានជម្លោះធ្ងន់ធ្ងរជាមួយមិត្តភក្តិឬមិត្តរួមការងារ។

ប្រសិនបើមនុស្សជាទីស្រឡាញ់ទាញកន្ត្រាក់សក់របស់អ្នកនៅក្នុងសុបិននោះ មានន័យថាអ្នកនឹងធ្វើឲ្យមានកំហុសឬនឹងធ្វើឱ្យគាត់ខឹងនឹងអ្វីមួយ។

សម្រាប់ជីហ្វបុរាណជំនឿថា ៖

សុបិន្តអំពីការប៉ះសក់តំណាងឲ្យទ្រព្យសម្បត្តិឬសេចក្តីថ្លៃថ្នូរ។ សក់ប៉ះគឺជាគន្លឹះសម្រាប់ភាពសេចក្តីអំណរនិងភាពសុខដុម ឲ្យគេប៉ះសក់ មានន័យថា កំពុងអនុញ្ញាតឲ្យបេះដូងដឹកនាំ។ ប្រសិន​អ្នកណាម្នាក់មកអង្អែលសក់ហើយ​យើង​កំពុងមានអារម្មណ៍ល្អ ក្តីសុបិននេះគឺជានិមិត្តរូបនៃភាពជោគជ័យនៅក្នុងកិច្ចខិតខំប្រឹងប្រែងនិងគម្រោងការរបស់អ្នក។

សុបិន្តនៃការប៉ះអង្អែលសក់នៅក្នុងក្តីសុបិនជាភាពច្របូកច្របល់ផ្នែកអារម្មណ៍សម្រាប់មនុស្សម្នាក់ ដែលកំពុងមាន​មនោសញ្ចេតនាហួសហេតុមកលើអ្នកហើយ​ខ្លួន អ្នកក៏ត្រៀមខ្លួនហើយដូចគ្នា សម្រាប់ទំនាក់ទំនងជាមួយគេនោះ។

ជនជាតិចិនអំពីសុបិនអង្អែលសក់

ការប៉ះអង្អែលសក់នរណាម្នាក់ក្នុងសុបិនបង្ហាញថាអ្នកនោះកំពុងព្យាយាមបង្កើតទំនាក់ទំនងតាម​អារម្មណ៍និងតម្រូវការតំណាងឲ្យភាពជិតស្និទ្ធនិងទំនាក់ទំនងសជាក់លាក់ ចិត្តថ្លើមភ្ជាប់គ្នានិងមានភាពស៊ីសង្វាក់គ្នាដោយកំពុងមានអារម្មណ៍រំជើបរំជួល។

ក្តីសុបិននេះកំពុងបង្ហាញពីមូលដ្ឋានគ្រឹះដ៏សំខាន់និងវិជ្ជមានបញ្ជាក់ថា ទំនាក់ទំនងស្នេហា​របស់អ្នកទាំងពីរបានប្រែទៅជាការពិតហើយក៏មិនខ្លាចបង្ហាញឲ្យគេឯងដឹងនោះដែរ៕

គ្រូឯម

ចុចអាន៖ដើមឬស្សី មានទំនាក់ទំនងអ្វីនឹងរាសីមនុស្ស​ឆ្នាំ វក ម្សាញ់ ថោះ និង​មមែ?

ចុចអាន៖មកសិក្សាអំពីសាសនាធំលំដាប់​ទីបីនៅលើពិភពលោក ហិណ្ឌូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម