vann sokunthea, Author at Kampuchea Thmey Daily

បទវិភាគ៖​ «ជំងឺធ្វើលើស»
នៅក្នុងសង្គមបច្ចុប្បន្ន មានរឿងរ៉ាវជាច្រើនដែលប្រជាពលរដ្ឋមិនត្រឹមតែរងគ្រោះពីបទល្មើស ឬការបំពានច្បាប់ទូទៅប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការអនុវត្តច្បាប់ដោយបំពានពីសំណាក់មន្ត្រីអនុវត្តច្បាប់ឱកាសនិយមមួយចំនួនទៀតផង។ មន្ត្រីប្រភេទនេះ មិនមែនជាអ្នកអនុវត្តច្បាប់ ប្រកបដោយសុចរិតភាពឡើយ ប៉ុន្តែ ពួកគេបានប្រើច្បាប់ជាឧបករណ៍រកស៊ី ប្រើបទបញ្ជាជាខែលការពារខ្លួន និងប្រើឈ្មោះថ្នាក់លើជាមធ្យោបាយគំរាមកំហែងប្រជាពលរដ្ឋ។ នេះហើយជារោគសញ្ញានៃ«ជំងឺធ្វើលើស» ដែលជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយក្នុងប្រព័ន្ធអភិបាលកិច្ចរដ្ឋ ព្រោះវាធ្វើឱ្យបទបញ្ជាល្អ ក្លាយជាអំពើអាក្រក់ ធ្វើឱ្យច្បាប់ដែលគួរតែជាខែលការពារពលរដ្ឋ ក្លាយជាឧបករណ៍បង្កការភ័យខ្លាច និងធ្វើឱ្យអំណាចរដ្ឋដែលគួរតែបម្រើប្រយោជន៍សាធារណ: ត្រូវបានប្រែក្លាយទៅជាអំណាចបម្រើផលប្រយោជន៍បុគ្គលយ៉ាងអនាធិបតេយ្យ។

មន្ត្រីដែលបង្កើត«ជំងឺធ្វើលើស»នេះ តែងតែបដិសេធមិនស្វែងយល់ ឬមិនចង់យល់អំពីខ្លឹមសារ ស្មារតី និងព្រំដែននៃច្បាប់។ ពួកគេមិនបានយកច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំមកធ្វើជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងការពារប្រយោជន៍ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាឆ្លៀតឱកាសយកច្បាប់ និងបទបញ្ជាទាំងនោះ មកធ្វើជាអាវុធបិទបាំងកំហុស និងធ្វើជាច្រកសម្រាប់ស្វែងរកលុយកាក់ផ្ទាល់ខ្លួនក្រៅផ្លូវការ។ អ្វីដែលថ្នាក់លើចង់ឱ្យអនុវត្តក្នុងគោលបំណងការពារសង្គម ត្រូវបានមន្ត្រីឱកាសនិយមទាំងនេះ បំប្លែងទៅជាការគំរាមកំហែង និងបាតុភាពអសកម្មក្នុងសង្គម។ ជំនួសឱ្យការអនុវត្តច្បាប់ប្រកបដោយតម្លាភាព ពួកគេបែរជាយកអំណាចរដ្ឋមកធ្វើជាទំនិញជួញដូរ ដើម្បីចិញ្ចឹមមហិច្ឆតាលោភលន់ និងផលប្រយោជន៍ផ្ទាល់ខ្លួន។

មេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងសោកសង្រេងបំផុតនៃ«ជំងឺធ្វើលើស»នេះ បានស្តែងឡើងយ៉ាងច្បាស់លាស់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលក្នុងនោះ ប្រជាពលរដ្ឋខ្មែរជិត២លាននាក់ ឬតាមការវាយតម្លៃខ្លះថា ជិត៣លាននាក់ បានបាត់បង់ជីវិតក្នុងសោកនាដកម្មជាតិដ៏រន្ធត់បំផុត។ សោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សដ៏មហាសាលនេះ មិនមែនកើតឡើងត្រឹមតែដោយសារផែនការរួមរបស់ថ្នាក់លើទាំងស្រុងនោះទេ ប៉ុន្តែ ភាគច្រើនក៏កើតចេញពីចរិត«ធ្វើលើសបទបញ្ជា» របស់កម្មាភិបាលថ្នាក់ក្រោមមួយចំនួន ដែលជាប្រភេទមនុស្ស«បញ្ជាមួយ ធ្វើមួយរយ»។ ពួកគេប្រើភាពឃោរឃៅ ដើម្បីបង្ហាញភាពស្មោះត្រង់ក្លែងក្លាយ ប្រើការចោទប្រកាន់ដើម្បីបិទបាំងភាពអវិជ្ជា ប្រើការសម្លាប់ដើម្បីបង្ហាញសមត្ថភាព និងប្រើឈ្មោះបដិវត្តន៍ដើម្បីការពារអំណាចផ្ទាល់ខ្លួន ដោយរុញច្រានពលរដ្ឋស្លូតត្រង់ជាច្រើនចូលទៅក្នុងបញ្ជីខ្មាំង ត្រឹមតែដើម្បីបង្ហាញថាខ្លួនម៉ឺងម៉ាត់ និងស្មោះត្រង់ជាងគេ។

មេរៀនប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនោះ ជាសារព្រមានដ៏ធំបំផុតសម្រាប់សង្គមខ្មែរបច្ចុប្បន្ន។ នៅពេលមន្ត្រីថ្នាក់ក្រោមយកបទបញ្ជារបស់ថ្នាក់ដឹកនាំទៅបកស្រាយលើស ពង្រីកលើស និងអនុវត្តលើស ដោយគ្មានចំណេះដឹង គ្មានមនសិការ គ្មាននីតិវិធី គ្មានតម្លាភាព និងគ្មានគណនេយ្យភាព នោះបទបញ្ជាដែលមានបំណងល្អ អាចក្លាយជាអាវុធដ៏គ្រោះថ្នាក់បំផុតដែលយារយីលើជីវភាពរស់នៅរបស់ប្រជាជនភ្លាមៗ។ នៅក្នុងបរិបទបច្ចុប្បន្ន នៅពេលថ្នាក់លើចេញបទបញ្ជាឱ្យទប់ស្កាត់ បង្ក្រាប ឬរៀបចំសណ្តាប់ធ្នាប់លើបញ្ហាសង្គមណាមួយ គោលបំណងដើម គឺដើម្បីពង្រឹងនីតិរដ្ឋ និងការពារប្រយោជន៍សាធារណៈ។ ប៉ុន្តែសម្រាប់សមត្ថកិច្ចដែលកើត«ជំងឺធ្វើលើស»ពួកគេមិនអនុវត្តតាមខ្លឹមសារពិតប្រាកដនៃច្បាប់ឡើយ ផ្ទុយទៅវិញ ពួកគេច្រើនតែបក ស្រាយដោយបំផ្លើស បំពាន និងបង្កើតលក្ខខណ្ឌវិនិច្ឆ័យក្លែងក្លាយ ដើម្បីជម្រិតទារប្រាក់ ឬផលប្រយោជន៍ផ្សេងៗ ដោយធ្វើឱ្យរឿងតូចក្លាយជារឿងធំ និងធ្វើឱ្យកំហុសរដ្ឋបាលសាមញ្ញ ក្លាយជាបទល្មើសធ្ងន់ធ្ងរទាំងបំពាន។

ការណ៍នេះ ជាវិបត្តិរដ្ឋបាលដ៏ធ្ងន់ធ្ងរ ព្រោះវាបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធច្បាប់ ចំពោះស្ថាប័នរដ្ឋ និងចំពោះថ្នាក់ដឹកនាំជាតិ។ មន្ត្រីឱកាសនិយមទាំងនេះ មិនមែនចង់ពង្រឹងនីតិរដ្ឋ ឬចង់ឱ្យបទល្មើសបាត់បង់នោះទេ ព្រោះបើបទល្មើសត្រូវបានលុបបំបាត់អស់ ឱកាសកិបកេងរបស់ពួកគេក៏ត្រូវរលាយបាត់បង់ទៅតាមនោះដែរ។ ពួកគេក៏មិនចង់ឱ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ឱ្យបានច្បាស់លាស់ឡើយ ព្រោះបើពលរដ្ឋមានចំណេះដឹងផ្នែកច្បាប់ ពួកគេលែងអាចបំភ័យ បំភាន់ ឬជម្រិតបានងាយស្រួលទៀតហើយ។ នៅពេលពលរដ្ឋមើលឃើញថា បទបញ្ជាដែលមានគោលបំណងល្អរបស់រាជរដ្ឋាភិបាល ត្រូវបានមន្ត្រីថ្នាក់ក្រោមយកទៅប្រើប្រាស់ខុសទិសដៅ ដើម្បីគំរាមកំហែង និងជម្រិតទារប្រាក់ នោះពួកគេនឹងបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌សង្គម ដោយសារច្បាប់ដែលគួរតែជាខែលការពារ បែរជាត្រូវបានប្រែក្លាយទៅជាដំបងសម្រាប់វាយប្រហារពលរដ្ឋឯង។

សង្គមដែលមាននីតិរដ្ឋពិតប្រាកដ មិនមែនជាសង្គមដែលមន្ត្រីអាចធ្វើអ្វីបានតាមអំពើចិត្តក្រោមស្លាកច្បាប់ ឬបទបញ្ជានោះទេ ប៉ុន្តែ ជាសង្គមដែលសូម្បីតែអ្នកអនុវត្តច្បាប់ ក៏ត្រូវស្ថិតនៅក្រោមច្បាប់ដូចគ្នាដែរ។ ហេតុនេះ ការប្រយុទ្ធប្រឆាំងនឹង«ជំងឺធ្វើលើស»មិនមែនជាការប្រឆាំងនឹងការអនុវត្តច្បាប់ទេ ប៉ុន្តែ ជាការការពារច្បាប់ ការពារស្ថាប័នរដ្ឋ ការពារកិត្តិយសរបស់ថ្នាក់ដឹកនាំ និងការពារប្រជាពលរដ្ឋស្លូតត្រង់។ មន្ត្រីដែលអនុវត្តច្បាប់ដោយសុចរិត ត្រូវតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រ ប៉ុន្តែមន្ត្រីដែលយកច្បាប់ទៅជួញដូរ យកបទបញ្ជាទៅបំភ័យ និងយកអំណាចរដ្ឋទៅជម្រិតប្រជាពលរដ្ឋ ត្រូវតែទទួលខុសត្រូវ និងរងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុត។ ប្រវត្តិសាស្ត្រខ្មែរក្រហមបានបង្រៀនយើងរួចមកហើយថា ពេលណាអំណាចធ្លាក់ក្នុងដៃមនុស្សអវិជ្ជា ឱកាសនិយម និងចូលចិត្តធ្វើលើសបទបញ្ជា នោះប្រជាជនជាអ្នករងទុក្ខវេទនា ហើយជាតិទាំងមូលជាអ្នកបង់ថ្លៃយ៉ាងជូរចត់ជាទីបំផុត៕

ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិភាគ៖​ «ជំងឺធ្វើលើស» appeared first on Kampuchea Thmey Daily.

កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តូ ឡឹម (To Lam) ប្រធានរដ្ឋវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ​លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័សនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោក តូ ឡឹម ​ក៏បានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅក្នុងប្រទេសកម្ពុជា និងការចូលរួមកិច្ចប្រជុំកំពូលគណបក្សនៅប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ប្រធានរដ្ឋវៀតណាម ក៏បានគូសបញ្ជាក់ពីការគាំទ្រដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជា កិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជា បន្តធ្វើការរួមគ្នា ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។

ជាការឆ្លើយតប សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអបអរសាទរវៀតណាមចំពោះការរៀបចំវេទិកាអនាគតអាស៊ាន លើកទី៣ ដ៏មានសារៈសំខាន់នេះ ក្នុងបរិបទពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានសម្ដែងការរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-វៀតណាម ទោះបីជាពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ។ ក្នុងន័យនេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌ កម្ពុជា-វៀតណាម និងក្របខណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ។

លើសពីនេះ សម្ដេចធិបតី និង​ប្រធានរដ្ឋវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច​ ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ក៏ដូចជា ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស យុវជនផងដែរ៕

The post កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី appeared first on Kampuchea Thmey Daily.

បទវិភាគ៖ កម្ពុជាតែងតែគោរពនិយាមច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយជម្លោះ
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ រូបភាពពីប្រទេសវៀតណាម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីរូបភាពចាប់ដៃជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ក្នុងឱកាសដែលសម្ដេចបានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយនាយករដ្ឋមន្ត្រីថៃ នៅមុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន លើកទី៣ បានបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែបានបើកទ្វារយ៉ាងទូលាយទាំងនៅក្នុងកិច្ចការការទូត ការសន្ទនាទ្វេភាគី ពហុភាគី ជាពិសេស ទៅលើទំនាក់ទំនងទ្វេភាគីជាមួយនឹងថៃ។

ដូចដែលយើងបានដឹងស្រាប់ បើទោះបីជាថៃឈ្លានពានប្រទេសកម្ពុជា កាន់កាប់ទឹកដីមួយចំនួនដោយខុសច្បាប់ រាយបន្លាលួស ទូរកុងតឺន័រ និងបង្កបញ្ហាមួយចំនួនទៀតនៅតាមព្រំដែនក្ដី ប៉ុន្តែ ទំនាក់ទំនងទ្វេភាគីពុំបានបិទទាំងស្រុងទេ។ នៅក្នុងនោះ ការធ្វើដំណើរផ្លូវអាកាសក៏នៅតែបើកចរាចរណ៍ផ្លូវទឹកក៏នៅតែបន្ត ហើយទំនាក់ទំនងការទូតក៏នៅតែមានជាប្រក្រតី ដោយមានតែព្រំដែនគោកប៉ុណ្ណោះ ដែលភាគីថៃបានបិទជាឯកតោភាគី ដែលត្រង់ចំណុចនេះ យើងមើលឃើញយ៉ាងច្បាស់គ្រប់ៗគ្នា។

ក្នុងខណៈដែលប្រទេសថៃ ជាពិសេស លោក អានុទីន ផ្ទាល់ បានប្រកាសយ៉ាងដាច់អហង្ការមិនចរចាជាមួយកម្ពុជានៅក្នុងការបើកព្រំដែនគោក ឬក៏យន្តការព្រំដែនទ្វេភាគីដែលរួមមានគណៈកម្មារធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការព្រំដែនរួម កម្ពុជា-ថៃ (JBC) ក៏ដោយ ដោយប្រទេសកម្ពុជាបានសម្រេចជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ ក្រោមឆ័ត្រអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាមិនបានប្រកាន់នូវនយោបាយមិនច្បាស់លាស់ដូចប្រទេសថៃនោះទេ ខណៈដែលកម្ពុជានិងថៃ មានព្រំដែនជាប់គ្នាទាំងព្រំដែនគោក និងព្រំដែនទឺក និងជាប្រទេសសមាជិកអាស៊ានដូចគ្នា ហើយអ្វីដែលសំខាន់បំផុត ព្រំដែនគោករវាងប្រទេសទាំងពីរដែលមានរហូតដល់ជាង៨០០គីឡូម៉ែត្រ ដែលកត្តាសត្យានុម័តនៃជាតិសាសន៍ នយោបាយ សេដ្ឋកិច្ច និងសង្គម នៃប្រទេសជិតខាងទាំងពីរ ដែលប្រជាពលរដ្ឋត្រូវការឆ្លងកាត់ទៅវិញទៅមកដើម្បីប្រាស្រ័យទាក់ទង ដោះដូរពាណិជ្ជកម្ម ការដោះដូរវប្បធម៌ និងសកម្មភាពក្នុងជីវភាពប្រចាំថ្ងៃនាថ្ងៃអនាគតជាចាំបាច់។

ប្រទេសទាំងពីរ អាចនឹងបញ្ចប់អរិភាពនឹងគ្នាដោយកិច្ចសន្ទនា ការចរចា និងបញ្ចប់ដោយការអនុវត្តស្របទៅតាមច្បាប់អន្តរជាតិ ដោយចៀសពុំរួច។ កម្ពុជាបានប្រកាន់ឥរិយាបថជារដ្ឋស៊ីវិល័យ ដោយឈរលើជំហរដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងជំរុញទំនាក់ទំនងការទូត និងការចរចា ដើម្បីឆ្ពោះទៅជំរុញទំនាក់ទំនងជាប្រក្រតី បើទោះបីជាថៃនៅតែប្រកាន់នូវឥរិយាបថច្រឡោងខាម ឬក្រអឺតក្រទមយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់លើកិច្ចការងារនេះ ទាំងយន្តការការទូត និងច្បាប់អន្តរជាតិ។

យើងរំពឹងថា ប្រទេសទាំងពីរនឹងបញ្ចប់វិវាទ និងបញ្ចប់ការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាតាមរយៈការចរចាការទូត ការសន្ទនា និងច្បាប់អន្តរជាតិ មិនមែនតាមរយៈការយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ។ ប្រជាជនថៃ ត្រូវតែយល់ដឹងអំពីចំណុចទាំងនេះ ព្រោះរូបភាពនៃការចាប់ដៃរវាងមេដឹកនាំប្រទេសទាំងពីរ អាចនឹងត្រូវបានក្រុមជ្រុលនិយមថៃ រិះគន់និងវាយប្រហារ។ ទោះជាយ៉ាងណា យើងមានក្ដីសង្ឃឹមថា អ្នកជាតិនិយមថៃ និងប្រជាពលរដ្ឋថៃទាំងអស់នឹងឈ្វេងយល់ដឹងអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕

ដោយ៖ បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ

The post បទវិភាគ៖ កម្ពុជាតែងតែគោរពនិយាមច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយជម្លោះ appeared first on Kampuchea Thmey Daily.

បទវិភាគ៖ «ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ!»
ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ តែថៃទៅវិញទេដែលតែងគិត ​និងនិយាយអំពីការបិទច្រមុះខ្មែរ។ តាមរយៈវោហារសព្ទនយោ​បាយ ​និងសកម្មភាពជាក់ស្តែង មួយថ្ងៃៗ គេនិយាយតែពីការបិទច្រមុះខ្មែរ ផ្តាច់ជំនួយ និងផ្តាច់ទំនាក់ទំនងគ្រប់កម្រិត និងគ្រប់វិស័យ។

តាំងពីចុងខែឧសភាឆ្នាំមុន គេបានបង្កហេតុដោយចូលមកបាញ់សម្លាប់កងទ័ពយើងម្នាក់នៅក្នុងលេណដ្ឋានឱ្យបាត់បង់ជីវិតយ៉ាងអយុត្តិធម៌។ ចាប់តាំងពីពេលនោះមក គេបានបង្កហេតុជាបន្តបន្ទាប់ ហើយឈានទៅដល់ការបិទព្រំដែនជាឯកតោភាគី។ នៅ​​ក្នុង​ប្រទេសគេឯណោះវិញ ក៏មានសំឡេងពីគ្រប់ច្រកល្ហក អំពាវនាវឱ្យផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត បិទការនាំចូលប្រេងឥន្ធនៈ និងបញ្ឈប់ការនាំចូលទំនិញពីថៃសព្វបែបយ៉ាង។ គេគិតថា ការបិទច្រមុះខ្មែរបែបនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចខ្មែរដួលរលំ ហើយប្រជាជនខ្មែរនឹងស្លាប់ក្នុងរយៈពេលបីខែ។ គេបានមើលងាយខ្មែរយើងថា ជាប្រទេសតូច ក្រីក្រ និងមានប្រជាជនកន្លះប្រទេសជាអ្នកសុំទាន ហើយបើគ្មានថៃ ខ្មែរនឹងដាច់ពោះស្លាប់មិនខាន។ គេទម្លាក់កម្រិតទំនាក់ទំនងការទូតជាឯកតោភាគីដល់កម្រិតលេខាទូតទី២។

ជាងនេះទៅទៀត ប្រជាជនថៃជ្រុលនិយមមួយចំនួន បានធ្វើទុកបុកម្នេញ រើសអើង និងប្រើអំពើហិង្សាសព្វបែយ៉ាងលើប្រជាជន និងពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ ទន្ទឹមនឹងនោះ អាជ្ញាធរថៃ និងក្រុមហ៊ុនថៃមួយចំនួន ក៏បានស្វែងរកលេស និងប្រើល្បិចកលដើម្បីបណ្ដេញពលករខ្មែរ ឱ្យត្រឡប់មកស្រុកវិញ ដោយគេរំពឹងថា ពលករទាំងនោះ នឹងអត់ការងារធ្វើ ក្លាយជាអ្នកសុំទាន ហើយចុងក្រោយត្រូវបង្ខំចិត្តត្រឡប់ទៅរកការងារនៅថៃវិញ។ កាន់តែធ្ងន់ធ្ងរទៀតនោះ កាលម្សិលមិញនេះ មានសមាជិកព្រឹទ្ធសភាថៃមួយរូប បានលើកសំណើឱ្យផ្តាច់ជំនួយ និងផ្ដាច់ទំនាក់ទំនងគ្រប់កម្រិត និងគ្រប់វិស័យជាមួយខ្មែរទៀតផង។

ប៉ុន្តែ ឥឡូវនេះ រយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅហើយ តើសេដ្ឋកិច្ចខ្មែរដួលរលំដូចគេថាទេ? តើប្រជាជនខ្មែរដាច់ពោះស្លាប់ទេ? តើពលករខ្មែរដែលត្រឡប់មកស្រុកវិញ ក្លាយជាអ្នកសុំទានដូចគេរំពឹងទេ? តើខ្មែរខ្វះប្រេងឥន្ធនៈ ឬគ្មានអ៊ីនធឺណិតប្រើដូចគេគិតទេ? តើខ្មែរឯកោពីពិភពលោកខាងក្រៅទេ? ដូច្នេះ តើនេះឬដែលគេហៅថា ខ្មែរបិទច្រមុះថៃ?

ការពិត ខ្មែរមិនដែលគិត និងមិនដែលធ្វើសកម្មភាពក្នុងគោលបំណងបិទច្រមុះថៃឡើយ។ ខ្មែរគ្រាន់តែធ្វើតបតាមអ្វីដែលថៃបានចាប់ផ្តើមមុនតែប៉ុណ្ណោះ ពោល គឺខ្មែរគ្រាន់តែយកនំថៃ ឱ្យថៃហូបវិញតែប៉ុណ្ណោះ។ គេបិទព្រំដែនជាឯកតោភាគី យើងគ្រាន់តែធ្វើតាមក្រោយប៉ុណ្ណោះ ហើយក៏មិនដែលនិយាយរឿងបើកព្រំដែនឡើងវិញម្តងណាឡើយ, ព័ត៌មានរឿងបិទរឿងបើក គឺចេញមកតែពីខាងភាគីថៃខ្លួនឯង។ គេប្រកាសកាត់អគ្គិសនី និងអ៊ីនធឺណិត យើងក៏ផ្តាច់ខ្លួនឯង មិនបាច់រង់ចាំឱ្យគេមកកាត់ទេ។ គេប្រកាសបិទការនាំចូលប្រេងឥន្ធនៈ យើងក៏បញ្ឈប់ការនាំចូលទាំងស្រុង។ គេប្រកាសបិទការនាំចូលស្បៀងអាហារ យើងក៏បញ្ឈប់ការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងកំប៉ុងពីគេវិញ។ រីឯ ពលករយើងវិញ មិនបានវិលត្រឡប់ទៅការងារធ្វើក្នុងប្រទេសថៃវិញដូចគេគិតឡើយ។ ពួកគាត់ភាគច្រើនមានការងារធ្វើក្នុងស្រុក និងបង្កើតមុខរបរផ្ទាល់ខ្លួន។ បើនិយាយពីទំនាក់ទំនងការទូតវិញ ខ្មែរមិនមែនមានទំនាក់ទំនងតែជាមួយថៃទេ ខ្មែរមានទំនាក់ទំនងជាមួយប្រទេសនានាជាច្រើនទាំងក្នុងតំបន់និងសកលលោក។ នេះ​មិន​មែនជាការបិទច្រមុះថៃទេ តែជាការឆ្លើយតបចំពោះសម្ពាធដែលគេបានដាក់មកលើយើង ពោល គឺថៃទេដែលបានបាចអង្កាមច្រាសខ្យល់មកលើយើងមុន។ ប្រជាជនថៃមួយចំនួន កំពុងច្រឡំសម័យកាល ដោយគេគិតថា ស្ថានភាពខ្មែរបច្ចុប្បន្ន គឺស្ថានខ្មែរក្រោយឆ្នាំ១៩៧៩។

ខ្មែរយើងជាប្រទេសតូចណាស់ មិនដែលមានបំណងទៅបិទច្រមុះ ឬបិទមាត់អ្នកណាឡើយ។ ប៉ុន្តែ ក្នុងពេលប្រឈមមុខនឹងការប្រមាថ និងសម្ពាធពីខាងក្រៅ និងភាពអាម៉ាស់របស់ប្រជាជាតិ យើងត្រូវតែប្រឹងរស់ ប្រឹងរីកចម្រើន និងប្រឹងរួបរួមគ្នាជាធ្លុងមួយ។ យើងមិនត្រូវបែកបាក់គ្នាក្នុងមហាគ្រួសារខ្មែរទេ។ យើងត្រូវប្រមូលផ្តុំកម្លាំងកាយ ប្រាជ្ញា ស្មារតី និងមនសិការជាតិ ដើម្បីកសាង និងពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យ។ មានតែភាពរឹងមាំរបស់ជាតិប៉ុណ្ណោះ ដែលអាចធ្វើឱ្យជាតិសាសន៍ដទៃលែងហ៊ានប្រមាថឈ្លានពានយើង និងធានាបាននូវឯករាជ្យ ស្វ័យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងបាន៕

ដោយ៖ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ

The post បទវិភាគ៖ «ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ!» appeared first on Kampuchea Thmey Daily.

បទវិភាគ៖ ចំណុចរបត់នៃជំហរកម្ពុជាក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ
បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍ស្ដីពី«ដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជាមួយប្រទេសថៃ» នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំស្ថាប័ន​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ ព្រមទាំងមន្ត្រីរាជការតាមបណ្ដាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចេញ​ញត្តិគាំ​ទ្រ​ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលយ៉ាងព្រោងព្រាត។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីភាគីថៃបាន​សម្រេចដើរចេញពី​MOU ឆ្នាំ២០០១ ជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។

ការណ៍នេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាមានគោលជំហររួមគ្នា​ជាធ្លុងមួយ​ពីលើដល់​ក្រោម ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋសាមញ្ញ និងចាប់ពីមន្ត្រីរាជការរហូតដល់កង​កម្លាំង​ប្រដាប់អាវុធ ក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយ​ព្រំដែន​ទឹក និងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា​ជាមួយប្រទេសថៃ។ ជានិច្ចកាល កម្ពុជា តែងតែ​គោរព​ច្បាប់អន្តរជាតិ និងជៀសវាងដាច់ខាតនូវការប្រើប្រាស់កម្លាំងបាយ ​ឬយោធា​ដើម្បី​ដោះស្រាយ​ជម្លោះ។

ផ្ទុយទៅវិញ ភាគីថៃតែងតែបង្ហាញនូវឥរិយាបថត្រឡប់ត្រឡិន ក្រឡាស់ពាក្យសន្យា និងប្រកាន់​ជំហរមិនច្បាស់លាស់ក្នុងការដោះស្រាយជម្លោះអធិបតេយ្យជាមួយកម្ពុជា មិនថាជម្លោះដែនទឹក ឬ​ជម្លោះ​ដែនគោកឡើយ។ ភាគីថៃមិនដែលគោរពតាមស្មារតីដែលប្រទេសទាំងពីរបាន​ឯកភាពគ្នារួច​មក​ហើយ​នោះទេ ពោល គឺមិនគោរពកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ឬអនុស្សរណៈ​នៃការ​យោគយល់គ្នា ដែលប្រទេសទាំងពីរជាហត្ថលេខីនោះឡើយ។ លើសពីនេះទៅទៀត ប្រទេសថៃ​ថែម​ទាំងបានប្រកាសលុបចោលជាឯកតោភាគីនូវMOU ឆ្នាំ២០០១ ដែលជាក្របខណ្ឌគតិយុត្តទ្វេភាគី​តែមួយ​គត់ ដែលប្រទេសទាំងពីរមានជាមូលដ្ឋានសម្រាប់ការចរចាតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងដែន​ទឹក​រវាងប្រទេសទាំងពីរ។ មូលហេតុគតិយុត្ត ​និងការរំលោភបំពានទាំងនេះហើយ ដែលបានជំរុញ​ឱ្យកម្ពុជាសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការដាក់ពាក្យប្ដឹងជាផ្លូវការ ដើម្បីបើកយន្តការ​ផ្សះផ្សាដោយ​ចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ការដែលកម្ពុជារុញរឿងក្តីនេះទៅកាន់ឆត្រ UNCLOS ភ្លាមៗ គឺបានប្តូរទីលានប្រកួត​ និងបង្ខំឱ្យថៃត្រូវតែ​ចូលខ្លួនមកដោះស្រាយនៅលើតុចរចាអន្តរជាតិ។ ថៃមិនអាចប្រើប្រាស់ទម្ងន់ជារដ្ឋធំ ដើម្បីគំរាម​កំហែង​កម្ពុជាជាឯកតោភាគី ​ឬអូសបន្លាយពេលវេលា ដើម្បីកេងចំណេញយុទ្ធសាស្ត្របានតទៅទៀតឡើយ ព្រោះ​បើទោះជាថៃចង់​ ឬមិនចង់ ថៃមានកាតព្វកិច្ចច្បាប់អន្តរជាតិដាច់ខាត ត្រូវតែចូលខ្លួនមកបកស្រាយ និងដោះស្រាយនៅក្នុងដំណើរការផ្សះផ្សានេះ។

យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមឆត្រ UNCLOS នេះ នឹងរួមចំណែក​យ៉ាង​សំខាន់​ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយប្រកប​ដោយ​យុត្តិធម៌ តម្លាភាព និងនិរន្តរភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហ​ប្រតិបត្តិការ​ល្អក្នុង​តំបន់ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វាក៏ជាច្រកចេញដ៏​ល្អ​ដែលជួយឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចគេចផុតពីសម្ពាធនយោបាយផ្ទៃក្នុងផងដែរ។ ទោះជា​យ៉ាងណា លទ្ធផលចុងក្រោយយ៉ាងណានោះ គឺវាចំណុះខ្លាំងទៅលើការប្តេជ្ញាចិត្ត ភាពស្មោះត្រង់ និង​សុឆន្ទៈពិតប្រាកដពីភាគីថៃ។

យើងសង្ឃឹមថា ភាគីថៃនឹងមិនដើរតាមដានប្រវត្តិសាស្ត្រចាស់ ដែលនាំមកនូវភាពអាម៉ាស់ជាអន្តរជាតិ ដូចករណីរឿងក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ នោះឡើយ។ នៅក្នុងសតវត្សរ៍ទី២១ នេះ ថៃមិន​អាច​ធ្វើខ្លួនជារដ្ឋទំនើង​ ឬរដ្ឋព្រៃ ដែលមិនស្គាល់ ​និងមិនគោរពច្បាប់ទម្លាប់អន្តរជាតិនោះបានទេ៕

ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិភាគ៖ ចំណុចរបត់នៃជំហរកម្ពុជាក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ appeared first on Kampuchea Thmey Daily.

សម្តេចតេជោ៖ គ្មានការយោគយល់ឡើយចំពោះអ្នកជាប់ពាក់ព័ន្ធScam Online ទោះជាកូនថ្នាក់ដឹកនាំ ជាមន្រ្តីបក្ស ឬជាអ្នកបម្រើជាតិយូរឆ្នាំ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទៅ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់ថា បើនរណាជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឬមិនអនុវត្តច្បាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវលើកលែងឡើយ ទោះជាកូនថ្នាក់ដឹកនាំដែលធ្លាប់តស៊ូ ជាមន្រ្តីដែលបូជាជីវិតចំពោះគណបក្ស ឬជាមន្រ្តីដែលបម្រិជាតិយូរឆ្នាំក៏ដោយ។ ការប្រកាសនេះ ធ្វើឡើងក្នុងពេលដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភានេះ។

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់ដទៃៗទៀត ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួច នៅពេលដែលអ្នកឯងមិនព្រមធ្វើ ឬក៏ចូលពាក់ព័ន្ធ(បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណបក្សអស់រយៈពេលច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប៉ុន្មានឆ្នាំ​ អត់ទេ ឯងយកស្រោមរបស់មន្រ្តីរដ្ឋ យកទៅប្រព្រឹត្តបទល្មើស ឬយកស្រោមមន្រ្តីរដ្ឋ ទៅកាន់នៅទីកន្លែងមួយដែលអ្នកឯងមិនព្រមចេញបញ្ជា ឬចេញធ្វើសកម្មភាព»។

បន្ថែមលើនេះ សម្ដេចតេជោ បានបញ្ជាក់ថា ការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើឡើងទន្ទឹមគ្នារវាង​ការ​បោសសម្អាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធនឹងរឿងនេះ។ វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ សម្តេចតេជោ បានស្នើដាក់ចេញជា២កម្រិត។ កម្រិតទី១ គឺអ្នកដែលជាប់ពាក់ព័ន្ធនោះ មិនត្រឹមតែដកតំណែងនោះទេ គឺត្រូវចោទប្រកាន់លើផ្លូវតុលាការ ហើយត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត។ កម្រិតទី២ គឺត្រូវដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា បើអភិបាលខេត្ត អភិបាលស្រុក ណាដែលមិនចូលរួមក្នុងការអនុវត្តអំពើឆបោកតាមអនឡាញនេះ គឺស្នើឱ្យដកចេញពីតំណែង ដោយគ្មានការយោគយល់នោះទេ។ សម្តេចតេជោ បានផ្តល់ណែនាំដល់នាយករដ្ឋមមន្រ្តីឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណា ត្រូវពិនិត្យមើលលើការងារនេះ។

គួរបញ្ជាក់ជូនថា ដោយសារតែបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អភិបាលខេត្ត ស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ត្រូវបានដកចេញពីតំណែងកាលពីថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៦។ លោក ថង សាវុន ដែលត្រូវបានដកចេញពីអភិបាលខេត្តមណ្ឌលគីរី ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ចំណែក លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរីជំនួសវិញ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងទៀតថា នៅខេត្តរតនគិរី កំពុងមានសកម្មភាពឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ដូច្នះហើយ សម្តេចបានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេ​នគរបាល និងមេកងរាជអាវុធហត្ថដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យា (Scam Online)នេះ៕

The post សម្តេចតេជោ៖ គ្មានការយោគយល់ឡើយចំពោះអ្នកជាប់ពាក់ព័ន្ធScam Online ទោះជាកូនថ្នាក់ដឹកនាំ ជាមន្រ្តីបក្ស ឬជាអ្នកបម្រើជាតិយូរឆ្នាំ appeared first on Kampuchea Thmey Daily.

កម្ពុជា-អាមេរិក ពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនកម្ពុជា-ថៃ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការសន្ទនាតាមទូរស័ព្ទនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

បើតាមក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Allison Hooker បានប្រកាសស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ​

ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់គោលជំហររួចមកហើយថា គឺប្រកាន់យកការដោះស្រាយដោយសន្តិវិធី។ ​នៅចំពោះមុខនាយករដ្ឋមន្រ្តីថៃក្នុងជំនួបត្រីភាគីនៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ច្បាស់ហើយថា ជម្លោះព្រំដែនកម្ពុជា-ថៃ ចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់។ សម្តេចធិបតី ក៏បញ្ជាក់យ៉ាងច្បាស់ទៀតថា ព្រំដែនមិនអាចផ្លាស់ប្តូរ ឬកំណត់ដោយកម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង «fait accompli» បានឡើយ។

ដូច្នេះហើយ កម្ពុជាអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងជាបន្ទាន់នៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេស ចំណុចទី ៣ ដែលអំពាវនាវឱ្យមានការបន្តការងារដោយយន្តការ JBC និងកំណត់ព្រំដែនឡើងវិញជាបន្ទាន់ដោយ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយមិនមានការពន្យារពេលបន្ថែមទៀត។ ប្រមុខរាជរដ្ឋាភិបាល ជឿជាក់ថា យន្តការនេះ មានសារៈសំខាន់ដើម្បីធានាបាននូវការបញ្ចប់នៃការអនុវត្តការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង «fait accompli» នៅលើដី និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិត្រូវបានគោរព និងស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ជាថ្មីម្តងទៀត សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំង ការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ៕

The post កម្ពុជា-អាមេរិក ពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

BREAKING! អាជ្ញាធរកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសង់របងព្រំដែនពីភាគីថៃ ដើម្បីធានាថាមិនបំពានទឹកដីកម្ពុជា
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយរូប បានអះអាងប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះថា អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជាកំពុងបន្តតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសាងសង់របងព្រំដែនពីភាគីថៃនៅជាប់ខេត្តបាត់ដំបងរបស់កម្ពុជា ដើម្បីធានាថា ការសាងសង់របងនោះ គឺធ្វើឡើងដោយមិនបំពានមកលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។ ការអះអាងនេះ គឺបន្ទាប់ពីសារព័ត៌មានថៃនៅថ្ងៃចន្ទនេះ បានផ្សាយព័ត៌មានពីរបងព្រំដែនថ្មីមួយដែលកងទ័ពថៃកំពុងសាងសង់នៅព្រំដែនខេត្តច័ន្ទបុរីរបស់ថៃ ជាប់ខេត្តបាត់ដំបងរបស់កម្ពុជា។

ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានលើកឡើង៣ចំណុចឆ្លើយតបទៅនឹងការសាងសង់របងព្រំដែនរបស់ភាគីថៃនៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង៖

១- កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង គឺកន្លងមកភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាទាំងទីតាំងបង្គោលព្រំដែន ទាំងខ្សែព្រំដែនតាំងពីខែមីនា ឆ្នាំ២០០៨ (ដែលខ្សែព្រំដែននៅកំណាត់នេះ គឺជាខ្សែបន្ទាត់ត្រង់) ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមបច្ចេកទេសចម្រុះនៃភាគីទាំងពីរ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នបន្ថែមនៅចន្លោះបង្គោលព្រំដែននីមួយៗ ដែលបង្គោលបណ្តោះអាសន្ននីមួយៗ មានគម្លាតពីគ្នា៥០ម៉ែត្រមួយៗ ដើម្បីបង្ហាញ និងបញ្ជាក់ពីភាពច្បាស់លាស់នៃខ្សែព្រំដែនលើដីជាក់ស្តែង។

២- ចំពោះការសាងសង់របងដែលត្រូវបានលើកឡើងនោះ  អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជាកំពុងបន្តតាមដាន និងពិនិត្យករណីនេះយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាថា ការសាងសង់របងនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៤ នេះ គឺធ្វើឡើងដោយមិនបំពានមកលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។

៣-សូមបញ្ជាក់ជូនដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន អំពីសារសំខាន់ចាំបាច់នៃការអនុវត្តឱ្យបានពេញលេញភ្លាមៗ និងទាំងស្រុង នូវចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយត្រូវចុះវាស់វែងភ្លាមៗនៅលើដីជាក់ស្តែងដោយមិនពន្យារពេលទៀតឡើយ។

សូមបញ្ជាក់ថា កងទ័ពថៃកំពុងសាងសង់របងព្រំដែនថ្មីមួយនៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ក្នុងខេត្តច័ន្ទបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជា។ បើតាមសារព័ត៌មានថៃ Khaosod English ការសាងសង់របងព្រំដែននេះ ក្នុងគោលបំណងពង្រឹងសន្តិសុខព្រំដែន និងលើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកស្រុកក្នុងតំបន់។ ការសាងសង់នេះ នៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង៥៤ ដែលមានចម្ងាយប្រហែល១,៣១០ម៉ែត្រ។ សារព័ត៌មានថៃ បានបញ្ជាក់ថា តំបន់សាងសង់របងព្រំដែនភាគច្រើន គឺជាដីរាបស្មើដែលមានបន្ទាត់ព្រំដែនខណ្ឌសីមាយ៉ាងច្បាស់លាស់ ហើយទាំងខាងភាគីថៃ និងកម្ពុជា សុទ្ធតែមានផ្លូវល្បាតដែលរត់តាមបណ្ដោយព្រំដែនរួចជាស្រេចហើយ។ Khaosod English បានរាយការណ៍ថា ការសាងសង់របងព្រំដែននេះ បានចាប់ផ្ដើមតាំងពីចុងខែមេសាមកម្ល៉េះ ហើយត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល៤៥ ថ្ងៃ៕

The post BREAKING! អាជ្ញាធរកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសង់របងព្រំដែនពីភាគីថៃ ដើម្បីធានាថាមិនបំពានទឹកដីកម្ពុជា appeared first on Kampuchea Thmey Daily.