ព័ត៌មានអន្ដរជាតិ
ចិនពង្រឹងការគាំទ្រដល់ SMEs ដើម្បីពង្រីកខ្លួនទៅក្រៅប្រទេស
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) បានប្រកាសវិធានការថ្មីកាលពីដើមខែកុម្ភៈ ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីពង្រីកខ្លួនជាសកល ដោយផ្តោតលើការគាំទ្រគោលនយោបាយ លទ្ធភាពទទួលបានទីផ្សារ ការអភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកម្ពស់ការគ្រប់គ្រងជាដើម។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CGTN។

ក្នុងយុទ្ធសាស្រ្តពង្រឹង MIIT បានជំរុញធនាគារឱ្យផ្តល់ហិរញ្ញប្បទានឆ្លងដែនស្របតាមតម្រូវការសម្រាប់សហគ្រាសធុនតូច និងមធ្យម ពង្រឹងការគាំទ្រពីក្រៅប្រទេស និងបង្កើនការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ដើម្បីទទួលបានមូលដ្ឋានសម្រាប់ការពង្រីកខ្លួនជាសកលរបស់ពួកគេ។
កម្មវិធី «ពង្រីកសហគ្រាសសកលឆ្នាំ ២០២៥» ដែលដាក់ចេញដោយដោយ MIIT និងមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិរបស់ក្រសួងដដែល ត្រូវបានប្រកាសឡើងកាលពីសប្ដាហ៍មុន ដោយថាវានឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជួយក្រុមហ៊ុនផលិតកម្មធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ព្រឹត្តិការណ៍តភ្ជាប់បណ្ដាញដែលផ្តោតលើឧស្សាហកម្មជាបន្តបន្ទាប់ នឹងធ្វើឡើងនៅរុស្ស៊ី អាស៊ីកណ្តាល អាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង ចាប់ពីខែកុម្ភៈដល់ខែមេសាឆ្នាំនេះ ដោយលើកកម្ពស់ការចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាលក្នុងតំបន់ និងអង្គការអាជីវកម្ម។

កម្មវិធីដដែល នឹងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមតាមរយៈការសហការជាមួយរដ្ឋាភិបាល ឧស្សាហកម្ម បណ្ឌិត្យសភា និងស្ថាប័នស្រាវជ្រាវ ព្រមទាំងផ្តល់ធនធានគយ ភស្តុភារ និងសេវាសាធារណៈ។
គួរគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២៨ ជាមួយប្រទេស និងតំបន់ចំនួន ២៤ រួមទាំងអាស៊ាន អាល្លឺម៉ង់ អ៊ីតាលី និងប្រេស៊ីល ដែលជំរុញការអភិវឌ្ឍឧស្សាហកម្ម ក៏ដូចជាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ SME ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


