ព័ត៌មានអន្ដរជាតិ
ចិនបញ្ជាក់ការទិញយន្តហោះប៊ូអីង ២០០ គ្រឿង និងចង់បន្ត «បទឈប់បាញ់ពាណិជ្ជកម្ម» ជាមួយអាមេរិក
ប្រទេសចិនកាលពីថ្ងៃពុធបានបញ្ជាក់ការទិញយន្តហោះប៊ូអីង (Boeing) ចំនួន ២០០ គ្រឿង និងស្វែងរកការបន្តបទឈប់បាញ់ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលគ្រោងផុតកំណត់នៅខែវិច្ឆិកា ក្រោយមេដឹកនាំប្រទេសទាំង២ ជួបគ្នានៅទីក្រុងប៉េកាំងកាលពីពេលថ្មីៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីការទិញយន្តហោះជាលើកដំបូង ប៉ុន្តែមិនបានបញ្ជាក់ថាប្រភេទយន្តហោះណា ដែលចិននឹងទិញនោះទេ។
វានឹងក្លាយជាការបញ្ជាទិញដ៏ធំរបស់ចិនក្នុងរយៈពេលជិត ១០ ឆ្នាំ ខណៈប៊ូអីងកន្លងមក មានបញ្ហាប្រឈមជាច្រើនដើម្បីលក់យន្តហោះឱ្យចិនដោយសារតែភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទៅទស្សនកិច្ចនៅក្រុងប៉េកាំងដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ កិច្ចប្រជុំនេះបាននាំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន រួមទាំងកិច្ចព្រមព្រៀងប៊ូអីង និងការទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មវិញ ក្រសួងបានឱ្យដឹងថា ភាគីទាំង២ នឹងស្វែងរកការកាត់បន្ថយពន្ធបដិការលើទំនិញដែលមានតម្លៃ ៣០ ប៊ីលានដុល្លារ ឬច្រើនជាងនេះ ដោយបន្ថែមថា ពន្ធរបស់អាមេរិកលើចិន មិនត្រូវលើសពីកម្រិតដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងដែលបានសម្រេចឡើងកាលពីឆ្នាំមុននោះ។
គួរគូសបញ្ជាក់ថា ចិន និងអាមេរិក បានសម្រេចកិច្ចព្រមព្រៀងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុនជំនួបត្រាំ-ស៊ីនៅកូរ៉េខាងត្បូងកាលពីខែតុលា ដោយកិច្ចព្រមព្រៀងនោះ ជួយបន្ថែមពេល «បទឈប់បាញ់ពាណិជ្ជកម្ម» សម្រាប់រយៈពេល ១ ឆ្នាំទៀត។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង អាមេរិកបានយល់ព្រមបន្ថយពន្ធលើទំនិញចិន ខណៈចិនបានផ្អាកការរឹតបន្តឹងថ្មីលើរ៉ែកម្រ ដែលមានសារៈសំខាន់សម្រាប់ផលិតផលដូចជា អាឡិចត្រូនិក រថយន្តអគ្គិសនី និងបច្ចេកវិទ្យាយោធា។
គួរគូសបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃពុធ ធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ដែលបានប្រាប់រ៉យទ័រថា រដ្ឋបាលលោក ត្រាំ «មិនប្រញាប់ប្រញាល់» ក្នុងការបន្ថែមពេលបទឈប់បាញ់ពាណិជ្ជកម្មនោះទេ ដោយប្រទេសទាំង២ត្រូវចរចាគ្នាបន្ថែមទៀត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


