លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងថាសមាគមបានឧបត្ថម្ភ« មូលនិធិសិល្បករចាស់ជរា» ដែលរួមមានថវិកា១០ម៉ឺនរៀល ,អង្ករ២៥គីឡូ ,ត្រីខ១យួរ ,មី១កេស,ម៉ាស១ដុំ(៥០ម៉ាស) និងទឹកស៊ីអ៊ីវ១យួរដល់សិល្បករ -សិល្បការិនីខ្វះខាតនៅតំបន់បិទខ្ទប់ចំនួន៣៣រូប ។ លោកបន្ថែមថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់«មូលនិធិសិល្បករចាស់ជរា»ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ដែលបានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារក្នុង១ឆ្នាំក្នុងរយ:ពេល៥ឆ្នាំ៕ អត្ថបទ ៖ ចាន់រ៉ា
បុរសជនជាតិវៀតណាមម្នាក់ បានរត់ចេញពីមណ្ឌលចត្តាឡីស័កឃុំទឹកហូត ឆ្ពោះទៅទីក្រុងភ្នំពេញ ត្រូវបានអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ឲ្យសមត្ថកិច្ចជួយឃាត់ខ្លួន...
នៅទីបំផុត ប្រទេសឥណ្ឌា បានចាប់ផ្តើមចែកចាយថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុកហើយ។ អាជ្ញាធរបានអនុម័តថ្នាំគ្រាប់ 2-DG ហើយវាត្រូវបានប្រើជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ ទូទាំងរដ្ឋធានីដែលី។ រដ្ឋាភិបាលបាននិយាយថា “លទ្ធផលនៃការសាកល្បងបានបង្ហាញថា ម៉ូលេគុលនេះ អាចជួយឲ្យអ្នកជំងឺជាសះស្បើយពីវីរុសកូវីដ-១៩កាន់តែលឿន និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន”។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពនិយាយថា កង្វះទិន្នន័យអំពីប្រសិទ្ធភាពរបស់ថ្នាំក្នុងការសាកល្បងលើមនុស្ស បានបង្កឲ្យមានសំណួរអំពីប្រសិទ្ធភាពរបស់វា។ ជាមួយករណីឆ្លងជាង២៤លានករណី និងមនុស្សស្លាប់ ២៧០,០០០នាក់ ពេលនេះ ឥណ្ឌាគឺជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតដោយសារជំងឺកូវីដ-១៩នៅលើពិភពលោក៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ BBC
ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត...
ក្រសួងពាណិជ្ជកម្មបានចេញតម្លៃលក់រាយប្រេងឥន្ធនៈថ្មី....
លោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅវរលាម៉ោង១៣និង៣០នាទី ថ្ងៃទី ១៧ឧសភា ឆ្នាំ២០២១ បានធ្វើការដោះលែងលោក ឃន ឈុនដារ៉ា កូនប្រសារលោកឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពវិញហើយ ។ ការដោះលែងនេះក្រោយពីតុលាការបានសាកសួរជនសង្ស័យហើយ ពុំមានបទល្មើសពាក់ព័ន្ធ ទើបតំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ៕ អត្ថបទ៖ មករា
នេះជាដំណឹងដ៏សោកស្តាយ និងសោកសៅបំផុតសម្រាប់ក្រុម...