ព័ត៌មានជាតិ
អនុសាខាស្រុក២ ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តព្រៃវែង
ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អញ្ជើញចុះប្រគល់មីយើង និងទឹកសុទ្ធបាភ្នំ ដល់អនុសាខាចំនួន ២ គឺអនុសាខាស្រុកពារាំង និងអនុសាខាស្រុកពោធិ៍រៀង ដែលក្នុងមួយអនុសាខាទទួលបានមីយើងចំនួន ៣០កេស និងទឹកសុទ្ធបាភ្នំចំនួន ១០០កេស ដើម្បីចូលរួមជួយឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័កក្នុងដំណាក់កាលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវក្តីនឹករលឹកពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមការងារអនុសាខាស្រុកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងនេះ។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានមានប្រសាសន៍ផ្ដាំផ្ញើដល់លោកប្រធានអនុសាខា និងសមាជិក សមាជិកាអនុសាខាទាំងអស់រក្សាបន្តផ្សព្វ ផ្សាយអោយខ្លាំងជាងមុនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ឲ្យចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានខ្លឹមសារអប់រំដូចខាងក្រោម ៖ (៣ការពារ) ១- ពាក់ម៉ាស ២- លាងដៃ ៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់គ្នា។
(៣កុំ ) ១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល។២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។ ៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ។
(២ចូលរួម ) ១-ចូលរួម ក្នុងយុទ្ធនាការ ទទួលវ៉ាក់សាំងប្រឆាំងកូវីដ ១៩។ ២-ប្រើQR Code Stop COVID ដើម្បីទប់ស្កាត់រោគរាតត្បាត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងគណៈកម្មាធិការសាខា បានពិនិត្យទៅលើវឌ្ឍនភាពការងាររបស់អនុសាខាស្រុកពោធិ៍រៀង ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ បានសរសើរដល់គណៈកម្មាធិការអនុសាខាស្រុកពោធិ៍រៀង ដែលបានខិតខំប្រឹងប្រែងការងារមនុស្សធម៌ឲ្យបានកាន់តែប្រសើរ។ នាឱកាសនោះ សាខាខេត្ត បានចូលរួមបុណ្យគ្រួសារសពស្លាប់ដោយសាររន្ទះបាញ់ស្លាប់ ១នាក់ នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បច្ច័យចំនួន ៤០០,០០០រៀល៕
អត្ថបទ៖ សៅគ្រី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



