ផ្ទះប្រជាពលរដ្ឋ ចំនួន ៤ខ្នង ដែលមានទីតាំងស្ថិតនៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង សម្រេចប្រកាសបិទខ្ទប់ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ក្រោយរកឃើញមានអ្នកពាក់ព័ន្ធករណីជំងឺកូវីដ-១៩។
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើសំណាកអ្នកសង្ស័យចំនួន ១៦៩ នាក់ ហើយលទ្ធផលរកឃើញករណីវិជ្ជមានចំនួន ០៥ នាក់។ អត្តសញ្ញាណមនុស្សទាំង ០៥នាក់ គឺនៅស្រុកបាធាយ ០១នាក់, ស្រុកចំការលើ ០១នាក់ (ពលករមកពីថៃ), ក្រុងកំពង់ចាម ០១នាក់ និងស្រុកកំពង់សៀម ០២នាក់ (មកពីភ្នំពេញ)៕
កម្ពុជាបាន និងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនបាវិត ព្រំដែន...
យោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន បានយល់ព្រមលើការលក់អាវុធ ក្នុងទំហំទឹកប្រាក់ចំនួន ៧៣៥ លានដុល្លារ ទៅឲ្យអ៊ីស្រាអែល ចំពេលការវាយប្រហារកំពុងបន្តរបស់ទីក្រុង Tel Aviv ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។ កាសែត Washington Post បានរាយការណ៍ថា ការសម្រេចចិត្តយល់ព្រម លើការលក់អាវុធនេះ ត្រូវបានធ្វើឡើងយូរមកហើយ ពោលកាលពីថ្ងៃទី ៥ ខែឧសភា...
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ពីមូលហេតុធំៗ៣យ៉ាង ដែលក្រុមហ៊ុនយូធូប Youtube សម្រេចផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅ លើវីដេអូក្នុងប្រទេសកម្ពុជា រួមទាំងប្រទេសជាង៩០ទៀត។ ការផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅ លើវីដេអូក្នុងប្រទេសកម្ពុជា បានធ្វើឱ្យអ្នកផលិតវីដេអូ ដែលធ្លាប់តែរកលុយបានគួរសម ស្រងាកចិត្ត បាត់មាត់បាត់ក មិនសប្បាយ ដោយសារតែមិនអាចបន្តវីសារកចំណូលពីយូធូបទៀតបាន៕
មាន១ខ្នងបានឆេះអស់ទាំងស្រុងនិង១ខ្នងទៀតឆេះអស់មួយចំហៀង ដោយសាររន្ទះបាញ់បណ្ដាលឱ្យឆ្លងចរន្តអគ្គិសនី...
ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងថា វ៉ាក់សាំងកូវីដ មានប្រសិទ្ធភាព៩៧ភាគរយ ប្រឆាំងនឹង វីរុសបំប្លែងខ្លួនឥណ្ឌា។នៅប្រទេសឥណ្ឌា ការសិក្សាបឋមលើបុគ្គលិកថែទាំសុខភាពចំនួន ៣,២៣៥នាក់ ដែលបានចាក់ថ្នាំបង្ការ AstraZeneca បានរកឃើញករណីជំងឺកូវីដ-១៩បញ្ចេញរោគសញ្ញាចំនួន៨៥ករណី ដោយក្នុងនោះមានត្រឹម២នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Anupam Sibal ប្រធានផ្នែកវេជ្ជសាស្ត្រនៃក្រុមនេះ បានប្រាប់កាសែត The Telegraph ថា៖ “ការសិក្សារបស់យើងបានបង្ហាញថា ៩៧,៣៨ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង គឺត្រូវបានការពារពីការឆ្លងរោគ ហើយអត្រាព្យាបាលនៅមន្ទីរពេទ្យមានត្រឹមតែ០,០៦ភាគរយប៉ុណ្ណោះ”។ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Daily Mail