អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម លោកធ្វើអ្វីៗទៅតាមឧត្តមគតិរបស់លោក
មហាជន និងអ្នកគាំទ្រពិតជាសម្តែងអារម្មណ៍រំភើបខ្លាំង នៅពេលបានឃើញរូបភាពជាច្រើនដែលបង្ហាញពីស្នាមញញឹមពោរពេញដោយក្តីស្រលាញ់របស់ក្រុមគ្រូពេទ្យនិងតារាសម្តែងជើងចាស់ម៉ែ ផល្លា ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩។ តារាសម្តែងជើងចាស់អ្នកស្រី អ៊ឹម ផល្លា ហៅម៉ែ ផល្លា បានបញ្ជាក់ប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ថា គាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ តែកូនស្រីរបស់គាត់ដែលឆ្លងកូវីដដែរនោះ កំពុងរង់ចាំលទ្ធផលសំណាក់លើកទី២។ ម៉ែ ផល្លា បានបន្តថា អ្នកស្រីត្រូវបានក្រុមគ្រូពេទ្យចេញលិខិតបញ្ជាក់ដោយអនុញ្ញាតឲ្យចេញទៅផ្ទះហើយ នឹងត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ ប៉ុន្តែដោយសារកូនស្រីមិនទាន់ទទួលលទ្ធផលទើបគាត់សុំគ្រូពេទ្យស្នាក់នៅបន្តដើម្បីរង់ចាំចេញទៅជាមួយកូនព្រមគ្នា។ អត្ថបទ ៖ ចាន់រ៉ា
ពីខែមករាដល់ខែមេសា ឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេកចំនួន ១៦.៦ ម៉ឺនតោនចេញទៅលក់នៅក្រៅប្រទេស ក្នុងនោះចំនួន ១៤.៤ ម៉ឺនតោនត្រូវបាននាំចេញទៅកាន់ប្រទេសចិន...
ពិធីប្រគល់ផ្ទះអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋ ចំនួន១៧១ គ្រួសារ រស់នៅក្នុងសំណង់បណ្ដោះអាសន្ន លើខ្នងទំនប់៥៤ ៩២ ៩៤ ក្នុងទីតាំង...
ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានដាក់ចេញ...
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១៩២នាក់ថ្មីបន្ថែមទៀត...
តាមរយៈការសិក្សាស្រាវជ្រាវដែលធ្វើឡើងទៅលើទីក្រុងចំនួន ២៥ នៅក្នុងប្រទេសបានរកឃើញថា មានប្រជាជនឥណ្ឌាតែ ១៤ ភាគរយប៉ុណ្ណោះដែលពាក់ម៉ាសបានត្រឹមត្រូវ។ នេះបើតាមការដកស្រង់សម្ដីពីក្រសួងសុខាភិបាលឥណ្ឌា។ ក្រសួងបាននិយាយថា ប្រជាជនឥណ្ឌាពាក់កណ្ដាលបានពាក់ម៉ាសពិតមែន ប៉ុន្តែក្នុងនោះមានប្រមាណ ៦៤ ភាគរយពាក់តែត្រឹមមាត់ប៉ុណ្ណោះ ចំណែក ២០ ភាគរយនៃពួកគេពាក់ម៉ាសត្រឹមតែចង្កា ហើយ ២ ភាគរយទៀតពាក់លើកញ្ចឹងក និងមានតែ ១៤ ភាគរយទេដែលពាក់បានត្រឹមត្រូវបិទរហូតដល់ច្រមុះ។ ចំណែក ពលរដ្ឋពាក់កណ្តាលដែលនៅសល់មិនបានពាក់ម៉ាសទាល់តែសោះ។ គួររម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាបានរាយការណ៍អ្នកឆ្លងកូវីដ-១៩...