បច្ចេកវិទ្យា
ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជះឥទ្ធិពលអ្វីខ្លះដល់សង្គមទាំងមូល?
សង្គមមួយត្រូវការព័ត៌មានពិតដើម្បីអភិវឌ្ឍប្រទេស ប៉ុន្តែបើព័ត៌មានក្លែងក្លាយបំពុលច្រើនពេក តើវាជះឥទ្ធិពលអាក្រក់បែបណាខ្លះ? នេះជាអ្វីដែលអ្នកគួរដឹងនិងស្វែងយល់ក្នុងនាមជាប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយព័ត៌មានប្រឌិតលើបណ្តាញសង្គម និងវប្បធម៌អានតែចំនងជើងហើយចុចស៊ែរ។
អ្នកជំនាញក្នុងប្រព័ន្ធផ្សព្វផ្សាយដែលកំពុងបំពេញតួនាទីជាអ្នកសារព័ត៌មានបានចូលខ្លួនមកបកស្រាយ និងអធិប្បាយយ៉ាងក្បោះក្បាយដល់សាធារណជនឱ្យបានជ្រាបច្បាស់ជាចំណេះដឹងទូទៅ។

លោក ម៉ៅ សំណាង ការីនិពន្ធ និងផលិតករ បានចែករំលែកថា ការផ្សព្វផ្សាយព័ត៌មានគឺជាតួនាទីរបស់អ្នកកាសែតនិងអ្នករាយការណ៍ ដូច្នេះកាលណាព័ត៌មានក្លែងក្លាយត្រូវបញ្ចេញទៅកាន់មហាជន វាអាចបង្កើតជាចលាចល នៅក្នុងសង្គម។ នៅក្នុងដំណាក់កម្ពុជាកំពុងរាតត្បាតដោយជំងឺសកលកូវីដ-១៩ នេះ ការដែលផ្សព្វផ្សាយព័ត៌មានមិនពិតបណ្តាលឱ្យប្រជាពលរដ្ឋមានភាពព្រួយបារម្ភ និងភ័យខ្លាច ជាពិសេសគឺពិបាកនៅក្នុងការសម្រេចចិត្ត។
យោងតាមការហ្វឹកហាត់ដោយ Agence Science-Presse បានឱ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបង្កផលប៉ះពាល់ដល់សុខភាពរបស់មនុស្ស។ ឧទាហរណ៍ការផ្សាយផលិតផលសុខភាពដែលមិនបានឆ្លងកាត់ការអនុញ្ញាតពីក្រសួងសុខាភិបាលជាដើម។ កាលណាអ្នកអានមិនបានពិនិត្យមើលប្រភពឱ្យបានច្បាស់លាស់ ធ្វើឱ្យអ្នកតាមដានព័ត៌មាននោះអនុវត្តនិងទទួលបានលទ្ធផលខុស។

មួយវិញទៀត បើផ្សព្វផ្សាយព័ត៌មានទាក់ទងនិងសាសនាវិញ នាំឱ្យមានការរើសអើងជាតិសាសន៍ ដែលទង្វើនេះកំពុងក្លាយជាចំនុចគួរឱ្យព្រួយបារម្ភជុំវិញពិភពលោក។ លើសពីនេះ បណ្តាលឱ្យមានសកម្មភាពតិះដៀលលើបណ្តាញសង្គមធ្ងន់ធ្ងរ ចលាចលក្នុងប្រទេស បង្អាក់ការអភិវឌ្ឍប្រទេសជាតិ។
អង្គភាពសារព័ត៌មានកម្ពុជាថ្មីកំពុងអនុវត្តយុទ្ធនាការបញ្ឈប់ព័ត៌មានក្លែងក្លាយ ចូលរួមចំណែកជួយសង្គមខ្មែរឱ្យយល់ដឹងអំពីផលប៉ះពាល់ព័ត៌មានក្លែងក្លាយ និងមធ្យោបាយទប់ស្កាត់ការចាញ់បោកព័ត៌មានក្លែងក្លាយ។ លោកអ្នកអានតាមដានតាមរយៈ https://www.facebook.com/watch/210982625602535/4273164449384594 ទស្សនានូវបណ្តុំវីដេអូចែករំលែកចំណេះដឹង និងបង្ហើបគន្លឹះសំខាន់ៗជាច្រើនទៀត៕
អត្ថបទដោយ៖ Jacqueli
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


