Connect with us

កូវីដ-១៩

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ វត្ត​គល់​ទទឹង​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ សហ​ការ​ជាមួយ​អាជ្ញាធរ​ចុះ​យក​សំណាក​ដល់​ព្រះសង្ឃ​និង​គ​ណៈកម្ម​ការ​វត្ត ​ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ បន្ទាប់ពី​វត្ត​ចំពុះក្អែក​ត្រូវ​បាន​រក​ឃើញ​ព្រះសង្ឃ​និង​គ​ណៈកម្ម​ការ​វត្តមាន​វិជ្ជ​មាន​កូ​វីដ​១៩ ​រហូតដល់​៤៥​អង្គនាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ពី​លោក គ្រី ហ៊ុ​ច មន្ត្រី​ប្រចាំ​បញ្ជា​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ចុះ​យក​សំណាក​ដល់​ព្រះសង្ឃ​និង​គ​ណៈ​កម្ម​ការ​វត្ត​សរុប​៣៥៥​អង្គ​នាក់ ​ត្រូវ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២​អង្គ​នាក់​។

ដោយឡែក​នៅ​វត្ត​វាល​ស្បូវ​ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ជា​លទ្ធផល​គឺ​ពុំ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ឡើយ​។ នេះ​ជា​លទ្ធផល​ដែល​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ដល់​ព្រះសង្ឃ​នៅ​ថ្ងៃទី​២៤​ខែកញ្ញា​នេះ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម