ជីវិតកម្សាន្ដ
លោក គួច ខេវិន លើកទឹកចិត្តតា ចេក ក្រោយឃើញធ្លាក់ខ្លួនដើរសំលៀងកាំបិត
បន្ទាប់ពីឃើញព័ត៌មាន និងការចែកចាយនៅលើបណ្តាញសង្គមពាក់ព័ន្ធតារាកំប្លែងជើងចាស់ តាចេក ធ្លាក់ខ្លួនដើរសំលៀងកាំបិតយ៉ាងកម្សត់បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងមហាជននោះ លោក គួច ខេវិន បានចេញមកលើកទឹកចិត្តថា មិនមានអ្វីខ្មាសអៀន ឬថោកទាបនោះទេ ជាមួយនឹងមុខរបរសំលៀងកាំបិត កន្ត្រៃ ដើម្បីប្រាក់កម្រៃតាមអំពើ និងលទ្ធភាពសុច្ចរិត។

ទន្ទឹមគ្នានេះដែរ ផលិតករកម្មវិធីកម្សាន្តលោក គួច ខេវិន ក៏បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀលព្រមទាំងអំពាវនាវដល់មហាជនមេត្តាជូយតារាកំប្លែង តាចេក ដែលកំពុងជួបកាខ្វះខាតសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ។ លោក ខេវិន បានលើកឡើងថា គ្រប់ពេលគ្រប់វេលាពេលខ្លះធ្វើឆ្កួត ពេលខ្លះធ្វើជា ពេលខ្លះក្រត្រដាបត្រដួសពេលខ្លះមានហួសស្ទើរតែអត់អីស៊ី “ដើម្បីតែសំណើចកំដរអារម្មណ៍ជូនលោកអ្នក”។
លោក គួច ខេវិន បានបន្តថា ដោយសេចក្តីគោរពរាប់អាន និងក្តីស្រឡាញ់ចំពោះអ្នកសិល្បៈលោកសូមជូននូវថវិការ១០០០០០រៀលចំពោះលោកតា ចេក ជាមួយនឹងការលើកទឹកចិត្តដើម្បីបន្តដំណើរជីវិតជាមួយនឹងមុខរបរអាជីពអ្វីក៏ដោយឲ្យតែសុច្ចរិតតទៅទៀត។ ទោះជាថវិកានេះបន្តិចបន្តួច តែបើយើងជាអ្នកសិល្បៈដែលធ្លាប់រួមការងាររួមសុខរួមទុក្ខចេះជួយគ្នាបន្តិចម្នាក់ៗនោះការលំបាករបស់គាត់នឹងបានធូរស្រាល។

លោកសង្កត់ធ្ងន់ថា “មិនមានអ្វីខ្មាសអៀនឬថោកទាបនោះទេ ជាមួយនឹងមុខរបរសំលៀងកាំបិត កន្ត្រៃ ដើម្បីប្រាក់កម្រៃតាមអំពើ និងលទ្ធភាពសុច្ចរិត ឯការលើកដៃប្រណម្យអង្វរសុំលុយសុំក្តីអាណិតពីគេដោយមិនប្តូរនឹងពលកម្មរបស់ខ្លួនទើបជារបរមិនថ្លៃថ្នូរមានមនុស្សជាច្រើនមិនចេះសំលៀងកាំបិត កន្ត្រៃ ពូថៅឲ្យមុតល្អនោះឡើយតួយ៉ាងដូចជារូបខ្ញុំក៏សំលៀងមិនមុតដែរ ដូច្នេះខ្ញុំសូមកោតសរសើរព្រមទាំងលើទឹកចិត្តលោកពូ ចេក បន្តអាជីពសុច្ចរិតទាំងឡាយដែលខ្លួនមានរួមទាំងការសំលៀងកាំបិតតទៅទៀត”។

លោក គួច ខេវិន និយាយទៀតថា កុំប្រាថ្នាធំពេក កុំសម្លឹងខ្ពស់ពេក កុំច្រណែន កុំឃើញដំរីជុះជុះតាមដំរី តែគប្បីធ្វើអ្វីតាមកម្លាំងតាមវ័យដែលខ្លួនអាចធ្វើទៅបាន រកបានប៉ុន្មានទទួលទានប៉ុណ្ណោះគឺ កុំខ្លាចពាក្យពេបជ្រាយមាក់ងាយពីអ្នកដ៏ទៃចំពោះខ្សែជីវិតអតីតកាលរបស់ខ្លួនមនុស្សម្នាក់ៗមានជម្រើសមានភ័ព្វសំណាងផ្សេងៗគ្នាដើម្បីល្ហែរល្ហើយចិត្តសូមលោកពូចេក រំពឹងថា “មនុស្សជាអ្នកគិតតែទេវតាជាអ្នកសម្រេច” គ្មានភ្លៀងឯណាដែលមិនរាំងគ្មានយប់ឯណាដែលគ្មានថ្ងៃនោះទេត្រូវតែមានសង្ឃឹមជានិច្ច។

សូមជម្រាបដែរថា ដោយសាតែបញ្ហានៃជីវភាពគ្រួសារទើបរុញច្រានឲ្យតារាកំប្លែងវ័យចំណាស់តាចេកខំប្រឹងពុសពាររាល់ឧបសគ្គដើម្បីរកប្រាក់ចំណូលបន្ថែមជួយផ្គត់ផ្គង់ដល់ជីវរស់នៅប្រចាំថ្ងៃ។ តា ចេក ធ្លាប់ជាតារាកំប្លែងស្ងួតដែលផ្តល់ភាពសើចសប្បាយរីករាយជួនទស្សនិកជននាពេលកន្លងមក។
យ៉ាងណាថ្មីៗនេះ បង្ហោះភ្ជាប់វីដេអូនោះបានរៀបរាប់ថា សូមជួយស៊ែរអោយបានដល់ថ្នាក់ដឹកនាំផងដែលជាម្លប់ដល់កូនចៅ ខ្ញុំបានជួបលោកអ៊ុំកាលពី៣ឆ្នាំមុន លោកអ៊ុំលក់ផ្លែឈើនៅភ្នំគីរម្យ!ហ៊ឹម…ឥឡូវគាត់ដើរសំលៀងកាំបិតតាមផ្ទះគេគួរតែបងៗខាងសិល្ប:គិតគូ រគាត់ផងគាត់ក៏ជាសិល្ប:ជើងចាស់មួយរូបដែរទឹក មុខបង្ហាញពីទុក្ខសូមជួយគាត់ផងគាត់អាយុច្រើនហើ យពេលវេលានៅមានតិចណាស់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២០ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


