ព័ត៌មានអន្ដរជាតិ
របាយការណ៍ UN ៖ អ៊ីស្រាអែលកំពុងធ្វើទារុណកម្មជាប្រព័ន្ធលើពលរដ្ឋប៉ាឡេស្ទីនទ្រង់ទ្រាយធំ
អ្នកជំនាញនៃអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា អ៊ីស្រាអែលកំពុងធ្វើទារុណកម្មជាប្រព័ន្ធលើប្រជាជនប៉ាឡេស្ទីនក្នុងទ្រង់ទ្រាយធំ បង្ហាញពីការសងសឹករួមគ្នា និងដោយចេតនាបំផ្លិចបំផ្លាញ។
ក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិនៅក្នុងទឹកដីប៉ាឡេស្ទីននិយាយថា៖ «ចាប់តាំងពីថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន ទទួលរងនូវការរំលោភបំពានលើរាងកាយ និងផ្លូវចិត្តយ៉ាងឃោរឃៅបំផុត»។

យោងតាម Al Jazeera ផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ របាយការណ៍នោះមានចំណងជើងថា៖ « ការធ្វើទារុណកម្ម និងជាអំពើប្រល័យពូជសាសន៍» ។ ចំណែកការធ្វើទារុណកម្ម ដោយការឃុំខ្លួនបានប្រើប្រាស់ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក វាជាការសងសឹករួមមួយដ៏ធ្ងន់ធ្ងរ»។
ការរកឃើញបន្តទៀតថា៖ « ការវាយដំយ៉ាងឃោរឃៅ អំពើហិង្សាផ្លូវភេទ ការរំលោភ ធ្វើបាបដ៏សាហាវ ភាបអត់ឃ្លាន ការដកហូតជាប្រព័ន្ធនៃលក្ខខណ្ឌមនុស្សធម៌ជាមូលដ្ឋានបានបង្កឱ្យមានស្លាកស្នាមយ៉ាងជ្រៅ និងយូរអង្វែងលើរាងកាយ-ចិត្ត សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់»។
អង្គការបន្តថា៖ « ការធ្វើទារុណកម្មបានក្លាយជាផ្នែកមួយនៃការគ្រប់គ្រង ការដាក់ទណ្ឌកម្មលើបុរស ស្ត្រី និងកុមារ តាមរយៈការរំលោភបំពានក្នុងពន្ធនាគារ និងតាមរយៈការផ្លាស់ទីលំនៅដោយបង្ខំឥតឈប់ឈរ ការសម្លាប់រង្គាល ការដកហូត និងបំផ្លាញគ្រប់មធ្យោបាយទាំងអស់ ដើម្បីបង្កការឈឺចាប់ និងទុក្ខវេទនារួមគ្នារយៈពេលវែង»។
លោកស្រី Albanese ថា អង្គការសហប្រជាជាតិបានប្រមូលឯកសារជាលាយលក្ខណ៍អក្សរ រួមទាំងសក្ខីកម្មយ៉ាងហោចណាស់ ៣០០ ច្បាប់។
លោកស្រីបន្តថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ការចាប់ខ្លួនជនជាតិប៉ាឡេស្ទីនក្នុងទឹកដីដែលពួកគេកាន់កាប់បានកើនឡើងយ៉ាងខ្លាំងនិងមានមនុស្សជាង ១៨ ៥០០នាក់ត្រូវបានចាប់ខ្លួន រួមទាំងកុមារយ៉ាងហោចណាស់ ១ ៥០០នាក់។
លោកស្រីបន្ថែមថា៖ « អ៊ីស្រាអែលគួរតែបញ្ឈប់ជាបន្ទាន់នូវការធ្វើទារុណកម្ម ដែលជាផ្នែកមួយនៃការប្រល័យពូជសាសន៍ដែលកំពុងបន្តរបស់ប្រទេសនេះ »៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


