ព័ត៌មានអន្ដរជាតិ
ចម្លើយសារភាពច្បាស់ៗរបស់ម្តាយចុង ធ្វើទារុណកម្មក្មេងស្រីវៀតណាម ដល់ស្លាប់
រឿងរ៉ាវដែលកំពុងល្បីកក្រើកក្នុងបណ្តាញសង្គមអំពីក្មេងស្រីវៀតណាម ត្រូវម្តាយចុងធ្វើបាបរហូតដល់ស្លាប់ ត្រូវបានមនុស្សជាច្រើនអាណិតអាសូរយ៉ាងខ្លាំង។
កាលពីថ្ងៃអង្គារទី២៨ខែធ្នូ ប៉ូលិសសង្កាត់ Binh Thanh នៃទីក្រុង ហូជីមិញ បានចេញសេចក្តីសម្រេចកាត់ទោសជនជាប់ចោទឈ្មោះ Nguyen Vo Quynh Trang អាយុ២៦ឆ្នាំ ដោយឃុំខ្លួនរយៈពេល២ខែសិន ដើម្បីស៊ើបអង្កេតករណីឧក្រិដ្ឋកម្ម និងការធ្វើទារុណកម្មអ្នកដទៃ។

Trang គឺជាជនជាប់ចោទដែលបានរំលោភបំពាន និងសម្លាប់កុមារីអាយុ៨ឆ្នាំម្នាក់ កាលពីថ្ងៃទី២២ធ្នូ។
យោងតាមចម្លើយសារភាព Trang និយាយថា នាងមានទំនាក់ទំនងស្នេហាជាមួយ ឪពុករបស់ក្មេងស្រី។ អ្នកទាំងបីបានរស់នៅក្នុងផ្ទះល្វែងមួយ ចាប់តាំងពីដើមឆ្នាំ២០២១ មកម្ល៉េះ។

អស់រយៈពេលជាយូរ នាងតែងតែវាយដំក្មេងស្រី ដោយបណ្តាលឲ្យមានស្នាមជាំជាច្រើននៅលើដងខ្លួន។ ជាក់ស្តែង Trang បានប្រើរំពាត់ផ្តៅដើម្បីបង្រៀនកុមារី ហើយបន្តវាយដោយប្រើដំបងឈើ នៅពេលរំពាត់ផ្តៅបាក់។
នៅថ្ងៃទី ២២ ខែធ្នូ ក្មេងស្រីបានរៀនតាមអនឡាញ។ នៅពេលកំពុងរៀន Trang បានវាយក្មេងស្រីម្តងហើយម្តងទៀតដោយសារតែនាងធ្វើកិច្ចការផ្ទះខុស។ នៅថ្ងៃត្រង់ថ្ងៃដដែល ក្មេងស្រីបានត្អូញត្អែរពីការអស់កម្លាំង ហើយបានទៅបន្ទប់សម្រាក ប៉ុន្តែនាងបានក្អួត។ ឃើញដូច្នេះ Trang បានទាក់ទងទៅបុរសជាឪពុកក្មេងស្រី ឲ្យមកផ្ទះដើម្បីមើលកូន។

ពេលបុរសជាឪពុកមកដល់ផ្ទះ គាត់បានឃើញស្ថានភាពកូនមិនស្រួល ហើយក៏បានខលហៅឡានពេទ្យ ប៉ុន្តែក្រោយមក ក្មេងស្រីក៏បានស្លាប់។
យោងតាមប៉ូលិស Binh Thanh បានឲ្យដឹងថា លទ្ធផលធ្វើកោសល្យវិច្ច័យបង្ហាញថា ក្មេងស្រីមានជំងឺរលាកសួតធ្ងន់ធ្ងរ និងមានស្នាមជាំចាស់ និងថ្មីជាច្រើនកន្លែងនៅលើដងខ្លួន។

តាមរយៈការចុះត្រួតពិនិត្យដល់ផ្ទះកើតហេតុ ប៉ូលិសក៏បានរកឃើញអម្បោសដែលបាក់ និងបញ្ជីការងារដែលក្មេងស្រីត្រូវធ្វើប្រចាំថ្ងៃផងដែរ។ អ្នករស់នៅក្បែរផ្ទះល្វែងក៏បាននិយាយដែរថា វេលាមុនពេលកើតហេតុ ពួកគេបានឮសំឡេងកុមារយំដោយសារត្រូវគេវាយ។
ភ្នាក់ងារប៉ូលិសបានកំណត់ថា Trang បានបង្ហាញសញ្ញានៃអំពើហិង្សាប្រឆាំងក្មេងស្រី ហើយបានចេញសេចក្តីសម្រេចចាប់ខ្លួនជាបន្ទាន់នៅថ្ងៃទី២៤ខែធ្នូ។ រហូតមកដល់ពេលនេះ នៅពេលមានភស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធករណីឧក្រិដ្ឋកម្ម ភ្នាក់ងារប៉ូលិសបានចេញសេចក្តីសម្រេចដើម្បីកាត់ទោសនិង ចាប់ខ្លួននាងទៅឃុំឃាំងដើម្បីស៊ើបអង្កេតបន្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thanh Nien
ចុចអាន៖ វៀតណាម ជាប់ឈ្មោះជាកន្លែងអាក្រក់បំផុតលើលោក ដោយសារកូវីដ នៅខែធ្នូ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


